ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្នាក់​ៗ​ភ័យ​ឡើង​ទន់ដៃទន់ជើង​អស់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

បន្ទាយ​មាន​ជ័យ ៖ រថភ្លើង​ចេញដំណើរ​ពី​ប៉ោយ​ប៉ែ​តទៅ​ក្រុង​សិរី​សោភ័ណ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត រុញ​ជាង​៥០​ម៉ែត្រ តែ​គ្មាន​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ​ទេ តែ​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល…

បន្ទាយ​មាន​ជ័យ ៖ រថភ្លើង​ចេញដំណើរ​ពី​ប៉ោយ​ប៉ែ​តទៅ​ក្រុង​សិរី​សោភ័ណ​បុក​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត រុញ​ជាង​៥០​ម៉ែត្រ តែ​គ្មាន​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ​ទេ តែ​បណ្តាល​ឲ្យ​ស្ទះចរាចរណ៍​ដែល​កើតឡើង​នៅ​វេលា​ម៉ោង​១១​ថ្ងៃ​ទី​២១ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​គីឡូម៉ែត្រ​លេខ​៤ សង្កាត់​ផ្សារ​កណ្តាល ក្រុង​ប៉ោយ​ប៉ែ​ត ។

អ្នក​ឃើញ​ហេតុ​ការ​បាន​ប្រាប់​ថា នៅ​ពេល​រថភ្លើង​បុក​រថយន្ត គឺ​រថយន្ត​ភ្លើង​ចេញពី​ស្ថានីយ​រឺ​រ៉ា​ប្រមាណ​ជាង​១​គីឡូម៉ែត្រ​មាន​រថយន្ត​មួយ​គ្រឿង​២​បាំង ពណ៌​ស ពាក់​ស្លាក់​លេខ​ភ្នំពេញ​2A-8727 បាន​បើក​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ពី​ត្បូង​មក​ជើង ខណៈ​ពេល​ដែល​រថយន្ត​កំពុង​ចេញដំណើរ​ពី​ប៉ោយ​ប៉ែ​តទៅ​សី​សូ​ផុ​ន​រឺ​សិរី​សោភ័ណ​បាន​បុក​រុញ​ប្រមាណ​៥​ម៉ែត្រ តែ​គ្មាន​អ្នក​រង​របួស​ធ្ងន់ធ្ងរ​ទេ តែ​អ្នក​ក្នុង​រថយន្ត​ភ័យ​ទន់ដៃទន់ជើង ។

ក្រោយ​ពេល​ដែល​រថភ្លើង​បុក​រថយន្ត​មួយ​គ្រឿង​នោះ​ដែល​មាន​២​បាំង បណ្តាល​ឲ្យ​អ្នក​ជិះ​ក្នុង​រថយន្ត​៣​ទៅ​៤​នាក់ បាន​ភ័យ​ទន់ដៃទន់ជើង​រកកល​សន្លប់​បាន​ដឹក​បញ្ជូន​ទៅ​មន្ទី​ពេទ្យ បង្អែក​ក្រុង​ប៉ោយ​ប៉ែ​ត តែ​គ្មាន​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ​ឡើយ តែ​រថយន្ត​បណ្តាល​ក្រពឹត​មួយ​ចំហៀង​ខាងឆ្វេង​ដោយ​រថភ្លើង​បុក ។

គួ​រំលឹក​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដោយ​រថភ្លើង​បុក​នៅ​ខេត្តបន្ទាយមានជ័យ​កើត​មាន​២​ករណី​ហើយ​ករណី​ទី​១ កាលពី​ថ្ងៃ​ទី​០៧ ខែមេសា ឆ្នាំ​២០១៨ ដែល​បុក​រថយន្ត​កាំ​ម៉ា​រី គ្មាន​អ្នក​រង​គ្រោះ​ធ្ងន់ធ្ងរ​ទេ តែ​ខូចខាត​រថយន្ត​ដែល​កើតឡើង​នៅ​ម្តុំ​ផ្សារ ស្រុក​អូរ​ជ្រៅ ។ ករណី​ទី​២ នៅ​សង្កាត់​ផ្សារ​កណ្តាល​ក្រុង​ប៉ោយ​ប៉ែ​ត​គ្មាន​រង​គ្រោះ​ធ្ងន់ធ្ងរ​ដូច​គ្នា ។

ក្នុង​ឱកាស​ដែល​លោក​ទេស​រដ្ឋមន្ត្រី ស៊ុន ចាន់​ថុ​ល រដ្ឋមន្ត្រី​សាធារណៈការ និង​ដឹក​ជញ្ជូន​បើក​ដំណើរការ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​មុន​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់ មើល​ឆ្វេង ឬ​ស្តាំ​មុន​ឆ្លងកាត់​ផ្លូវដែក​ការពារ​គ្រោះថ្នាក់​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ