ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រៀមកម្លាំង​ទ្រង់ទ្រាយ​ធំ​ដើម្បី​ការពារ​សន្តិសុខ​និង​សណ្តាប់​មុន​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ត្រៀមកម្លាំង​ទ្រង់ទ្រាយ​ធំ​របស់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមាន​ជ័យ​ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់​មុន​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ ។ លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោក​នាយ​ឧត្តមសេនីយ៍…

ខេត្តបន្ទាយមានជ័យ ៖ ត្រៀមកម្លាំង​ទ្រង់ទ្រាយ​ធំ​របស់​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមាន​ជ័យ​ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់​មុន​ថ្ងៃ​បោះ​ឆ្នោត​ខាង​មុខ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដោយ​មានការ​ណែនាំ​ពី​លោក​នាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការ​រង​កង​យោធពល​ខេ​មរ​ភូមិ និង​ជា​មេបញ្ជា​ការ​​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ហើយ​កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បាន​ត្រៀមកម្លាំង​ជា​មុន​ដើម្បី​ការពារ​សន្តិសុខ និង​សណ្តាប់ធ្នាប់​មុន​ថ្ងៃ​បោះ​ឆ្នោត​ជូន​ប្រជាពលរដ្ឋ និង​ប្រទេស​​ជាតិ​អោយ​មាន​សុខ​សន្តិភាព ។

លោក​បាន​បញ្ជាក់​ថា កម្លាំង​កងរាជអាវុធហត្ថ​មាន​តួនាទី​ការពារ​បូរ​ណះ​ភាព​ទឹកដី និង​ការពារ​សន្តិសុខ​ជូន​ប្រជាពលរដ្ឋ ជួយ​អន្តរាគមន៍​ដល់​ប្រជាពលរដ្ឋ​នៅ​ពេល​មាន​គ្រោះ​ធម្មជាតិ​មាន​គ្រោះ​ទឹកជំនន់ រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់ គ្រោះ​រាំង​ស្ងួត​មាន​ដឹក​ទឹក​ជូន​ប្រជាពលរដ្ឋ និង​កសាង​ផ្ទះ​ជូន​ប្រជាពលរដ្ឋ​គ្មាន​ជម្រក ជួយ​ប្រមូល​ផល​ជូន​ប្រជាពលរដ្ឋ ។

លោក​ឧត្តមសេនីយ៍ត្រី បោ​ន ប៊ិ​ន បាន​ប្តេជ្ញា​ចិត្ត​ថា កម្លាំង​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន និង​ការពារ​សន្តិ និង​សណ្តាប់ធ្នាប់​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​ឱ្យ​មាន​សុខ​សន្តិភាព​ដើម្បី​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ