ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុន​នេះ​​មាន​ករណី​រថភ្លើង​បុក​រថយន្ត​ដឹក​ដី(មានវីដេអូ)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថភ្លើង​បុក​រថយន្ត​ដឹក​ដី​ធ្លាក់​ស្នាមភ្លោះ​របួស​ម្នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត…

បន្ទាយ​មាន​ជ័យ ៖ តាម​សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា មុន​នេះ​បន្តិច​ព្រឹក​ថ្ងៃ​ទី​២៣ ខែមេសា​នេះ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រថភ្លើង​បុក​រថយន្ត​ដឹក​ដី​ធ្លាក់​ស្នាមភ្លោះ​របួស​ម្នាក់ ។ គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​កើតឡើង​នៅ​ភូមិ​និមិត្ត​១ សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជន​រង​គ្រោះ​ឈ្មោះ ភួង ពេជ្រ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​និមិត្ត​ថ្មី សង្កាត់​និមិត្ត ក្រុង​ប៉ោយ​ប៉ែ​ត​(​រង​របួសស្រាល​ពក​ក្បាល​) ជា​អ្នកបើកបរ​រថយន្ត​ដឹក​ដី​ម៉ាក​អ៊ី​ណូ ចង្កូត​ឆ្វេង គ្មាន​ស្លា​ន​លេខ ។ ចំណែក​រថយន្ត​ដឹក​ដី​ធ្លាក់​ស្នាមភ្លោះ​ផ្ងារជើង​មុខ​ផ្ទះ​អ្នកស្រុក ។

តាម​សេចក្តីរាយការណ៍​បន្ត​ថា រថភ្លើង​បែក​ធុង​ទឹក និង​ខូច​រ៉ា​ឌី​យ៉ា​ទ័​រ​ខូច​មិន​អាច​ដំណើរការ​បាន​ឡើយ ។ អ្នកដំណើរ​ជាង​៦០​នាក់ បាន​ចុះ​ពី​រថភ្លើង​រក​យានយន្ត​ខ្លះ​ជិះ​ត្រឡប់​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​វិញ ឯ​អ្នកខ្លះ​បន្តដំណើរ​ទៅ​មុខ ។ ពេល​នេះ​សមត្ថកិច្ច​កំពុង​ចុះ​ពិនិត្យ​មើល វាស់វែង​ផង​ដែរ ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ