ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​យុទ្ធ​ជន​ស្រុក​ចម្ការលើ​២៥៧​នាក់ បាន​ទទួល​ការ​លើកទឹកចិត្ត​ថ្នាក់ដឹកនាំ

5 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​២១ មេ​សា ២០១៨ នាយ​ឧត្តមសេនីយ៍ គន់ គី​ម អនុប្រធាន និង​ជា​អគ្គលេខាធិការ…

ខេត្តកំពង់ចាម ៖ កាលពី​ថ្ងៃ​សៅរ៍​ទី​២១ មេ​សា ២០១៨ នាយ​ឧត្តមសេនីយ៍ គន់ គី​ម អនុប្រធាន និង​ជា​អគ្គលេខាធិការ សមាគម​ន៍​អតីត​យុទ្ធ​ជន​កម្ពុជា និង​លោក គួ​ច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម បាន​អញ្ជើញ​ជួប​សំណេះសំណាល និង​បំពាក់​គ្រឿង​ឥស្សិរ​យស​ជូន​អតីត​យុទ្ធ​ជន​កម្ពុជា នៅ​ស្រុក​ចំ​ម្កា​រលើ ចំនួន​២៥៧​នាក់ បំពាក់​មេដាយ​ប្រាក់​ចំនួន​៤២​នាក់ មេដាយ​សំ​រិ​ទ្ធ​២១៥​នាក់ និង​ផ្តល់​ជូន​ថវិកា​ម្នាក់​៥​ម៉ឺន​រៀល​ផង​ដែរ​។

នាយ​ឧត្តមសេនីយ៍ គន់ គី​ម និង​លោក គួ​ច ចំរើន អភិបាល នៃ​គណ​:​អភិបាលខេត្ត​កំពង់ចាម បាន​លើក​ឡើង​ប្រហាក់ប្រហែល​គ្នា​ថា សូម​ឲ្យ​បងប្អូន​អតីត​យុទ្ធ​ជន​កម្ពុជា​ទាំងអស់​គ្នា​រួម​គ្នា​រក្សា​មរតក​សន្តិភាព និង​ការ​អភិវឌ្ឍ ដែល​បាន​ពី​ការ​លះបង់ សាច់​ស្រស់​ឈាម​ស្រស់ និង​ពលី​កម្ម​គ្រប់​បែប​យ៉ាង​របស់​បងប្អូន​យើង​ទាំងអស់​គ្នា​។ នាយ​ឧត្តមសេនីយ៍ បាន​អំពាវនាវ​ឲ្យ​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់​ត្រូវ​បន្ត​ការ​ខិតខំ​បន្ថែម​ទៀត ដើម្បី​ជួយ​ដោះស្រាយ​រាល់​បញ្ហា​ប្រឈម របស់​បងប្អូន​អតីត​យុទ្ធ​ជន​ទាំងអស់ ពិសេស​ចំពោះ​អតីត​យុទ្ធ​ជន​ដែល​ក្រីក្រ​លំបាក​។

ចំណែកឯ​ក្រុមការងារ ថ្នាក់​ខេត្ត ស្រុក ឃុំ ត្រូវ​បន្ត​ចុះ​ត្រួ​វ​ពិនិត្យ​ស្ថានភាព​ជីវភាព សុខភាព របស់​បងប្អូន​អតីត​យុទ្ធ​ជន និង​ត្រូវ​ជួយ​អន្តរាគមន៍​ដោះស្រាយ​រាល់​បញ្ហា​របស់​បងប្អូន​ដូច​ជា ការ​ខ្វះខាត​ក្នុង​ជីវភាព ដោយ​ឧបត្ថម្ភ​ជា​ថវិកា ពេល​មាន​ជំងឺ ត្រូវ​សង្គ្រោះ​ដោយ​បញ្ជូន​បងប្អូន​ទៅ​មន្ទីរពេទ្យ និង​បង្ក​លក្ខណៈ​ឲ្យ​ទទួល​បាន​សេវា​សាធារណៈ​ផ្សេង​ៗ និង​ហាម​ដាច់ខាត មិន​ត្រូវ​ទុក​ឲ្យ​បងប្អូន ជួប​ទុក្ខ​លំបាក ដោយ​យើង​មិន​បានដឹង ហើយ​មិន​បាន​ដោះស្រាយ​នោះ​ឡើយ​។ ក្នុង​ពិធី​នោះ នាយ​ឧត្តមសេនីយ គន់ គី​ម និង​លោក គួ​ច ចំរើន បាន​បំពាក់​មេដាយ​ការពារ​ជាតិ​ជូន​អតីត​យុទ្ធ​ជន​ចំនួន​២៥៧​នាក់ និង​បាន​ឧបត្ថម្ភ​ថវិកា​ក្នុង​ម្នាក់​ៗ៥​ម៉ឺន​រៀល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ