ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃើញ​ហើយ​រន្ធត់​ណាស់ លេង​បុក​រះ​ទៀត​ហើយ

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​មួយ​គ្រឿង​បុក​រះ​អ្នក​ជិះ​ម៉ូតូ​៣​គ្រឿង បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​ចំនួន​៦​នាក់ មាន​ម្នាក់​ដាច់​ជើង​ឆ្វេង ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩…

បន្ទាយ​មាន​ជ័យ ៖ រថយន្ត​មួយ​គ្រឿង​បុក​រះ​អ្នក​ជិះ​ម៉ូតូ​៣​គ្រឿង បណ្តាល​ឲ្យ​របួសធ្ងន់​ស្រាល​ចំនួន​៦​នាក់ មាន​ម្នាក់​ដាច់​ជើង​ឆ្វេង ដែល​កើតឡើង​នៅ​វេលា​ម៉ោង​៧​និង​១៥​នាទី​យប់ កាលពី​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ស្ថិត​ក្នុងភូមិ​អូរ​អំពិល ឃុំ​ទួល​ពង្រ ស្រុក​ម៉ា​ឡៃ ។

ជន​រង​គ្រោះ​៦​នាក់​មាន​ទី​១-​ឈ្មោះ សេង វុ​ទ្ធី ភេទ​ប្រុស អាយុ​២៧​ឆ្នាំ (​របួសធ្ងន់​) ទី​២- ឈ្មោះ សា រ៉ា​យ ភេទ​ប្រុស អាយុ​៣០​ឆ្នាំ (​របួសធ្ងន់​) ទី​៣-​ឈ្មោះ សា វៀ​ម ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ (​របួសធ្ងន់​) ទី​៤- ឈ្មោះ ជឿន ភេទ​ស្រី អាយុ​២៥​ឆ្នាំ (​របួសធ្ងន់​) ទី​៥- ឈ្មោះ ស៊ុត ភេទ​ប្រុស អាយុ​២៨​ឆ្នាំ (​របួសស្រាល​) និង​ទី​៦-​ឈ្មោះ ខឹ​ត នូ​ន ភេទ​ស្រី អាយុ​៤៥​ឆ្នាំ (​របួសស្រាល​) ជន​រង​គ្រោះ​រស់នៅ​ភូមិ​កើតហេតុ​ខាងលើ ។

អ្នក​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ថា នៅ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​មាន​រថយន្ត​ស៊េរី​ឆ្នាំ​១៩៩៥ ពណ៌​ស ពាក់​ស្លាក់​លេខ​ភ្នំពេញ​2A-7901​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ បាន​បើកបរ​តាម​ផ្លូវជាតិ​លេខ​៥៩ ក្នុង​ទិស​ដៅ​ពី​លិចទៅ​កើត ក្នុង​ល្បឿន​លឿន បាន​បុក​រះ​អ្នក​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង បណ្តាល​របួសធ្ងន់​ស្រាល​៦​នាក់ មាន​ស្រី​២​នាក់ និង​មាន​ម្នាក់​ដាច់​ជើង​ឆ្វេង ត្រូវ​បាន​សង្គ្រោះ​បន្ទាន់ ចំណែក​ម្ចាស់​រថយន្ត​រត់គេច​ខ្លួន​បាត់​ស្រមោល ។

ក្រោយ​ពេល​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​គេ​ឃើញ​មាន​កម្លាំង​នគរបាល​ចរាចរណ៍​ជើង​គោក​ស្រុក​ម៉ា​ឡៃ​បាន​ចុះ​មក​ពិនិត្យ​វាស់វែង ហើយ​កម្លាំង​ជំនាញ​បាន​ប្រាប់​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង គឺ​បង្ក​ដោយ​អ្នកបើកបរ​រថយន្ត​ក្នុង​ល្បឿន​លឿន​បាន​បុក​អ្នក​ជិះ​ម៉ូតូ​ចំនួន​៣​គ្រឿង ដែល​ជិះ​ស្របគ្នា បណ្តាល​របួសធ្ងន់​ស្រាល​ដូច​ខាងលើ ។

ក្រោយ​ពេល​វាស់វែង​ហើយ​ត្រូវ​បាន​នាំ​យក​រថយន្ត​បង្ក និង​ម៉ូតូ​រង​គ្រោះ​៣​គ្រឿង​ត្រូវ​បាន​យក​មក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ម៉ា​ឡៃ ដើម្បី​ដោះស្រាយ​តាម​ច្បាប់ និង​ស្រាវជ្រាវ​រក​ចាប់ខ្លួន​ជន​បង្ក ដើម្បី​ចាត់ការ​តាម​ច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ