បន្ទាយមានជ័យ ៖ ជនសង្ស័យពាក់ព័ន្ធជួញដូរ និងសេពគ្រឿងញៀនចំនួន5នាក់ ត្រូវបាននគរបាលជំនាញផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតឃាត់ខ្លួនជាបន្តបន្ទាប់ កាលពីថ្ងៃ និងយប់ទី២០ មេសានេះ នៅក្នុងសង្កាត់ និងក្រុងប៉ោយប៉ែត ។
ជនសង្ស័យទាំង៥នាក់ខាងលើទី១- ឈ្មោះឌី សារ៉ាត់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត (រក្សាទុក និងប្រើប្រាស់) ទី២- ឈ្មោះអែម ភារម្យ ភេទប្រុស អាយុ៣០ឆ្នាំ (ជួញដូរ) ទី៣- ភិន សុភ័ក្រ ភេទប្រុស អាយុ១៦ឆ្នាំ រស់នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត (សេព) ទី៤- ឈ្មោះចិត្រា ភេទប្រុស អាយុ១៦ឆ្នាំ នៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត (សេព) និងទី៥-ឈ្មោះថា ឬទ្ធី ភេទប្រុសអាយុ២២ឆ្នាំ រស់នៅភូមិក្បាលស្ពាន សង្កាត់ប៉ោយប៉ែ ត(សេព) ។
លោកវរសេនីយ៍ឯកធិនស៊ិនដេតអធិការនគរបាលក្រុងប៉ោយប៉ែតប្រាប់ថា ដើម្បីអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលឲ្យមានប្រសិទ្ធិភាព និងអនុវត្តន៍តាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោអាត់ខែមស្នងការនគរបាលខេត្តទប់ស្កាត់ និងបង្ក្រាបរាល់បទល្មើសតាមមូលដ្ឋាន ខណៈសមត្ថកិច្ចចុះល្បាតការពារសន្តិសុខជូនពលរដ្ឋប៉ះចំមុខសញ្ញាសង្ស័យទី១ ឃាត់ឆែកឆេរនៅមុខសាលាបឋមសិក្សាព្រហ្មនិមិត្ត ភូមិក្បាលស្ពាន១ រសៀលថ្ងៃទី២០ មេសានេះ រកឃើញថ្នាំញៀនម្សៅសថ្លាក្រាម(ខេទឹកកក)ចំនួន២កូនថង់តូច និងឧបករណ៍កែច្នៃជក់មួយចំនួនទៀត ។
លោកអធិការបន្តថា ផ្អែកលើចម្លើយសារភាពរបស់ជនសង្ស័យទី១សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅមុខកាស៊ីណូមួយ គឺជនសង្ស័យទី២ គឺករណីជួញដូរ ។ លោកបន្តថា លុះម៉ោងជាង២២យប់ថ្ងៃដដែលសមត្ថកិច្ចបន្តទៅឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធពាន់សេព ។
លោកអធិការបញ្ជាក់ថា ជនសង្ស័យទាំង៥ ក្រោយធ្វើកំណត់ហេតុរួច បានកសាងសំណុំរឿងបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ចែករំលែកព័តមាននេះ