ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រមណីយ​ថ្មី​មួយទៀត​ហើយ បងប្អូន​ធ្លាប់​ទៅ​លេង​ទេ​សប្បាយ​ណាស់ណា

5 ឆ្នាំ មុន
  • តាកែវ

ខេត្តតាកែវ ៖ រមណីយដ្ឋាន​អន្លង់​ភ្ញៀវ គឺជា​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ដែល​កំពុង​ទាក់ទាញ​អ្នក​ទស្សនា​មក​លេង​ច្រើន បើ​ទោះជា​នៅ​ទីនោះ​ទើបតែ​បើក​ដំណើរការ​កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៨ ក៏​ដោយ ។ រមណីយដ្ឋាន​មួយ​នេះ…

ខេត្តតាកែវ ៖ រមណីយដ្ឋាន​អន្លង់​ភ្ញៀវ គឺជា​រមណីយដ្ឋាន​បែប​ធម្មជាតិ​កែ​ច្នៃ​មួយ​ដែល​កំពុង​ទាក់ទាញ​អ្នក​ទស្សនា​មក​លេង​ច្រើន បើ​ទោះជា​នៅ​ទីនោះ​ទើបតែ​បើក​ដំណើរការ​កាលពី​ថ្ងៃ​ទី​១ ខែមេសា ឆ្នាំ​២០១៨ ក៏​ដោយ ។ រមណីយដ្ឋាន​មួយ​នេះ មាន​សួន​កម្សាន្ត និង​ចម្ការ​ដំណាំ​ជា​ច្រើន​ប្រភេទ​នៅ​តាម​ជើងភ្នំ និង​ចង្កេះភ្នំ​ព្រមទាំង​មាន​ទេសភាព​អម​ដោយ​ជួរ​ភ្នំ​ព័ទ្ធ​ជុំវិញ​ថែម​ទៀត​ផង ហើយនឹង​មាន​គម្រោង​សាងសង់​កន្លែង​កម្សាន្ត កន្លែង​ងូត​ទឹកជា​ច្រើន​ផ្សេង​ទៀត​ផង​ដែរ ។

រមណី​ដ្ឋា​ន​នេះ​មាន​ទីតាំង នៅ​ភូមិ​ស្រែ​ជើង​រាស្ត្រ ឃុំ​ត្រពាំង​ក្រ​ញូ​ង ស្រុក​ត្រាំកក់ ខេត្ដតាកែវ បើ​ជិះ​មក​ពី​ភ្នំពេញ​តាម​ផ្លូវជាតិ​លេខ​៣ ដល់​ផ្សារ​អង្គតាសោម (៧៧ គីឡូម៉ែត្រ ពី​ភ្នំពេញ​) ហើយ​បើ​យើង​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​១៣២ ដល់​កន្លែង​កម្សាន្ត​អន្លង់​ភ្ញៀវ​នោះ មាន​ប្រវែង​៣៩​គីឡូម៉ែត្រ​ទៀត និង​ទៅ​ដល់​ហើយ ។

រីឯ​បងប្អូន​យើង​ដែល​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​២ ពី​ភ្នំពេញ​មក​ដល់​រង្វង់​មូល​ព្រះ​វិស្ណុ អូ​ចំបក់​មាន​ចម្ងាយ​៧៨​គីឡូម៉ែត្រ រួច​បត់​ស្តាំ​ដោយ​ធ្វើ​ដំណើរ​តាម​ផ្លូវ​ខេត្ត​លេខ​២២ ដល់​ផ្លូវបំបែក​អង្គតាសោម មាន​ចម្ងាយ​១២​គីឡូម៉ែត្រ រួច​បន្តដំណើរ​តាម​បណ្តោយ​ផ្លូវ​ខេត្ត​លេខ​១៣២ ចម្ងាយ​៣៩​គីឡូម៉ែត្រ បងប្អូន និង​ទៅ​ដល់​មណ្ឌល​កម្សាន្ត​អន្លង់​ភ្ញៀវ​ជាក់​ជា​មិន​ខាន​ឡើយ ។

ដោយ​យើង​ឃើញ​មាន​ភ្នំ​ច្រើន និង​ចម្ការ​ស្វាយ នៅ​ខាងឆ្វេង​ដៃ គឺ​អន្លង់​ភ្ញៀវ​ហើយ ។ ហើយ​នា​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រ​ពែ​ណី​ខ្មែរ​កន្លង​ទៅ​នេះ មាន​បងប្អូន​យើង​បាន​ទៅ​លេង​នៅ​ទីនោះ​យ៉ាងច្រើន​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ