ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាក់ពោះ១កន្ត្រៃបញ្ជាក់ពីស្នេហ៍ស្មោះ

5 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ ហេតុតែ​ចង់​បញ្ជាក់​ពី​ចិត្ត​ស្នេហ៍ ដែល​ខ្លួន​ស្រលាញ់​ពេញ​អស់​បេះដូង បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ចាក់​ខ្លួនឯង​មួយ​កាំបិត ដើម្បី​បង្ហាញ​ប្រាប់​ដល់​នារី​ជា​គូស្នេហ៍​ឱ្យ​បានដឹង​ថា ខ្លួន​ពិតជា​ស្រលាញ់​ប្តូរ​ផ្តា​ញ់​ជាមួយ​នាង​ពិតមែន មិន​បាន​បោក​បញ្ឆោត​អ្វី​នោះ​ទេ ។ ហេតុការណ៍​នេះ…

ខេត្តព្រៃវែង ៖ ហេតុតែ​ចង់​បញ្ជាក់​ពី​ចិត្ត​ស្នេហ៍ ដែល​ខ្លួន​ស្រលាញ់​ពេញ​អស់​បេះដូង បុរស​ម្នាក់​បាន​សម្រេច​ចិត្ត​ចាក់​ខ្លួនឯង​មួយ​កាំបិត ដើម្បី​បង្ហាញ​ប្រាប់​ដល់​នារី​ជា​គូស្នេហ៍​ឱ្យ​បានដឹង​ថា ខ្លួន​ពិតជា​ស្រលាញ់​ប្តូរ​ផ្តា​ញ់​ជាមួយ​នាង​ពិតមែន មិន​បាន​បោក​បញ្ឆោត​អ្វី​នោះ​ទេ ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រហែល​០៧ និង​២៤​នាទី​ថ្ងៃ​ទី​២០ មេ​សា ស្ថិត​នៅ​ចំណុច​ផ្ទះ​តៀម​លក់​គ្រឿងសំអាង​មួយ​កន្លែង ក្នុងភូមិ​ឡឥដ្ឋ ឃុំ​ក្រ​ញូ​ង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។

បើ​តាម​សមត្ថកិច្ច​ឱ្យ​ដឹង​ថា បុរស​ខាងលើ ឈ្មោះ ឡាញ់ ថៃ អាយុ​៣៨​ឆ្នាំ រស់​ភូមិ​ធ្នង់​លិច ឃុំ​ស្មោង​ជើង ស្រុក​កំចាយមារ ខេត្តព្រៃវែង ។ ប្រភព​បន្ត​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​ខាងលើ​បាន​ប្រើប្រាស់​កន្ត្រៃ​កាត់សក់ ចាក់​ខ្លួនឯង ព្រោះតែ​រូបគេ​បាន​ខឹង​ជាមួយ​សង្សារ​ស្រី អាយុ​៣៤ ឆ្នាំ ដែល​ជា​ម្ចាស់​លក់​គ្រឿងសំអាង ដែល​ជាទី​តាំង​កើតហេតុ​ខាងលើ​បាន​សុំ​បែក ។

ដោយឡែក ប្រភព​ពី​កន្លែង​កើតហេតុ​ឱ្យ​ដឹង​ទៀត​ថា មូលហេតុ​ដែល​សុំ​បែក​ដោយសារ​ថា ឈ្មោះ​ឡាញ់
ថៃ នេះ មាន​ប្រពន្ធ​មិន​ទាន់​លែងលះ​គ្នា​ដាច់ស្រេច ធ្វើ​ឱ្យ​នាង​ជា​សង្សារ​ខ្លាច​មានរឿង​កើតឡើង​ក្នុង​ករណី​ស្នេហា​ត្រីកោណ ទើប​ប្រាប់​សុំ​បែក​គ្នា ។

ព័ត៌មាន​លម្អិត​នឹង​មាន​ផ្សាយ​ជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព

អត្ថបទសរសេរ ដោយ