ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មិនធ្វើអីពួកគាត់​ទេ គ្រាន់​អប់រំហើយឱ្យ​ទៅផ្ទះ​វិញ

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា ពលករ​ប្រុស-​ស្រីចំនួន៣៩​នាក់ ​ប្រុង​ឆ្លង​ដែន​ខុសច្បាប់​តាម​ច្រករបៀង​ ក្នុង​ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក ​ត្រូវ​បាន​កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​សហការ​​ជាមួយ​នគរបាល​ការពារ​ព្រំ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​សេចក្តីរាយការណ៍បឋមឱ្យដឹងថា ពលករ​ប្រុស-​ស្រីចំនួន៣៩​នាក់ ​ប្រុង​ឆ្លង​ដែន​ខុសច្បាប់​តាម​ច្រករបៀង​ ក្នុង​ឃុំ​គោក​រមៀត​ ស្រុក​ថ្មពួក ​ត្រូវ​បាន​កម្លាំងនគរបាល​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស​ និង​ការពារ​អនីតិជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ​សហការ​​ជាមួយ​នគរបាល​ការពារ​ព្រំ
ដែន​គោក​លេខ​807 ​និង​នគរបាល​ប៉ុស្តិ​រដ្ឋបាល​ឃុំ​គោក​រមៀត​ទប់ស្កាត់​ឃាត់ទាន់ កាលពី​រសៀល​ថ្ងៃ​ទី​២០
​មេ​សា ​។

​សេចក្តីរាយការណ៍បន្តថា ពលករ​ទាំង​៣៩នាក់ មាន​ស្រី១៩​នាក់ ​មក​ពី​ខេត្តបន្ទាយមានជ័យ៣៦​នាក់​ខេត្ត​ព្រៃវែង២​នាក់ ​និង​ខេត្តបាត់ដំបង​១នាក់​ ។​

នាយ​រង​ការិយាល័យ​ប្រឆាំង​ការ​ជួញដូរ​មនុស្ស ​និង​ការពារ​អនីតិ​ជន​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​លោក​ឱ​ក ​សំ​ណុ​ក បាន​​ប្រាប់​កោះសន្តិភាព​ថា​ ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​យ៌​ជាតិ ​និង​ដោយ​មានការ​អនុ​ញ្ញាតពី​ប្រធាន​ការិយាល័យ​ ពិសេស​លោក​ឧត្តម​សេនី​យ៍​ទោ​ អាត់​ ខែ​ម ​ស្នងការ​នគរបាល​ខេត្ត​ ​ចុះ​ពិនិត្យ​មើល​តាម​បន្ទាត់​ព្រំដែន​ ក៏​ប្រទះ​ឃើញ​ពលករ​ទាំងអស់​ខាងលើ​ ប្រុង​ចំណាកស្រុក​ខុសច្បាប់​ ទើប​ទប់ស្កាត់​អប់រំ​តែ​ម្តង ​។

​អនុប្រធាន​ការិយាល័យ​រូប​នេះ​បន្ត​ថា​ មិន​ត្រឹមតែ​ធ្វើការ​អប់រំ​ទេ​ ពលករ​ទាំងនេះ​​ខាង​លោក​ថែម​ទាំងឱ្យ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​​ និងឱ្យ​ពួក​គេ​ត្រឡប់​ទៅ​លំនៅ​ឋាន​រៀងខ្លួន​ៗ​វិញ​ ។

ព័ត៌មានលម្អិតនឹងមានផ្សាយជូនលើទំព័រកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ