ប្រជា​កសិករ​ត្រេកអរ​ជា​ខ្លាំង​ព្រោះស្រូវ​ឆ្នាំ​នេះ​លក់​បាន​ថ្លៃ


ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋ​រស់នៅ​ស្រុក​កំពង់លែង​ដែល​ជា​កសិករ​ធ្វើ​ស្រូវប្រាំង និង​វស្សា មាន​សេចក្តី​រីករាយ​សប្បាយចិត្ត​គ្រប់​ៗ​គ្នា​គឹ​ដោយសារ​តែ​ឆ្នាំ​នេះ​ស្រូវ​របស់​ពួក​គាត់​បាន​ទទួល​ទិន្នផល​ខ្ពស់ ហើយ​លក់​បាន​តម្លៃ​ថ្លៃ​ទៀត ខុស​ពី​បណ្តា​ឆ្នាំ​មុន​ៗ ។ កត្តា​ដែល​ធ្វើ​ឱ្យ​ស្រូវ​ពួក​គាត់​បាន​ថ្លៃ​គឺ​ដោយ​ស្រុក​កំពង់លែង​ដែល​ជា​ផ្នែក​មួយ​នៃ​ខេត្តកំពង់ឆ្នាំង​ទើបបាន​ត​ភ្ជាប់​ផ្លូវ​សេដ្ឋកិច្ច​យ៉ាង​សំខាន់​ទៅ​កាន់​ក្រុង​ស្ទឹង​សែន ខេត្តកំពង់ធំ ។

ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់លែង​ស្ទើរតែ​ទាំងអស់​ដែល​ប្រកប​របរ​ធ្វើ​ស្រូវប្រាំង​បាន​និយាយ​ដូច​គ្នា​ថា ពួក​គាត់​ឆ្នាំ​នេះ​សប្បាយចិត្ត​ខ្លាំង​ណាស់​ព្រោះ​ឈ្មួញ​បាន​មក​ទិញ​ស្រូវ​ដល់​ៗ​ផ្ទះ​ហើយ​លក់​បាន​ថ្លៃ​ទៀត គឺ​បាន​ដល់​៩០០​រៀល​ក្នុង​១​គីឡូក្រាម ខុស​ឆ្នាំ​មុន​ៗ​ដែល​លក់​បាន​ត្រឹមតែ​៦០០​ទៅ​៧០០​រៀល​ប៉ុណ្ណោះ ។

ពួក​គាត់​លើក​ឡើង​ថា មូលហេតុ​ដែល​ត្រូវ​លក់​បាន​ថ្លៃ​គឺ​ដោយសារ​តែ​បន្ទាប់​ពី​មាន​ផ្លូវ​ចេញចូល​ពី​ស្រុក​កំពង់លែង​ទៅ​កាន់​ខេត្តកំពង់ធំ ធ្វើ​ឲ្យ​ឈ្មួញ​ជា​ច្រើន​បាន​ចុះ​មក​ទិញ​ស្រូវ​ដល់​លំនៅ​ឋាន​របស់​ពួក​គាត់​តែ​ម្តង ។ ហើយ​ឈ្មួញ​មាន​ច្រើន​គ្នា​មាន​រថយន្ត​ធន់​ធំ​ច្រើន​គ្រឿង​មក​តម្រៀប​គ្នា​ចាំ​ទិញ​ទើប​បណ្ដាល​ឱ្យ​ស្រូវ​គាត់​លក់​បាន​ថ្លៃ ។

ប្រជាពលរដ្ឋ​ទាំងនោះ​បាន​បញ្ជាក់​ថា កាល​ឆ្នាំ​មុន​ៗ​មូលហេតុ​ដែល​លក់​មិន​បាន​ថ្លៃ​មក​ពី​ឈ្មួញ​ចាំ​ទិញ​ក្នុងស្រុក​មាន​គ្នា​តិច​ហើយ​បាន​នាំ​គ្នា​បង្អាប់​តម្លៃ​តាម​ចិត្ត កាល​ណោះ​ប្រជាពលរដ្ឋ​ខ្លះ​ពេល​ស្រូវ​ថោក​ពេក​រហូត​បាន​ត្រឹម​៥៥០​រៀល​ទៅ​៦០០​រៀល​ក្នុង​មួយ​គីឡូក្រាម ហើយ​រើស​យក​ស្រូវ​ល្អ និង​ស្ងួត​ទៀត​ទើប​ខ្លះ​មិន​ព្រម​លក់ ទុក​កិន​អង្ករ កន្ទក់ ទុក​ឱ្យ​ជ្រូក​ស៊ី​ក៏​មាន​ដែរ (​អ្នក​ច​ញ្ចឹ​ម​ជ្រូក​ច្រើន​) ។

តែ​ឆ្នាំ​នេះ​បន្ទាប់​ពី​បាន​ផ្លួ​វត​ភ្ជាប់​ពី​ខេត្តកំពង់ធំ​មក​ឈ្មួញ​បាន​យក​រថយន្ត​ធំ​ៗ​មក​ឈរ​ចាំ​ទិញ​ស្រូវ​ដែល​គ្រាន់តែ​ដឹក​ពី​ស្រែ​មក​ទិញ​ថ្លឹង​ទាំង​សើម​តែ​ម្តង​ហើយ​បាន​ដល់​៩០០​រៀល​ក្នុង​១​គីឡូក្រាម​ទៀត ៕

Facebook Google Twitter Email

Live

Sponsored News

០៨:៤៦ | ក្នុងស្រុក

ក្រុមហ៊ុនបុត្រសម្ព័ន្ធ រ៉ូយ៉ាល់គ្រុប ទទួលស្វាគមន៍ទស្សនកិច្ចពិសេសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត សម្រាប់ដំណើរស្វែងយល់អំពីឌីជីថលនីយកម្ម និងបច្ចេកវិទ្យាបណ្តាញ 5G !

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ