ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​នៅ​ខេត្ត​ព្រះ​សីហ​នុ​-​ខេត្តកំពង់ស្ពឺ​-​ខេត្ត​ប៉ៃលិន និង​ខេត្តស្ទឹងត្រែង

6 ឆ្នាំ មុន
  • ព្រះសីហនុ

អ្នកទេសចរ​ជាង​១៥​ម៉ឺន​នាក់​ទៅ​លេង​ខេត្ត​មាត់សមុទ្រ​ថ្ងៃ​បុណ្យចូលឆ្នាំ ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​របស់មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈពេល៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៤​ដល់​១៦ ខែមេសា មាន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​មក​កម្សាន្ត​នៅ​ខេត្តព្រះ​សីហ​នុ​ចំនួន​១៥០.៧៨០​នាក់ បើ​ប្រៀបធៀបនឹង​ឆ្នាំ​២០១៧​មានការ​កើនឡើង​៥% ក្នុង​នោះ​ភ្ញៀវ​ជាតិ​១៤៤.២៥៥​នាក់…

អ្នកទេសចរ​ជាង​១៥​ម៉ឺន​នាក់​ទៅ​លេង​ខេត្ត​មាត់សមុទ្រ​ថ្ងៃ​បុណ្យចូលឆ្នាំ
ខេត្ត​ព្រះ​សីហ​នុ ៖ តាម​របាយការណ៍​របស់មន្ទីរ​ទេសចរណ៍​ខេត្ត​បាន​ឲ្យ​ដឹង​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈពេល៣​ថ្ងៃ ពី​ថ្ងៃ​ទី​១៤​ដល់​១៦ ខែមេសា មាន​ភ្ញៀវទេសចរ​ចម្រុះ​ជាតិ​សាសន៍​មក​កម្សាន្ត​នៅ​ខេត្តព្រះ​សីហ​នុ​ចំនួន​១៥០.៧៨០​នាក់ បើ​ប្រៀបធៀបនឹង​ឆ្នាំ​២០១៧​មានការ​កើនឡើង​៥% ក្នុង​នោះ​ភ្ញៀវ​ជាតិ​១៤៤.២៥៥​នាក់ បើ​ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កើនឡើង​៤,២% ភ្ញៀវ​អន្តរជាតិ​មាន​៦.៥២៥នាក់ ប្រៀបធៀប​នឹង​ឆ្នាំ​២០១៧​កើនឡើង​២៥% ។ភ្ញៀវ​ទាំងនេះ​ទៅ​កម្សាន្ត​តាម​កោះ​នានា​ដូច​ជា កោះ​រ៉ុ​ង និង​កោះ​រ៉ុ​ង​សន្លឹម និង​ទៅ​ទស្សនា តាម​រមណីយដ្ឋាន​នានា​នៅ​ក្នុង​ខេត្ត ដូច​ជា​រមណី​យ​ដ្ឋា​ន​ថ្ម​រូង ក្នុងស្រុក​កំពង់​សិលា រមណីយដ្ឋា​ន​ក្បាលឆាយ ក្នុង​ក្រុងព្រះសីហនុ និង​នៅ​តាមភោជនីយដ្ឋាន​នៃ​តំបន់ឆ្នេរ ។

ភ្ញៀវ​ទេសចរ​ដែល​មក​កម្សាន្ត​នៅ​ឆ្នេរ​អូរ​ឈើទាល​បាន​ឲ្យ​ដឹង​ថា មួយ​រយៈកាល​ចុង​ក្រោយ​នេះ ការ​ធ្វើ​ដំណើរ​មក​កម្សាន្ត​នៅ​ខេត្ត​ព្រះ​សីហ​នុ​ជួប​ការ​លំបាក​ក្នុង​ការ​ស្នាក់​នៅ ដោយសារ​ផ្ទះ
សំណាក់ ស​ណ្ឋា​រ​គារ​មួយ​ចំនួន​បាន​ជួល​ទៅ​ឲ្យជនជាតិ​ចិន ប៉ុន្តែ​បើ​ទោះជា​បែប​នេះ​ក្តី​ក៏​ពួក​គាត់នៅ​តែ​បន្ត​មក​កម្សាន្ត​ដោយ​មិន​ចាំបាច់​ស្នាក់​នៅដែល​កាត់​បន្ថយ​ការ​ចំណាយ​បាន​មួយ​ភាគ​ផង
ដែរ ។ ដោយឡែក មុខម្ហូប​សមុទ្រ​ស្រស់​ៗ​ការលក់ដូរ​មាន​តម្លៃ​ខ្ពស់​បន្តិច​មែន តែ​អាច​ទទួលយក​បាន​។

បើ​តាម​របាយការណ៍​របស់​ស្នងការ​រ​ដ្ឋា​ន​នគរបាល​ខេត្ត​ឲ្យ​ដឹង​ថា ការ​រៀបចំ​សន្តិសុខ​សណ្តាប់
ធ្នាប់​ក្នុង​ពិធីបុណ្យ​ទទួល​បាន​លទ្ធផល​ល្អ​ប្រសើរគួរ​ជាទី​មោ​ទ​នៈ ។ ទន្ទឹម​នឹង​នេះ ក៏​មាន​ករណី
ភ្ញៀវ​បរទេស​ជ្រុះ​បាត់​កាបូប​លុយ​១​ករណី និង​មាន​ក្មេង​វង្វេង​ចំនួន​២​នាក់ ប៉ុន្តែ​នគរបាល​ទេសចរណ៍​បាន​ធ្វើការ​ផ្សព្វផ្សាយ ហើយ​ឪពុក​ម្តាយបាន​មក​ទទួលយក​កូន​ពី​សមត្ថកិច្ច​នគរបាល​វិញ​រួចរាល់​ផង​ដែរ ។

ដោយឡែក ករណី​គ្រោះថ្នាក់​ចរាចរណ៍នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​រយៈពេល​៣​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​១៣​ដល់ទី​១៦ េមសា មិន​មាន​កើតឡើង​ទេ ។

គួរ​រំឭក​ថា នៅ​ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃ​ណី​ជាតិ​នេះ​ដែរ រដ្ឋបាល​ខេត្ត​ដែល​មាន​លោក
យន្ត មីន ជា​អភិបាលខេត្ត បាន​សហការ​ជាមួយ​សភាពាណិជ្ជកម្ម​ខេត្ត និង​មន្ទី​ជំនាញ​ពាក់ព័ន្ធ រៀបចំ​ពិធី​អបអរសាទរ​ដើម្បី​ផ្តល់​ភាព​សប្បាយ​រីករាយ​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​ក្នុង​ខេត្ត​ព្រះ​សីហ​នុ ក៏​ដូច​ជា​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ​ដែល​ធ្វើ​ដំណើរ​ចូល​ម​កម្សាន្ត​នៅ​ក្នុង​ខេត្ត​នេះ ក្រោម​ជំនោរ​សន្តិភាព និង​ការដឹកនាំ​ដ៏​ត្រឹមត្រូវ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​។ លោក​អភិបាលខេត្ត មាន​ប្រសាសន៍​ថា ខេត្តព្រះ​សីហ​នុ​ជា​ខេត្ត​តំបន់ឆ្នេរ នៅ​ក្នុង​ចំណោម​ខេត្ត​ចំនួន​៣​ទៀត​គឺ ខេត្តកំពត ខេត្ត​កែប និងខេត្តកោះកុង ។ ខេត្ត​នេះ​សម្បូរ​ទៅ​ដោយ​ធនធាន​ធម្មជាតិ និង​មាន​សក្តានុពល​សេដ្ឋកិច្ច​លើគ្រប់​វិស័យ ពិសេស​វិស័យ​ទេសចរណ៍​ដោយសារ​មាន​ប្រជំ​ុ​កោះ​ជា​ច្រើន ឆ្នេរសមុទ្រ​ខ្សាច់ស​ស្អាត សម្បត្តិ​ធម្មជាតិ និង​ភាព​អំណោយផល​ផ្នែក​ភូមិសាស្ត្រ​ជា​ច្រើន​ទៀត​ក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ និង​ការ​អភិវឌ្ឍ ដើម្បី​បង្កើន​កម្រិតជីវភាព​របស់​ប្រជាពលរដ្ឋយើង ។ ខេត្តស្ទឹងត្រែង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​កម្សាន្ត​រដូវ​ចូល​ឆ្នាំ​ខ្មែរ​កើនឡើង

ខេត្តស្ទឹងត្រែង ៖ បន្ទាប់​ពី​រដ្ឋបាល​ខេត្តរៀបចំ​ពិធី​ស្ទឹង​ត្រែង​សង្ក្រាន្ត មុន​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ខ្មែរ​២​ថ្ងៃ គេ​សង្កេត​ឃើញ​ថា នៅ​ខេត្តស្ទឹងត្រែង​ចាប់ផ្តើម​មាន​ភ្ញៀវ​មក​កម្សាន្ត​កើនឡើង គួរ​ឱ្យ​កត់សម្គាល់​នា​រដូវ​ឆ្នាំ​ថ្មី​២០១៨​នេះ ។ក្នុង​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃនេះ ភ្ញៀវ​ទេសចរ​មានការ​កើន​ឡើងជា​លំដាប់ បាន​ធ្វើ​ឱ្យ​ខេត្តស្ទឹងត្រែង​មានកេរ្តិ៍ឈ្មោះ​បោះ​ស​ឡេ​ង គួរ​ឲ្យ​កត់សម្គាល់ ដោយសារ​តែ​ខេត្ត​មួយ​នេះ​មាន​សក្ដានុពល​នៃ​តំបន់​សហគមន៍​អេកូ​ទេសចរណ៍ធម្មជាតិ​ជា​ច្រើន​កន្លែង​បាន​ធ្វើ​ឲ្យ​ភ្ញៀវ​ក្នុង​និង​ក្រៅ​ស្រុក ចូល​មក​ទស្សនា​កម្សាន្ត​លេង​យ៉ាងច្រើន​កុះករ ។

លោក ប៉ាន ទិ​ត្យ ភ្ញៀវ​មក​ពី​ស្រុក​កងមាស ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​ថា នេះ​ជា​លើក​ទី​២​ហើយ ដែល​លោក​បាន​នាំ​ក្រុម​គ្រួសារ​មក​លេង​កម្សាន្ដ​នៅ​តាម​តំបន់​រមណីយដ្ឋាន​ធម្មជាតិ ដ៏​ប្រណីត​នៅ​តាម​ដង​ទន្លេ​នានា​ក្នុង​ខេត្ត​នៃ​ភូមិភាគ​ឦសាន​មួយ​នេះ ។

លោក​បន្ថែម​ថា កត្តា​ដែល​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​លោក មក​លេង​ម្ដង​ហើយ មក​លេង​ទៀត​មិន​ចេះ​ជិនណាយ​នេះ ដោយ​តំបន់​ទេសចរណ៍​នៅ​ក្នុង​ខេត្តស្ទឹងត្រែង មានការ​រៀបចំ​ទទួលភ្ញៀវ​បាន​ល្អ ទាំង​សេវាកម្ម សន្តិសុខ សណ្ដាប់ធ្នាប់​និង​បរិស្ថាន​ល្អ​ណាស់ ជា​ពិសេស​ទេសភាព​នៅ​ក្នុង​រមណីយដ្ឋាន​នីមួយ​ៗ មាន​ដើមឈើ​ផ្ដល់​ជា​ម្លប់​យ៉ាង​ត្រជាក់ និង​ខ្យល់អាកាស​បរិសុទ្ធ ហ៊ុម​ព័ទ្ធ​ទៅ​ដោយ​ផ្ទៃ​ទឹកថ្លា​យុង ។
លោក អ៊​ន ប៉ោ​សឿ​ន ប្រធាន​មន្ទីរ​ទេសចរ​បាន​ឲ្យ​ដឹង​ថា រយ​:​ពេល​បី​ថ្ងៃ ក្នុង​ឱកាស​បុណ្យ ចូល​ឆ្នាំ​ខ្មែរ ឆ្នាំច

សំរឹទ្ធ​ស័ក​, នៅ​ថ្ងៃ​ទី​1-​ទទួល​បាន​ភ្ញៀវ​ទេសចរ​៨៦៤៨ កើន​កើន​១៨៧០​នាក់ ស្មើ​២៧,៥៨% ថ្ងៃ​ទី​២​ទទួល​បាន​ចំនួន​១២២០៣​នាក់ កើន​១៩៤៥​នាក់ ស្មើ​១៨,៩៦% និង​ថ្ងៃ​ទី​៣​ទទួល​បាន​១៩៧០៦​នាក់ កើន​១៧៧៩​នាក់ ស្មើ​៤,៥៨% ។

លោក​ប្រធាន​មន្ទីរ​បន្ត​ថា ភ្ញៀវ​ទេសចរ​មានការ​កើនឡើង​បែប​នេះ​ក៏​ដោយសារ​តែ​ខេត្តស្ទឹងត្រែង​មានការ​អភិវឌ្ឍ​រីក​ចម្រើន គ្រប់​វិស័យ ជា​ពិសេស​អភិវឌ្ឍន៍​នៅ​តំបន់​ទេសចរ​និង​សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម ព្រមទាំង​រៀបចំ​បរិស្ថាន​បាន​ល្អ ។

លោក ដួង ពៅ អភិបាលរង​ខេត្តស្ទឹងត្រែង​បាន​បញ្ជាក់​ថា ភ្ញៀវ​ទេសចរ​មានការ​មក​លេង​ក្នុង​ខេត្តស្ទឹងត្រែង​ច្រើន និង​កើនឡើង​យ៉ាង​គំហុក​បែប​នេះ ដោយសារ​តែ​ប្រទេស​ជាតិ មាន​សុខ​សន្តិភាព ប្រជាពលរដ្ឋ​មាន​ជីវភាព​រស់នៅ​ធូរធារ មាន​លទ្ធភាព​ដើរ​កម្សាន្ត​តាម​ទី រមណីយដ្ឋាន​យ៉ាង​សប្បាយ​រីករាយ អាច​ធ្វើ​ដំណើរ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​យ៉ាង​ងាយស្រួល ដោយ​រាជរដ្ឋាភិបាល​បាន​ស្ថាបនា​នៅ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវថ្នល់​ត​ភ្ជាប់​គ្រប់​តំបន់ ។

លោក​បន្ត​ថា ទោះបីជា​ភ្ញៀវ​បាន​ចូល​មក​លេង​កម្សាន្ត នៅ​តាម​តំបន់​រមណីយដ្ឋាន​យ៉ាង គំហុក​យ៉ាងនេះ​ក្ដី ក៏​ដោយសារ​ខេត្ត​ដ៏​តូច​មួយ​នេះ​នៅ​តែ​ទទួល​ស្វាគមន៍​ព្រម​ទាំ​ថែរក្សា​ប្រព័ន្ធ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​ភ្ញៀវ​បាន​យ៉ាង​កក់ក្ដៅ ។

ពិធី​បុណ្យចូលឆ្នាំ​ថ្មី​រយៈពេល​៣​ថ្ងៃ​សប្បាយ​ឡើង​កប់​នៅ​កំពង់ស្ពឺ
ខេត្តកំពង់ស្ពឺ ៖ អ្នកចូលរួម​អបអរ​ពិធីបុណ្យចូល​ឆ្នាំ​ថ្មី​នៅ​ខេត្តកំពង់ស្ពឺ និយាយ​ថា បើ​យើង​ធ្វើ​ដំ
ណើ​រ​តាម​ផ្លូវជាតិ​លេខ​៤​ពី​ភ្នំពេញ​មក​ចំណាយពេលមិន​ដល់​២​ម៉ោង​នោះ​ទេ នឹង​មក​ដល់​ចន្លោះ​បង្គោល
គីឡូម៉ែត្រ​៤៥​និង​៤៦ ហើយ​ងាក​ទៅ​ខាងឆ្វេង​ដៃនឹង​មាន​ផ្លា​ក​សម្គាល់​មួយ​ផ្ទាំង​ដាក់​ថា «​សាលាខេត្តកំពង់ស្ពឺ​» ។ លុះ​យើង​បន្តដំណើរ​ចូល​តាម​ផ្លូវ​កៅស៊ូ​ឆ្លងស្ពានថ្ម​បន្តិច នឹង​ទៅ​ដល់ទី​តាំង​ដែល​រដ្ឋបាលខេត្ត​ប្រារព្ធ​ពិធី​សង្ក្រាន្ត​កំពង់ស្ពឺ គឺ​នៅ​ជិត​សួនច្បារ​សាលាខេត្ត ដែល​បាន​រៀបចំ​តុបតែង​យ៉ាងល្អ​ប្រណីត​ទទួល​បងប្អូន​ប្រជាពលរដ្ឋ​ដែល​មានបំណង​មក​ចូលរួម​ពិធី​សង្ក្រាន្ត​នៅ​កំពង់ស្ពឺ​នេះដែរ ។ ពិធី​អបអរសាទរ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈពេល​៣​ថ្ងៃនេះ គឺ​ថ្ងៃ​ទី​១៤-១៥ និង១៦ ខែមេសា បាន​ប្រារព្ធ​ធ្វើ​នៅ​សួនច្បារ​សម្ដេចព្រះសង្ឃរាជ ជួន ណាត ។អ្វី​ដែល​ជា​ការ​កត់សម្គាល់​នៅ​ថៃ្ង​ចុង​ក្រោយ​ដែល​ជា​ថ្ងៃ​ឆ្លង​ឬ​វារៈ​ឡើងស័ក​នោះ ក៏​មាន​វត្ដមានលោក​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត លោក​អភិបាលខេត្ដ អស់លោក លោកស្រី​នៅ​តាម​មន្ទីរ​អង្គភាព
នានា អញ្ជើញ​ចូលរួម​ពិធី​តាម​ទំនៀមទម្លាប់​គឺ​ពិធី​ស្រង់​ព្រះ​ផង​ដែរ ។

ដោយ​មានការ​ចូលរួម​ពី​សំណាក់​ថ្នាក់ដឹកនាំ​នេះ រឹងរឹតតែ​ធ្វើ​ឲ្យ​ពិធី​ទាំងមូល​សប្បាយ​រីករាយ​ថែម​មួយ​កម្រិត​ទៀត​។ នៅ​ក្នុង​រយៈពេល​៣​ថ្ងៃនេះ​ដែរ ក៏​មាន​កិច្ច​ការពារ​ពី​គ្រប់​កងកម្លាំង​ចំណុះ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ដ ពិសេស​កងកម្លាំង​នគរបាល​ខេត្ដធានា​ការពារ​រក្សា​សន្តិសុខ​ទទួល​បាន​សុវត្ថិ​ភាពល្អ ។អ្នកស្រី ហុង ពៅពិសី រស់នៅ​រាជធានីភ្នំពេញ​ដែល​បាន​ទៅ​កម្សាន្ត​នៅ​ទីនោះ​និយាយថា អ្នកស្រី​និង​ក្រុម​គ្រួសារ​មិន​បាន​ទៅ​កម្សាន្តនៅ​ទីណា​ក្រៅពី​មក​ចូលរួម​ពិធី​សង្ក្រាន្ត​នៅ​កំពង់ស្ពឺ​នេះ​ទេ ។ រយៈពេល​៣​ថ្ងៃ​ឃើញ​ថា ទាំង​សន្តិសុខ​ក៏​ដូច​ជា​ការ​រៀបចំ​សណ្តាប់ធ្នាប់​គឺ​មានរបៀបរៀបរយ​ល្អ ។ ជាង​នេះ​ទៀត រយៈពេល​៣​ថ្ងៃ​ពេញ​នៃ​ពិធីបុណ្យ មានការ​រៀបចំលេងល្បែង​ប្រជាប្រិយ​ខ្មែរ​ផ្សេង​ៗ​ដូច​ជា ទាញព្រ័ត្រ បោះអង្គញ់ វាយក្អម ចោល​ឈូង លាក់កន្សែង ចាប់កូនខ្លែង ដណ្ដើម​ស្លឹកឈើ ខាំ​ប៉ិកួៈ ពាំ​ពងមាន់ អូស​ធាង​ស្លា និង​មានការ​ប្រគំ​តន្ត្រីសម័យ​និង​បុរាណ​ផង​ដែរ​។អ្នកស្រីសូម​ឲ្យ​ឆ្នាំ​ក្រោយ​ៗ​ទៀត ខាង​សាលាខេត្ត​រៀបចំ​ពិធី​នេះ​ដូច​ឆ្នាំ​នេះ​អុ​ី​ចឹ​ង ព្រោះថា​ខេត្តមួយ​នេះ​ពី​មុន​ៗ​មក​មិន​ដែល​មាន​ពិធី​ធ្វើ​ឲ្យ​ពលរដ្ឋ​សប្បាយ​បែប​នេះ​ទេ ។ ម្យ៉ាងទៀត ខេត្ត​មួយនេះ​ក៏​នៅ​មាន​រមណីយដ្ឋាន​ជា​ច្រើន​កន្លែង​ដូចជា អំពែ​ភ្នំ រមណីយដ្ឋាន​បុរាណវិទ្យា​ចាស់ រមណី​យ​ដ្ឋា​ន​ទឹកធ្លាក់​ជ្រាវ នៅ​ស្រុក​ថ្ពង តំបន់
ទេសចរណ៍​ដើម​ស្រល់​លើ​ភ្នំ​គិរី​រម្យ ទឹកធ្លាក់​ចំបក់ ទេរ​ទឹក​ពុះ​ស្រុក​ឱ​រ៉ា​ល់ និង​រមណីយដ្ឋាន​ភ្នំ​ព្រះ​ជាដើម ។

អ្នកស្រី​បន្ត​ថា អ្នកស្រី​និង​ក្រុម​គ្រួ​សារបានមក​លេង​កម្សាន្ត​ក្នុង​ពិធី​សង្ក្រាន្ត​នៅ​កំពង់ស្ពឺ​នេះ​រយៈពេល​៣​ថ្ងៃ​ពេញ​តែ​ម្តង ហើយ​ការ​ចូលរួមលេង​ប្រកប​ទៅ​ដោយ​សេចក្តី​ថ្លៃថ្នូរ និង​ការ​គោរ​ព​ឲ្យ​តម្លៃ​គ្នា​ទៅ​វិញ​ទៅ​មក​ប្រកបដោយ​ទឹកមុខ​រីករាយ​គ្រប់​ៗ​គ្នា ។ភ្ញៀវ​ទេសចរ​សម្រុកចូល​កម្សាន្ត​តាមរ​ណី​យ​ដ្ឋា​ន​ក្នុង​ខេត្ត​ប៉ៃលិន
ខេត្ត​ប៉ៃលិន ៖ ចាប់ពី​ថ្ងៃ​ចូល​ឆ្នាំ​ដំបូង ប្រជាពលរដ្ឋ​ក្មេង ចាស់ ប្រុស ស្រី ជា​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​មក​ពី​ទី​ជិត​ឆ្ងាយ​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​តាម​មធ្យោបាយ​ផ្សេង​ៗ​មាន​ម៉ូតូ និង​រថយន្ត​សម្រុកចូល​ទៅ​លេង​តាម​រមណីយដ្ឋាន​នានា​ក្នុង​ខេត្ត​ប៉ៃលិន​គួរ​ឱ្យ​កត់សម្គាល់ ស្រប​ពេល​ដែល​តំបន់​ទេសចរណ៍​នៅ​តាម​រមណីយដ្ឋាន​ជា​ច្រើន​ត្រូវ​បាន​រៀបចំ​កែ​ច្នៃ​រួចរាល់​ជា​ស្រេច​ហើយ​ក្នុង​នោះ​ដូច​ជា ទឹកធ្លាក់​អូរ​តា​វ៉ៅ ហៅ​ភ្នំ​ខៀវ ដែល​ឆ្នាំ​ថ្មី​នេះ​មានទឹក​ហូរ​មក​ពី​ខាងលើ​ច្រើន រួម​ជាមួយនឹង​ទេសភាព​ពណ៌​ខៀវស្រស់​បំព្រង​ផង ។

លោកស្រី ស្រុ​ី ឌី ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ប៉ៃលិន បាន​រៀបរាប់​ថា សកម្មភាព​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណី​ជាតិខ្មែរ ចាប់តាំងពី​ថ្ងៃ​ដំបូង​គឺ​ត្រូវ​នឹង​ថ្ងៃ​ទី​១៤ ខែមេសា ឆ្នាំ​២០១៨ មាន​ភ្ញៀវ​ទេសចរ​ជា​ច្រើន​បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​ពី​តាម​បណ្តា​ខេត្ត​ផ្សេង​ៗ​ដូច​ជា ខេត្តបន្ទាយមានជ័យ ខេត្តបាត់ដំបង ពោធិ៍សាត់ សៀមរាប រួម​នឹង​រាជធានី​ភ្នំពេញ​ផង​ដែរ បាន​នាំ​គ្នា​ធ្វើ​ដំណើរ​មក​លេង​កម្សាន្ត​នៅ​ក្នុង​ខេត្ត​ប៉ៃលិន​។ នៅ​ថ្ងៃ​ទី​២​នៃ​ថ្ងៃ​បុណ្យចូលឆ្នាំ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ មេ​សា មាន​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ចូល​មក​លេង​កម្សាន្ត​តាម​រមណីយដ្ឋាន​ធម្មជាតិ និង​រមណីយដ្ឋាន​អេកូ​ទេសចរណ៍ រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ រមណីយដ្ឋាន​កែ​ច្នៃ និង​កន្លែង​លំហែ​កម្សាន្ត​នានា​ក្នុង​ខេត្ត ព្រមទាំង​នៅ​តាម​វត្ត​អារាម​ផង​ដែរ ។

លោកស្រី​បន្ត​ទៀត​ថា ក្នុង​រយៈពេល​៣​ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ខ្មែរ​នេះ នៅ​តាម​ដង​វិ​ថី​តូច​ធំ​នានា ក្នុង​ខេត្ត​មាន​ភ្ញៀវ​ទេសចរ ដើរ​កម្សាន្ត​ច្រើន​ជាង​ឆ្នាំ​មុន​ៗ ហើយ​ខាង​មន្ទីរ​ទេសចរណ៍ បាន​បូក​សរុប​ចំនួន​ភ្ញៀវ​ទេសចរ ដែល​មក​កម្សាន្ត​នៅ​ថ្ងៃ​ទី​២ ត្រូវ​នឹង​ថ្ងៃ​ទី​១៥ ខែមេសា ឃើញ​មាន​ចំនួន​២៣៨៩៨​នាក់ ក្នុង​នោះ​ភ្ញៀវ​ជាតិ​ចំនួន​៣២៨៣៦​នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន​៦២​នាក់ ហើយ​ក៏​មាន​ជនជាតិ​ថៃ​ចំនួន​៣០​នាក់ ជនជាតិ​ចិន​ចំនួន​១៧​នាក់ អា​មេ​រិ​ក​ចំនួន​១៥​នាក់​ផង​ដែរ ។

សូម​បញ្ជាក់​ថា កួ​ប​ផ្សំ​នឹង​អាកាសធាតុ​នា​រដូវ​បុណ្យចូលឆ្នាំ ឆ្នាំ​នេះ​មិនសូវ​ក្តៅ​ខ្លាំង​ដូច​ឆ្នាំ​មុន​ៗ ព្រោះ​គេ​សង្កេត​ឃើញ​នៅ​មុន​បុណ្យចូលឆ្នាំ​ថ្មី
១​ថ្ងៃ មាន​ភ្លៀង​បង្អុរ​មក​ជោកជាំ ហើយ​នៅ​ពេល​ឈាន​ចូល​ដល់​ថ្ងៃ​ចូល​ឆ្នាំ​ក៏​នៅ​តែ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់ ជា​ហេតុ​ធ្វើ​ឱ្យ​អាកាសធាតុ​ត្រជាក់​ស្រួល បង្ក​លក្ខណៈ​ងាយស្រួល​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មក​ពី​ទី​ជិត​ឆ្ងាយ​សប្បាយ​រីករាយ​ក្នុង​ការ​ដើរ​កម្សាន្ត​នា​ឱកាស​បុណ្យចូល​ឆ្នាំ​ថ្មី​២០១៨​នេះ  ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ