ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូនប្រុស​ញៀន​ថ្នាំ​ចាក់​សម្លា.ប់​ម្ដាយ​ខ្លួន

5 ឆ្នាំ មុន
  • កំពត

ខេត្តកំពត ៖ កូនប្រុស​សង្ស័យ​ញៀន​ថ្នាំ​ចាក់​សម្លាប់​ម្ដាយ​នៅ​ស្រុក​កំពង់ត្រាច ។ ស្ត្រី​ម្នាក់​ត្រូវ​បានកូន​ប្រុស​ចាក់​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ។…

ខេត្តកំពត ៖ កូនប្រុស​សង្ស័យ​ញៀន​ថ្នាំ​ចាក់​សម្លាប់​ម្ដាយ​នៅ​ស្រុក​កំពង់ត្រាច ។ ស្ត្រី​ម្នាក់​ត្រូវ​បានកូន​ប្រុស​ចាក់​សម្លាប់​យ៉ាង​សាហាវព្រៃផ្សៃ​បំផុត កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ ។ ស្ត្រី​រង​គ្រោះ​ត្រូវជា​ម្ដាយ ត្រូវ​បានកូន​ចាក់​ត្រូវជា​ច្រើន​កាំបិត​ស្លាប់​នៅ​លើ​ផ្ទះ ឈ្មោះ រៀម ហែ អាយុ​៥០​ឆ្នាំ នៅ​ភូមិ​ដំណាក់​កន្ទួត ឃុំ​ដំណាក់​កន្ទួត​ខាងត្បូង ស្រុក​កំពង់ត្រាច ខេត្តកំពត ។

លោក ណុ​ប នឿ​ន នាយ​រង​ប៉ុស្តិ៍​ដំណាក់​កន្ទួត​ខាងត្បូង បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​ពេលវេលា​កើតហេតុ​នោះ ប្ដី​ស្ត្រី​រង​គ្រោះ​បាន​ទៅ​គិតគូរ​រៀបចំ​ធ្វើ​បុ​ណ្រ​នៅ​ឯ​ផ្ទះ​ឪពុក ។ លុះ​ពេល​បុរស​ជា​ប្ដី​ស្ត្រី​រង​គ្រោះ​ត្រលប់​មក​ដល់​ផ្ទះ​វិញ​នៅ​វេលា​ម៉ោង​ជិត​១០​យប់ ស្រាប់តែ​ឃើញ​ហូរ​ឈាម​ធ្លាក់​ពីលើ​ផ្ទះ ស្រាប់តែ​ឡើង​ទៅ​ដល់​លើ​ផ្ទះ​ឃើញ​ប្រពន្ធ​ត្រូវ​បាន​ចាក់​ត្រូវ​ត្រង់​ក និង​ដើមទ្រូង​ជា​ច្រើន​កន្លែង ។

លោកនាយ​រង​ប៉ុស្តិ៍​និយាយ​ប្រាប់​ឲ្យ​ដឹង​ថា កូនប្រុស​ដែល​ចាក់​សម្លាប់​ម្ដាយ​នោះ​ជាប់​ពាក់ព័ន្ធ​គ្រឿងញៀន ព្រោះ​ជន​នោះ​ទើបតែ​បងប្អូន​យក​ពី​ខេត្តពោធិ៍សាត មក​ទេ ដោយសា​តែ​នៅ​ខេត្តពោធិ៍សាត​អុកឡុក​រឿង​ញៀន​ថ្នាំ​ដែរ ។ តែបើ​តាម​ក្រុម​សាច់ញាតិ​ខាង​ស្ត្រី​រង​គ្រោះ​បាន​បញ្ជាក់​រឿង​អុកឡុក​ក្នុងផ្ទះ​រហូត​មាន​ប្រើ​ហិង្សា ។ ទោះជា​បែប​ណា​ជន​បង្ក​ដែល​ត្រូវជា​កូន​នោះ​បាន​គេចខ្លួន​បាត់​ទៅ​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ