ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វាយ​គ្នា និង​បា.ញ់​ផ្អើល​ពេញ​សួន​មុខ​ណា​ហ្កា​វើ​ល

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នារី​រង​គ្រោះ​ម្នាក់​ត្រូវ​គេ​បាញ់​ធ្លាយ​កាំ​ភួ​ន​ជើង​ខាងឆេ្វង ក្រោយ​ពី​ឈ្លោះ​គ្នា​តាំងពី​ល្ងាច​មក​យប់​ជ្រៅ ចំណែក​អ្នក​បាញ់​ត្រូវ​បាន​គេ​នាំ​គ្នា​ដេញ​វាយ​ហូរ​ឈាម​ជោគ​ខ្លួន ហើយ​ត្រូវ​សមត្ថកិច្ច​មក​ដល់​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ ហេតុ​ការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​២០​នាទី​​ឈាន​ចូល​ថ្ងៃ​ទី​២២ មេ​សា នៅ​ចំណុច​មុខ​សួន​ណា​ហ្កា​វើ​ល សង្កាត់​ទន្លេ​បា​ដាក់…

រាជធានី​ភ្នំពេញ ៖ នារី​រង​គ្រោះ​ម្នាក់​ត្រូវ​គេ​បាញ់​ធ្លាយ​កាំ​ភួ​ន​ជើង​ខាងឆេ្វង ក្រោយ​ពី​ឈ្លោះ​គ្នា​តាំងពី​ល្ងាច​មក​យប់​ជ្រៅ ចំណែក​អ្នក​បាញ់​ត្រូវ​បាន​គេ​នាំ​គ្នា​ដេញ​វាយ​ហូរ​ឈាម​ជោគ​ខ្លួន ហើយ​ត្រូវ​សមត្ថកិច្ច​មក​ដល់​ដឹក​តាម​ម៉ូតូ​កង់​បី​យក​ទៅ​សង្គ្រោះ ហេតុ​ការណ៍​ខាងលើ​នេះ​បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៣​និង​២០​នាទី​​ឈាន​ចូល​ថ្ងៃ​ទី​២២ មេ​សា នៅ​ចំណុច​មុខ​សួន​ណា​ហ្កា​វើ​ល សង្កាត់​ទន្លេ​បា​ដាក់ ខណ្ឌចំការមន ។

នារី​រង​គ្រោះ​ខាងលើ​ឈ្មោះ គី​ម សុជាតា អាយុ​២៣​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ក្រោយ​វត្ត​ស្ទឹង​មាន​ជ័យ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ​។ ចំណែក​អ្នក​បាញ់​ឈ្មោះ ឡុ​ង សម្បត្តិ អាយុ​៣០​ឆ្នាំ មុខរបរ​លក់ដូរ​តាម​អន​ឡាញ មានស្រុក​កំណើត​នៅ​ស្រុក​គងពិសី ខេត្ត​កំពង់ស្ពឺ បច្ចុប្បន្ន​ស្នាក់​នៅ​ជាមួយ​បងប្រុស​នៅផ្ទះ​លេខ​២៨ ផ្លូវ​២២៩ សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក​។

តាម​សម្ដី​នារី​រង​គ្រោះ​ប្រាប់​ថា មុន​កើតហេតុ​គឺ​រូប​នាង​មាន​ទំនាស់​ជាមួយ​ជន​ដែល​បាញ់​នោះ​តាំងពី​ល្ងាច​ស្រាប់តែ​យប់​ជ្រៅ​នាង​កំពុង​តែ​ផឹកស៊ី​ជុំ​គ្នា​នៅ​លើ​សួន​មុខ​ណា​ហ្កា​វើ​ល ក៏​ឃើញ​ជន​នេះ​ជិះ​ម៉ូតូ​ពីរ​បី​ជុំ​ជុំវិញ​សួន ឃើញ​ដូច្នោះ​នាង​ក៏​ប្រាប់​បង​ៗ​ធម៌​ថា «​បុរស​នឹង​ហើយ​ដែល​រករឿង​ខ្ញុំ​ពី​ល្ងាច​មិ​ញ​» ។ នៅ​ពេល​លឺ​ប្អូន​និយាយ​បែប​នេះ ពួក​គាត់​ក៏​ទៅ​កាក់​​ម៉ូតូ​ដើម្បី​សួរនាំ និង​វាយ​ទៅ​លើ​បុរស​នោះ​ជា​ច្រើន​ដៃ ទើប​ធ្វើ​ឱ្យ​បុរស​នោះ​ខឹង​ក៏​ដក​​​កាំភ្លើងខ្លី K59 បាញ់​ត្រូវ​នារី​រង​គ្រោះ​ចំ​កំភួនជើង​មួយ​គ្រាប់ បង្ក​ការ​ភ្ញាក់ផ្អើល​អ្នក​នៅ​ជិត​ថា ជា​ករណី​បាញ់​ប្លន់​។ ក្រោយ​ពី​បាញ់​រួច​ជន​នោះ​បំរុង​គេចខ្លួន តែ​ត្រូវ​ក្រុម​ក្មេង​ៗ​នៅ​ជិត​នោះ​នាំ​គ្នា​ដេញចាប់ និង​វាយ​ស្ទើរ​ស្លាប់ ទើប​ប្រគល់​ឱ្យ​សមត្ថកិច្ច និង​ដកហូត​កាំភ្លើងខ្លី K59 មួយ​ដើម​នៅ​សល់​ចំនួន​៥​គ្រាប់​ទៀត​។

ក្រោយ​កើតហេតុ សមត្ថកិច្ច​បាន​ហៅ​ម៉ូតូ​កង់​បី​ដឹក​យក​ជន​នោះ​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ ព្រោះ​ត្រូវ​គេ​វាយ​រង​របួស​យ៉ាងធ្ងន់ធ្ងរ​។ ហើយ​បច្ចុប្បន្ន​នេះ សមត្ថកិច្ច​កំពុងធ្វើការ​ស្រាវជ្រាវ ដើម្បី​រក​ឱ្យ​ឃើញ​ថា មក​ពី​មូល​អ្វី គ្រាន់តែ​រឿង​ទំនាស់​សោះ​ឈាន​ដល់​ថ្នាក់​បាញ់​បែប​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ