យោងទៅតាមសេចក្តីរាយការណ៍ពីBBC News ឲ្យដឹងថា ការទទួលទានថ្នាំគ្រាប់ជាតិដែករាល់ថ្ងៃក្នុងពេលមានផ្ទៃពោះអាចបន្ថយការប្រឈមមុខរបស់ទារកក្នុងផ្ទៃទៅនឹងជំងឺ ផ្សេងៗបាន ខណៈពេលដែលសារព័ត៌មាន Daily Express ក៏និយាយដូចគ្នាដែរ ។
រឿងនេះបានមកពីការរំលឹកឡើងវិញដ៏ធំមួយទៅលើអំណះអំណាងដ៏ល្អបំផុតទៅលើការទាក់ទងរវាងការប្រើប្រាស់ថ្នាំបំប៉នជាតិដែកក្នុងពេលមានផ្ទៃពោះ និងការមានផ្ទៃពោះ និងលទ្ធផលនៃការសម្រាលកូន ។
លទ្ធផលនៃការសិក្សានេះបានណែនាំថា បើយើងប្រៀបធៀបជាមួយនឹងការមិនបានប្រើថ្នាំបំប៉នវិញ អ្នកដែលលេបថ្នាំបំប៉នមានការកើនឡើងចំនួនអេម៉ូគ្លូប៊ីនរបស់ម្តាយ និងកាត់បន្ថយការប្រឈមនឹងជំងឺស្លេកស្លាំងក្នុងពេលមានផ្ទៃពោះរហូតដល់ពាក់ កណ្តាលឯណោះ ។ ថ្នាំបំប៉នក៏ជួយកូនកើតមកមានទម្ងន់ក្នុងកម្រិតមធ្យម និងបន្ថយការកើតកូនមិនគ្រប់ទម្ងន់រហូតដល់១៩ភាគរយដែរ ។ ការរកឃើញនេះបានបង្ហាញនូវការទាក់ទងមួយនៃការទទួលទានថ្នាំបំប៉នជាតិដែក និងការថយចុះការកើតជំងឺស្លេក ស្លាំងចំពោះស្ត្រីមានផ្ទៃពោះផង និងថយចុះការកើតមិនគ្រប់ទម្ងន់ផង ។
សរុបមក រឿងនេះបានផ្តល់នូវអំណះអំណាងទៅលើការប្រើថ្នាំបំប៉នជាតិដែកក្នុងពេលមានផ្ទៃពោះកាន់តែល្អថែមទៀត ។ យ៉ាងណាមិញ ការរំលឹកឡើងវិញនេះគឺផ្តោតសំខាន់តែលើប្រតេសមានចំនួនទាប មធ្យម និងខ្ពស់ប៉ុណ្ណោះ។ ស្ត្រីពិតជាត្រូវការជាតិដែកខ្លាំងក្នុងពេលមានផ្ទៃពោះ ប៉ុន្តែនៅប្រទេសអង់គ្លេស ពួកគេអាចទទួលបានជាតិដែកគ្រប់ គ្រាន់ពីរបបអាហារដែលពួកគេញ៉ាំជាពិសេសបន្លែពណ៌បៃតងតែម្តង ។
ថ្មីៗនេះថ្នាំបំប៉នជាតិដែកត្រូវបានណែនាំឲ្យប្រើលុះត្រាតែលទ្ធផលធ្វើតេស្តឈាមរបស់ស្ត្រីមានផ្ទៃពោះបង្ហាញថា ម្តាយមានបញ្ហាកង្វះគ្រាប់ឈាម ព្រោះថា វាមិនត្រូវបានផ្តល់ឲ្យស្ត្រីមានផ្ទៃពោះទាំងអស់ទេ ដោយសារតែមានផលរំខានរបស់វា។ យ៉ាងណាមិញ សម្រាប់ថ្នាំបំបន់ប្រភេទអាស៊ីត ហ្វូលិកវិញ គឺត្រូវបានគេណែនាំឲ្យប្រើខណៈពេលកំពុងតែព្យាយាមមានផ្ទៃពោះ និងក្នុងរយៈពេល១២សប្តាហ៍ដំបូងនៃការមានផ្ទៃពោះ៕
ស្រង់ពីគេហទំព័រសុខភាព
ចែករំលែកព័តមាននេះ