ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​ថៃ​ដឹក​ពលករ​ជួប​គ្រោះថ្នាក់​ចរាចរ​របួសធ្ងន់​ស្រាល​ជិត​២០​នាក់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ដឹក​ពលករ​ខ្មែរ​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​រង​របួសធ្ងន់​-​ស្រាល​ចំនួន​១៦​នាក់ ។ ហេតុ​ការណ៍​ខាងលើ​កើតឡើង​ខាង​មុខ​រោងចក្រ​KC…

ខេត្តបន្ទាយមានជ័យ ៖ យោង​តាម​ការ​ចុះ​ផ្សាយ​របស់​គេហទំព័រ​ថៃ​មួយ​បាន​ឲ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថយន្ត​ដឹក​ពលករ​ខ្មែរ​បុក​ជាមួយ​រថយន្ត​ដឹក​ទឹកកក បណ្ដាល​ឲ្យ​ពលករ​ខ្មែរ​រង​របួសធ្ងន់​-​ស្រាល​ចំនួន​១៦​នាក់ ។ ហេតុ​ការណ៍​ខាងលើ​កើតឡើង​ខាង​មុខ​រោងចក្រ​KC ភូមិ​៣ ឃុំ​ដង​ឃី​ឡេ​ក ស្រុក​ទី​រួម ខេត្ត​ប្រា​ជី​ន​បុរី ។

កន្លែង​កើតហេតុ​ត្រង់​ផ្លូវបំបែក​ជា​៣​ចូល​វត្ត​ភក្ដី រថយន្ត​ដឹក​ពលករ​ខ្មែរ ពណ៌​ស្ក ពាក់​ផ្លា​ក​លេខ ថៃ ៧១៨៣ ក្រុង​ថេ​ប បើកបរ​ដោយ​ឈ្មោះ ឆាន់​វីត ផេ​ញ​ប៊ុ​ន​សំ ហើយ​រថយន្ត​នោះ​ខូច​ខ្ទេច​ផ្នែក​ខាង​មុខ ។ ដោយឡែក​រថយន្ត​ដឹក​ទឹកកក ពណ៌​ស ពាក់​ផ្លា​ក​លេខ ថៃ ២៩២៥ សា​រះ បុរី បើកបរ​ដោយ​ឈ្មោះ អាក់​ខន​ពល ឆប​ស្អាត ។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា មុន​កើតហេតុ​រថយន្ត​ទាំង​២​គ្រឿង​បើក​ស្រប​ទិស​គ្នា​មក​ពី​ច្រកព្រំដែន​ដោយ​រថយន្ត​ដឹក​ទឹកកក​បើកបរ​ខាង​មុខ លុះដល់​ចំណុច​កើតហេតុ រថយន្ត​ដឹក​ទឹកកក​បត់​ចូល ផ្លូវបំបែក​វត្ត​ភក្ដី រថយន្ត​ដឹក​ពលករ​ខ្មែរ បុក​ពីក្រោយ​យ៉ាង​ខ្លាំង ទៅ​លើ​រថយន្ត​ដឹក​ទឹកកក បណ្ដាល​​ឲ្យ​ពលករ​ខ្មែរ​ដែល ជិះ​ពេញ​រថយន្ត មក​ពី​ខេត្ត​ស្រះ​កែវ ឆ្ពោះទៅ​ធ្វើការ​នៅ ខេត្ត​ឆាក់​ឆឺ​ន​សៅ រង​របួស​១៦​នាក់ បន្ទាប់​មក​សមត្ថកិច្ច​បាន​ហៅ​អ្នក​ពាក់ព័ន្ធ​មក​សាកសួរ​ដើម្បី​ដឹង​ពី​មូលហេតុ ។

យ៉ាងណា​ក៏​ដោយ​មក​ទល់​ពេល​នេះ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ជន​រង​គ្រោះ​ទាំងនោះ​នៅឡើយ​ទេ ហើយ​ក៏​មិន​ទាន់​ដឹង​ថា ពលករ​ទាំងនេះ​ឆ្លង​ដែន​ស្របច្បាប់​ឬ​ខុសច្បាប់​នោះ​ដែរ ខណៈ​មន្ត្រី​កម្ពុជា​ប្រចាំ​ប្រទេស​ថៃ​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​នៅឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ