ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះតែធ្វើទៅរួច… លើ​បង​ថ្លៃស្រី​

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ជា​ប្អូនថ្លៃ បាន​ចាប់រំលោភ​​បងថ្លៃ​ស្រី​ខ្លួនឯង ទាំងខ្លួន​​មាន​ប្រពន្ធ​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​​តែ​​មួយ ដោយ​មិន​ខ្លាច​រអែងចិត្ត​អ្នក​ណា ហើយ​ក៏​ព្រោះតែ​បងថ្លៃ​ស្រី​នោះ មាន​សតិ​មិន​គ្រប់​នោះ ។ ហេតុ​ការណ៍​នេះ…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​ជា​ប្អូនថ្លៃ បាន​ចាប់រំលោភ​​បងថ្លៃ​ស្រី​ខ្លួនឯង ទាំងខ្លួន​​មាន​ប្រពន្ធ​រស់នៅ​ក្រោម​ដំបូល​ផ្ទះ​​តែ​​មួយ ដោយ​មិន​ខ្លាច​រអែងចិត្ត​អ្នក​ណា ហើយ​ក៏​ព្រោះតែ​បងថ្លៃ​ស្រី​នោះ មាន​សតិ​មិន​គ្រប់​នោះ ។ ហេតុ​ការណ៍​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​១២​ថ្ងៃត្រង់​ថ្ងៃ​ទី​២០ មេ​សា នៅ​លើ​ផ្ទះ​របស់​ជន​រង​គ្រោះ​និង​ជនសង្ស័យ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមត្ថកិច្ច​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ សាន រួន ហៅ​ប៉ែន អាយុ​៣៣​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ស្នែ​រាន ឃុំ​បឹង​ព្រះ ស្រុក​បាភ្នំ ខេត្តព្រៃវែង ។ ដោយឡែក​បងថ្លៃ​ស្រី​រង​គ្រោះ អាយុ​៤៧​ឆ្នាំ ជា​មនុស្ស​មាន​សតិ​មិន​គ្រប់ ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​យក​ទៅ​ប៉ុ​ស្តឹ​រដ្ឋបាល​បឹង​ព្រះ ដើម្បី​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​រំលោភ​សេព​ស​ន្ទ​វៈ​បាន​សំរេច​ទៅ​លើ​ជន​រង​គ្រោះ​ដែល​ត្រូវជា​បងថ្លៃ​ពិតប្រាកដ​មែន ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។

អត្ថបទសរសេរ ដោយ