ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចង់​ឲ្យ​មន្ត្រី​ជំនាញ​បំភ្លឺ​ឲ្យ​បាន​ច្បាស់ ឆ្លង​ដ​ម្ដង​៤​ម៉ឺន​រៀល !

6 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​តូច​ផ្ទាល់ខ្លួន បាន​សម្តែង​ប្រតិកម្ម​ទៅ​នឹង​ដ​ចម្លង ពី​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង​ថា បាន​យក​តម្លៃ​ថ្លៃ​ពេក​អាច​លើស​ពី​សៀវភៅ​បន្ទុក​ទៅ​ទៀត​។ ហេតុនេះ ពួក​គាត់​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត សូម​មេត្តា​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ​ផង ព្រោះតែ​សព្វ​ថ្ងៃនេះ…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ដោយ​រថយន្ត​តូច​ផ្ទាល់ខ្លួន បាន​សម្តែង​ប្រតិកម្ម​ទៅ​នឹង​ដ​ចម្លង ពី​កំពង់ឆ្នាំង​ទៅ​ស្រុក​កំពង់លែង​ថា បាន​យក​តម្លៃ​ថ្លៃ​ពេក​អាច​លើស​ពី​សៀវភៅ​បន្ទុក​ទៅ​ទៀត​។ ហេតុនេះ ពួក​គាត់​សំណូមពរ​ដល់​ឯកឧត្តម​អភិបាលខេត្ត សូម​មេត្តា​ជួយ​អន្តរាគមន៍​លើ​បញ្ហា​នេះ​ផង ព្រោះតែ​សព្វ​ថ្ងៃនេះ អ្នក​ចង់​ជិះ​រថយន្ត​ផ្ទាល់ខ្លួន​ទៅ​ស្រុក​កំពង់លែង ត្រូវ​ចំណាយ​៤​ម៉ឺន​រៀល ឬ​ស្មើនឹង ១០​ដុល្លារ ពេល​ត្រលប់​មក​វិញ​ត្រូវ​ចំណាយ​១០​ដុល្លារ​ទៀត ដូច​ច្នេះ​ទៅ​មក​ស្មើ​នៅ​៨​ម៉ឺន​រៀល ស្មើនឹង​២០​ដុល្លារ​គឺ​ថ្លៃ​ណាស់​។ ប្រជាពលរដ្ឋ​បាន​លើក​ឡើង​ថា ពេល​ខែ​បុណ្យ​ទាន ខ្លះ​ត្រូវ​យក​រថយន្ត​ផ្ទាល់ខ្លួន​ដើម្បី​បន្តដំណើរ​ផ្លូវ​ឆ្ងាយ ប៉ុន្តែ​ពួក​គាត់​ត្រូវ​ចំណាយ​ថ្លៃ​ចម្លង​រថយន្ត​៨​ម៉ឺន​រៀល សម្រាប់​ចម្លង​ដ​ទទឹង​ទៅ និង​មក​។ ខ្លះ​ទៀត​បាន​លើក​ឡើង​ថា ពេល​នេះ​ផ្លូវ​ពី​ស្រុក​កំពង់លែង បាន​ដល់​ខេត្តកំពង់ធំ​ហើយ គាត់​ចង់ទៅ​លេង​ខេត្តកំពង់ធំ សៀមរាប តែ​ត្រូវ​ចំណាយ​ប្រាក់​ឆ្លង​ដ​ទទឹង ថ្លៃ​ពេក បើ​គិត​ចំណាយ​លើ​ការ​ចាក់​សាំង​លើ​ផ្លូវ​វាង​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ​។

ចំណែក​ខ្លះ​ទៀត​បាន​លើក​ឡើង​ថា កាល​មុន​ដ​ទទឹង​ត្រូវ​បើកផ្លូវ​វាង​តាម​កោះមាន​ចម្ងាយ​ឆ្ងាយ និង​ត្រូវ​ប្រើ​ពេល​យូរ​អាច​ថា ស្រឡាង​ចំណាយ​ប្រេង​ច្រើន តែ​ដំណាក់កាល​ចុង​ក្រោយ​នេះ ប្រមុខ​រាជ រដ្ឋាភិបាល ក៏​ដូច​ជា​ក្រសួង​សាធារណៈការ​បាន​ជីក​ព្រែក និង​ស្តារ​ដី​យក​ជម្រៅ​ជ្រៅ​កាត់​ទទឹង​កោះ ចំនួន​ពីរ ដើម្បី​ឲ្យ​ស្រឡាង​ដ​ទទឹង​ដឹក​អ្នកដំណើរ​បាន​លឿន​ឆាប់រហ័ស និង​ងាយស្រួល​ទៀត ដោយ​គ្រាន់តែ​ចំណាយពេល​ប្រមាណ​ជាង​១៥​នាទី​ឆ្លង​ផុត​ហើយ​មិន​គួរ​អ្នកម៉ៅការ​ចម្លង​ដ​ទទឹង នៅ​តែ​យក​ថ្លៃ​បែប​នេះ​ឡើយ​។ ដោយហេតុ​នេះ​ហើយ ប្រជាពលរដ្ឋ​បាន​សំណូមពរ​ដល់​ឯកឧត្តម ឈួ​រ ច​ន្ទ័​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង សូម​មេត្តា​ជួយ​ដោះស្រាយ​បញ្ហា​នេះ​ផង ព្រោះ​តាម​ដឹង​តម្លៃ​នេះ គឺ​លើស​សៀវភៅ​បន្ទុក​ហើយ ម្យ៉ាងវិញទៀត បន្ទាប់​ពី​មាន​ផ្លូវ​ត​ភ្ជាប់​ពី​ស្រុក​កំ​ពង​លែង​ទៅ​ខេត្តកំពង់ធំ​មក ចរាចរណ៍​កាត់​ទទឹង​នេះ​ក៏​មមាញឹក​ដែរ​។  ពាក់ព័ន្ធ​បញ្ហា​នេះ​ដែរ​លោក អ៊ូ ជួប​កុសល ប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញវត្ថុ​ខេត្តកំពង់ឆ្នាំង​បាន​ឆ្លើយ​ប្រាប់​ភ្នាក់ងារ​កោះសន្តិភាព​ប្រចាំ​ខេត្តកំពង់ឆ្នាំង​ថា រឿង​តម្លៃ​យក​ថ្លៃ​ដូច​មិន​មាន​ដល់​ប៉ុណ្ណឹង​ទេ ព្រោះ​បាន​សម្របសម្រួល​អស់ហើយ លើកលែងតែ​មាន​រថយន្ត​ខ្លះ​ហួស​ម៉ោង​អី​អាចយ​កលើ​សនឹង​មែន​។ ប៉ុន្តែ​រឿង​នេះ បើ​ចង់​ដឹង​ច្បាស់ សូម​សួរ​ទៅ​លោក​អនុប្រធាន​មន្ទីរ​លោក​ទៅ​ព្រោះ​បាន​ប្រគល់​ការងារ​នេះ ឲ្យ​គាត់​ចុះ​ទៅ​សម្របសម្រួល​ហើយ​។ ជាមួយ​គ្នា​នេះ​ដែរ​លោក ហ៊ិ​ន សុវណ្ណ​នី អនុប្រធាន​មន្ទីរ​សេដ្ឋកិច្ច និង​ហិរញវត្ថុ​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ប្រាប់​ថា ក្រុមប្រឹក្សា​ខេត្ត​ក៏​បាន​ឲ្យ​ខាង​មន្ទីរ​របស់​លោក ឆ្លើយ​បំភ្លឺ​ដែរ​តែ​លោក​មិន​ទាន់​បាន​បំភ្លឺ ព្រោះ​កាលពី​ប្រជុំ​ថ្ងៃមុន​ចុង​ម៉ោង​ប្រជុំ​ដល់​ម៉ោង​១​រសៀល ម្លោះ​ហើយ​ត្រូវ​ទុក​សិន​អាច​នឹង​បំភ្លឺ​ជូន​ក្រុមប្រឹក្សា​ខេត្ត​វិញ​នៅ​ស​ប្តា​ហ៍​ក្រោយ​នេះ ហើយ​បញ្ហា​នេះ​ដែរ គឺ​មាន​ហេតុផល​ច្រើន​ដែល​ត្រូវ​បំភ្លឺ​។ ប៉ុន្តែ​រឿង​នេះ​លោក បាន​បំភ្លឺ​ជូន​ជូន​អ្នកកាសែត​មួយ​ចំនួន​ហើយ តែ​ពេល​នេះ​លោក​មិន​អាច​បំភ្លឺ​តាម​ទូរ​សព្ទ័​បាន​ទេ បើ​ចង់​ដឹង​សូម​ទៅ​ជួប​លោក​ផ្ទាល់​។

ជុំវិញ​បញ្ហា​នេះ ភ្នាក់ងារ​យើង​បាន​ទូរស័ព្ទ​ទៅ​ឯកឧត្តម ឈួ​រ ច័ន្ទ​ឌឿ​ន ដើម្បី​ជម្រាប​ជូន​ពី​បញ្ហា​ប្រជាពលរដ្ឋ មិន​សប្បាយចិត្ត​រឿង​ដ​ចម្លង​យក​ថ្លៃ​លើស​សៀវភៅ​បន្ទុក​នេះ​ដែរ ហើយ​ឯកឧត្តម​អភិបាលខេត្ត បាន​មាន​ប្រសាសន៍​ថា ចាំ​សួរ​រឿង​នេះ​ទៅ​មន្ទីរ​ជំនាញ​ឲ្យ​។ សរុបសេចក្តី​ទៅ ទាំង​លោក​ប្រធាន ទាំង​លោក​អនុប្រធាន​សេដ្ឋកិច្ច និង​ហិរញវត្ថុ​ខេត្តកំពង់ឆ្នាំង គឺ​មិន​បាន​ផ្តល់​ចម្លើយ​ជាក់លាក់​ច្បាស់លាស់ ថា តើ​ការ​យក​តម្លៃ​៤​ម៉ឺន​រៀល​នឹង​ខុស​សៀវភៅ​បន្ទុក​ដែរ​ឬ​អត់ ហើយ​បើ​លើស​សៀវភៅ​បន្ទុក ត្រូវធ្វើ​យ៉ាងម៉េច ដូច​បាន​ចែង​ក្នុង​សៀវភៅ​បន្ទុក​ស្រាប់​ហើយ​មិនបាច់​វែង​ឆ្ងាយ​នោះ​ទេ​។ សង្ឃឹមថា ឯកឧត្តម​អភិបាលខេត្ត​នឹង​មិន​ព្រងើយ​ទុក​ឲ្យ​ឈ្មួញ​ចម្លង​ដ​ទទឹង បន្ត​យក​ថ្លៃ​លើស​សៀវភៅ​បន្ទុក ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ក្តៅក្រហាយ​នោះ​ឡើយ​៕


https://youtu.be/B87eUCcOOaY

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ