ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ទះ​២​ខ្នង​ក្នុង​ថ្ងៃ​តែ​១​ត្រូវ​អគ្គី​ភ័យ​លេប​ត្របាក់​អស់​គ្មាន​សល់

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ មាន​អគ្គី​ភ័យ​កើតឡើង​ចំនួន​ពីរ​កន្លែង​នៅ​ក្នុងស្រុក​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​បណ្ដាល​ឲ្យ​ឆេះ​អស់​ផ្ទះ​ចំនួន​២​ខ្នង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត ប៉ុន្តែ​ក្នុង​ហេតុ​ការ​ទាំង​ពីរ​ករណី​មិន​មាន​នរណា​ម្នាក់​បាន​រង​របួស​នោះ​ទេ ។ ក្នុង​ហេតុ​ការ​អគ្គី​ភ័យ​នេះ​កើតឡើង​លើក​ទី​១​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក…

ខេត្តកំពង់ឆ្នាំង ៖ នៅ​ថ្ងៃ​ទី​២២ ខែមេសា ឆ្នាំ​២០១៨ មាន​អគ្គី​ភ័យ​កើតឡើង​ចំនួន​ពីរ​កន្លែង​នៅ​ក្នុងស្រុក​ចំនួន​ពីរ​ដាច់​ដោយឡែក​ពី​គ្នា​បណ្ដាល​ឲ្យ​ឆេះ​អស់​ផ្ទះ​ចំនួន​២​ខ្នង និង​ទ្រព្យសម្បត្តិ​ជា​ច្រើន​ទៀត ប៉ុន្តែ​ក្នុង​ហេតុ​ការ​ទាំង​ពីរ​ករណី​មិន​មាន​នរណា​ម្នាក់​បាន​រង​របួស​នោះ​ទេ ។

ក្នុង​ហេតុ​ការ​អគ្គី​ភ័យ​នេះ​កើតឡើង​លើក​ទី​១​នៅ​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​ភូមិ​កំពង់​ក្តារ ឃុំ​កំពង់ត្រឡាច ស្រុក​កំពង់ត្រឡាច បណ្តាល​ឱ្យ​ផ្ទះ​របស់​ឈ្មោះ តូច ម៉ា​រ៉ា​ន់ ជា​សមា​ជិក​ក្រុមប្រឹក្សា​ស្រុក​កំពង់ត្រឡាច មាន​ទំហំ​៥​ម៉ែត្រ​គុណ​៧​ម៉ែត្រ ដំបូល​ស័ង្កសី ជញ្ជាំង​ក្តារ ក្រាល​​ក្តា បាន​រង​ការ​ខូចខាត​ឆេះ​ទាំងស្រុង ។

សម្ភារៈ​ខូចខាត​មាន មេក្រូ​១​គ្រឿង ក្រ​វឹល​មាស​ចំនួន​​៥​ហ៊ុន ខ្សែ​.​ក​ផ្លា​ក​ទី​ន​១​ខ្សែ ប្រាក់​ដុល្លារ​៥​ពាន់​ដុល្លារ ទូរស័ព្ទ​ដៃ​៣​គ្រឿង ទូរទស្សន៍​១​គ្រឿង កង្ហា​​២​គ្រឿង សំលៀក​បំពាក់ សម្ភារ និង​ឯកសារ​សម្រាប់​ប្រើប្រាស់​មួយ​ចំនួន​ទៀត ។ ចំពោះ​មូល​ហេតុ​គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ចរន្តអគ្គិសនី ។

ចំណែក​ករណី​ទី​២​បាន​កើតឡើង​នៅ​វេលា​ម៉ោង​៣​និង​២0 នាទី​រសៀល នៅ​ភូមិ​អណ្ដូង​ឫស្សី ឃុំ​ស្រែ​ថ្មី ស្រុក​រលាប្អៀរ បណ្ដាល​ឱ្យ​ឆេះ​អស់​ផ្ទះ​មួយ​ខ្នង ជា​របស់​ស្ត្រី​ឈ្មោះ មួន តេ​ង អាយុ​៦៦​ឆ្នាំ មាន​ទំហំ​៦​គុណ​នឹង​៧​ម៉ែត្រ ធ្វើ​អំពី​ឈើ បាំងជញ្ជាំង​ស្លឹក ប្រក់​ដំបូល ស័ង្កសី បាន​រង​ការ​ខូចខាត​ឆេះ​ខ្ទេច​ទាំងស្រុង ។

ចំពោះ​សម្ភារ​ខូចខាត​មាន​ប្រាក់​ចំនួន​ខ្មែរ​៧០​ម៉ឺន​រៀល ប្រាក់​ដុល្លារ​ចំនួន​៤៥០​ដុល្លារ មាស​៣,៥​ជី ស្រូវ​ជាង​១​តោន អង្ករ​៥០​គីឡូក្រាម និង​សម្ភារ​ប្រើប្រាស់​ជា​ច្រើន​ទៀត ។ ករណី​ទី​២​ដែរ​គឺ​បណ្ដាល​មក​ពី​ទុ​ស្សេរ​ចរន្ត​អគ្គី​ស​នី​ដូច​គ្នា​នេះ​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ