ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការងារ​សុចរិត​មិន​ធ្វើ បែរជា​ធ្វើ​រឿង​ចឹ​ង​ៗ​ទៅ​វិញ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ករណី​ចែកចាយ​គ្រឿងញៀន​ខេ​ទឹកកក ២​កូន​ថង់ ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៨ និង​៤០​នាទី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​យាង​ថ្មី…

បន្ទាយ​មាន​ជ័យ ៖ ជនសង្ស័យ​២​នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ឃាត់ខ្លួន ករណី​ចែកចាយ​គ្រឿងញៀន​ខេ​ទឹកកក ២​កូន​ថង់ ដែល​ត្រូវ​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​៨ និង​៤០​នាទី​ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​យាង​ថ្មី ឃុំ​កូប ស្រុក​អូរ​ជ្រៅ ។

ជនសង្ស័យ​២​នាក់​មាន​ទី​១-​ឈ្មោះ ស៊ី ថា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ រស់នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​មួយ សង្កាត់​-​ក្រុង​ប៉ោយ​ប៉ែ​ត ទី​២- ឈ្មោះ ហ៊ាន ចាន់​ឡា ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​អូរ​ស្ងួត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

លោក​វរៈសេនីយ៍ទោ សេស វិបុល អធិការ​នគរបាល​ស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា ជនសង្ស័យ​២​នាក់​មុខសញ្ញា​ចាស់​ដែល​ចែកចាយ​គ្រឿងញៀន​យ៉ាង​សកម្ម​ទើប​ទទួល​មុខសញ្ញា ហើយ​កម្លាំង​នគរបាល​ស្រុក​អូរ​ជ្រៅ​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍​ឃុំ​កូប និង​ស្រាវជ្រាវ​ចាប់ខ្លួន​បាន​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​មាន​មេ​តំ​ហ្វេ​តា​មីន ហៅ​ខេ​ទឹកកក​ចំនួន​២​កូន​ថង់ និង​១​កូន​ថង់​តូច និង​ម៉ូតូ​១​គ្រឿង​សម្ភារៈ​មួយ​ចំនួន ។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ និង​វត្ថុ​តាង​គ្រឿងញៀន​កម្លាំង​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​រៀបចំ​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត ចាត់ការ​តាម​ច្បាប់ ។

លោក​វរៈសេនីយ៍ទោ សេស វិបុល បាន​បញ្ជាក់​ថា ដោយ​មានការ​ណែនាំ​ពី​លោក​ឧត្តមសេនីយ៍ទោ អាត់ ខែ​ម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ ដើម្បី​ដាក់​វិធានការ​លុប​បំបាត់​គ្រឿងញៀន​ឲ្យ​អស់ និង​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​ឲ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ ត្រូវ​មាន​វិធានការ​លុប​បំបាត់​គ្រឿងញៀន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ