ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ចិញ្ចឹម​ជន្លេន​ក្រហម​រីករាយ​ព្រោះ​មាន​ទីផ្សារ​ច្រើន

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ចិញ្ចឹម​ជន្លេន​ក្រហម រស់នៅ​ភូមិ​ទំនប់ ឃុំ​ត្រងិល​ស្រុក​កំពង់លែង បាន​បញ្ជាក់​ថា បច្ចុប្បន្ន ជន្លេន​ក្រហម​គាត់​លក់ដាច់​ខ្លាំង​ណាស់ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព កាលពី​ពេល​កន្លង​ទៅ…

ខេត្តកំពង់ឆ្នាំង ៖ កសិករ​ចិញ្ចឹម​ជន្លេន​ក្រហម រស់នៅ​ភូមិ​ទំនប់ ឃុំ​ត្រងិល​ស្រុក​កំពង់លែង បាន​បញ្ជាក់​ថា បច្ចុប្បន្ន ជន្លេន​ក្រហម​គាត់​លក់ដាច់​ខ្លាំង​ណាស់ បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​របស់​សារព័ត៌មាន​កោះសន្តិភាព កាលពី​ពេល​កន្លង​ទៅ ធ្វើ​ឲ្យ​សព្វថ្ងៃ​មាន​អតិថិជន​មក​កុម្ម៉ង់​ទិញ​ជន្លេន​ក្រហម​គាត់​ជា​ច្រើន ដែល​សព្វថ្ងៃ​គាត់​ចិញ្ចឹម​លក់​ឲ្យ​គេ​មិន​ទាន់​នោះ​ទេ ។

លោក ម៉ក់ ថា ដែល​ជា​កសិករ​ចិញ្ចឹម​ជន្លេន​ក្រហម រស់នៅ​ភូមិ​ឃុំ​ខាងលើ បាន​និយាយ​ដឹង​ថា បន្ទាប់​ពី​មានការ​ផ្សព្វផ្សាយ​អំពី​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​របស់​មក ធ្វើ​ឲ្យ​មាន​អតិថិជន​មក​កុម្ម៉ង់​ទិញ​ជា​ច្រើន​មាន​មក​ពី​ខេត្តកំពង់ចាម ខេត្តកំពង់ធំ ខេត្ត​ព្រះ​សីហ​នុ និង​កំពត ជាដើម ដែល​ពួក​គេ​កុំ​ម្ម៉​ង់​ទិញ​យក​ទៅ​ធ្វើ​ពូជ​ច​ញ្ជឹ​ម​បន្ត ។ ប៉ុន្តែ​ការ​ច​ញ្ជឹ​ម​ជន្លេន​របស់​គាត់​នៅ​មាន​កម្រិត​នៅ​ពេល​មាន​អ្នក​កុំ​ម្ម៉​ង់​ទិញ​ច្រើន​បែប​នេះ គាត់​ច​ញ្ចឹ​ម​លក់​ឲ្យ​គេ​មិន​ទាន់ ។ គាត់​បាន​បញ្ជាក់​ថា តាម​ការ​ណែនាំ​របស់ លោក សុខ រិ​ន ប្រធាន​ការិយាល័យ​កសិកម្ម ស្រុក​កំពង់លែង បាន​ឲ្យ​គាត់​ពង្រីក​ការ​ចិញ្ចឹម​ជន្លេន​ក្រហម​បន្ថែម ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​អតិថិជន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ