ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តាយ​ស្រី​តាម​ទាន់​ក្នុង​បន្ទប់ទឹក រត់​សល់​តែ​លី​អូ (​មាន​វី​ដេ​អូ​)

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់​នារី​សតិ​មិន​គ្រប់​រំលោភ​បាន​សម្រេច​ក្នុង​បន្ទប់​ទឹកដី​ទំនេរ​គ្មាន​មនុស្ស​រស់នៅ ហើយ​ត្រូវ​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​តាម​ទាន់​ស្រែក​ផ្អើល​ឲ្យ​អ្នកស្រុក​ដេញចាប់​ពេញ​ភូមិ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​13 មេ​សា​កន្លង​ទៅ​ថ្មី​ៗ ហើយ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន​បាន​នៅ​វេលា​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​22 ខែមេសា​នេះ នៅ​ចំណុច​ផ្ទះ​ជួល​មួយ…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់​នារី​សតិ​មិន​គ្រប់​រំលោភ​បាន​សម្រេច​ក្នុង​បន្ទប់​ទឹកដី​ទំនេរ​គ្មាន​មនុស្ស​រស់នៅ ហើយ​ត្រូវ​ស្ត្រី​ជា​ម្តាយ​ជន​រង​គ្រោះ​តាម​ទាន់​ស្រែក​ផ្អើល​ឲ្យ​អ្នកស្រុក​ដេញចាប់​ពេញ​ភូមិ ហេតុ​ការណ៍​នេះ​កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​13 មេ​សា​កន្លង​ទៅ​ថ្មី​ៗ ហើយ​ត្រូវ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ចាប់ខ្លួន​បាន​នៅ​វេលា​ទៀប​ភ្លឺ​ព្រឹក​ថ្ងៃ​ទី​22 ខែមេសា​នេះ នៅ​ចំណុច​ផ្ទះ​ជួល​មួយ ស្ថិត​ក្នុងភូមិ​ចាន់គិរី សង្កាត់​និង​ក្រុង​ប៉ោយ​ប៉ែ​ត​។

សេចក្តីរាយការណ៍​បន្ត​ប​ទៀត​ថា ជនសង្ស័យ​ខាងលើ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ព្រោះ​សមត្ថកិច្ច​កំពុង​សាកសួរ​នៅឡើយ ចំណែក​ជន​រង​គ្រោះ​អាយុ​18​ឆ្នាំ។

ប្រភព​ដដែល​បន្ត​ថា នៅ​ថ្ងៃ​កើតហេតុ​ជនសង្ស័យ​បាន​ពឹងពាក់​ឲ្យ​ជន​រង​គ្រោះ​ទិញ​ស្រា​ឲ្យ លុះ​នាង​ទៅ​ដល់​ក៏​ចាប់​ទាញ​នាង​ចូល​បន្ទប់ទឹក​រំលោភ​រហូត​សម្រេច​តែ​ម្តង​។ ខណៈ​ពេល​នោះ​ម្តាយ​ជន​រង​គ្រោះ​តាម​ទាន់​ប្រវាយប្រតប់​ចាប់​មិន​ឈ្នះ ជនសង្ស័យ​នេះ​ក៏​រត់គេច​ខ្លួន​ទាំង​សល់​តែ​ខោ​លី​អូ ហើយ​អ្នកស្រុក​បាន​ដេញ​តាម​ចាប់​ផ្អើល​ពេញ​ភូមិ តែ​ជនសង្ស័យ​នៅ​តែ​គេច​បាត់ ។

ក្រោយ​ពេល​កើតហេតុ​បន្ទាប់​ពី​ចុះ​ស្រាវជ្រាវ​អស់​មួយ​រយៈ​តាម​បទបញ្ជា​លោក​ឧត្តម​សេនីយ៍ត្រី បោ​ន ប៊ិ​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត លោក​វរសេនីយ៍ត្រី នួន នី​ណា​រ៉ូ មេ​បញ្ជាការ​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ដឹកនាំ​កម្លាំង​តាម​ប្រមាញ់​រក​ជនសង្ស័យ​រហូត​ចាប់ខ្លួន​បាន​តែ​ម្តង​។ លោក​មេបញ្ជាការ​បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ពិតជា​ចាប់​បាន​ជន​សង្ស័យ​ក្នុង​ករណី​រំលោភ​នារី​សតិ​មិន​គ្រប់​មែន​។ ពេល​នេះ​កំពុង​សាកសួរ​ជន​ស​ង្ស័យ ដើម្បី​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់​។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ