ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជីវិតបុរសស្រវឹង​នេះ​ថ្លៃហួសប្រមាណ រថភ្លើងកិនហើយ​​តែមិន​អី​

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បុរស​​ស្រវឹងស្រាម្នាក់ បាន​ដើរទៅ​ដេក​ក្បែរផ្លូវ​រថភ្លើង ហើយ​លើកជើង​គង​លើ​ផ្លូវដែក ក៏​ត្រូវ​រថភ្លើង​បើក​មក​កិនលើ ​បណ្តាល​ឱ្យ​ដាច់​ប្រអប់ជើង​ឆ្វេង ហើយ​មនុស្ស​បាន​រមៀល​ធ្លាក់​ចូល​ក្នុង​ទឹក​ត្រពាំង​​ឈូកងើប​មិន​​រួច ដោយ​​អង្គុយ​ថ្ងូរ​ទាំង​ញ័រ​ខ្លួន​ទទ្រើក​តាំងពី​យប់​រហូត​ដល់​ម៉ោង០៧ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣…

រាជធានី​ភ្នំពេញ ៖ បុរស​​ស្រវឹងស្រាម្នាក់ បាន​ដើរទៅ​ដេក​ក្បែរផ្លូវ​រថភ្លើង ហើយ​លើកជើង​គង​លើ​ផ្លូវដែក ក៏​ត្រូវ​រថភ្លើង​បើក​មក​កិនលើ ​បណ្តាល​ឱ្យ​ដាច់​ប្រអប់ជើង​ឆ្វេង ហើយ​មនុស្ស​បាន​រមៀល​ធ្លាក់​ចូល​ក្នុង​ទឹក​ត្រពាំង​​ឈូកងើប​មិន​​រួច ដោយ​​អង្គុយ​ថ្ងូរ​ទាំង​ញ័រ​ខ្លួន​ទទ្រើក​តាំងពី​យប់​រហូត​ដល់​ម៉ោង០៧ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​២៣ មេ​សា នេះ ទើប​បង្កការភ្ញាក់​ផ្អើ​ល​ដល់​​ប្រជាពលរដ្ឋ​ ស្ថិត​ក្នុងភូមិ​ចែង​មែ​ង សង្កាត់​សំរោង​ក្រោម ខណ្ឌ​ពោធិ​សែន​ជ័យ រាជធានី​ភ្នំ​ពេញ ។

សេច​ក្តី​រាយ​កា​រណ៍​​ឱ្យ​ដឹង​​ថា បុរស​រង​គ្រោះ​​មិន​ស្គាល់​អត្តសញ្ញាណ​ទេ តែ​គាត់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ស្រា​​នៅឡើយ មាន​អាយុ​ជាង​៥០​ឆ្នាំ របួស​ដាច់​ប្រអប់ជើង​ឆ្វេង​ដាច់​ជាប់​ផ្លូវដែក ។

បើ​តាម​ពលរដ្ឋ​ឱ្យ​ដឹង​ដែរ​ថា ផ្លូវដែក​ខ្សែ​ត្រង់​ចំណុច​ខាងលើ គឺ​មាន​រថភ្លើង​បើក​ឆ្លងកាត់​រាល់ថ្ងៃ ទាំង​យប់​ទាំង​ថ្ងៃ ហើយ​ក៏​មិន​បាន​ចាប់អារម្មណ៍​ថា កិន​មនុស្ស​ដាច់​ជើង​បែប​នេះ​ដែរ ដោយ​ចំណុច​កើតហេតុ នៅ​ឆ្ងាយ​ពី​ផ្ទះ​ប្រជាពលរដ្ឋ ។ នៅ​ព្រឹក​ថ្ងៃ​ដដែល នេះ បន្ទាប់​ដើរ​ឆ្លងកាត់​ចំណុច​នោះ ក៏​ប្រទះ​ឃើញ​បំណែក​ប្រអប់ជើង​ដាច់​ជាប់​នឹង​ដែក​ផ្លូវ​រថភ្លើង ទើប​ឃើញ​ជន​រង​គ្រោះ​នៅ​អង្គុយ​ត្រាំ​ទឹក​ត្រពាំង​ឈូក ងើប​មិន​រួច​ដោយសារ ដាច់​ប្រអប់ជើង​ម្ខាង​ទៅ​ហើយ ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។