ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុម…​ទៀតហើយ ​មិនទាន់​បាន​១ខែផង​

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កាលពី​វេលា​ម៉ោង​ជិត១១​ព្រឹក​ថ្ងៃ​ទី​២១​ មេ​សា នេះ ​មាន​ករណី​រថភ្លើង​បុកជាមួយ​​រថយន្ត​ ពេល​កំពុង​ឆ្លងផ្លូវ​បណ្តាល​ឱ្យថ​រ​យន្ត​ខូចខាត​ធ្ងន់ ​ឯ​អ្នកបើក​រង​​របួសធ្ងន់​ដូច​គ្នា ស្ថិតត្រង់​ចំណុច​ភូមិ​អូរ​ជ្រៅ​ សង្កាត់ប៉ោយប៉ែត…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​កាលពី​វេលា​ម៉ោង​ជិត១១​ព្រឹក​ថ្ងៃ​ទី​២១​ មេ​សា នេះ ​មាន​ករណី​រថភ្លើង​បុកជាមួយ​​រថយន្ត​ ពេល​កំពុង​ឆ្លងផ្លូវ​បណ្តាល​ឱ្យថ​រ​យន្ត​ខូចខាត​ធ្ងន់ ​ឯ​អ្នកបើក​រង​​របួសធ្ងន់​ដូច​គ្នា ស្ថិតត្រង់​ចំណុច​ភូមិ​អូរ​ជ្រៅ​ សង្កាត់ប៉ោយប៉ែត ​​ក្រុង​ប៉ោយ​ប៉ែ​ត​ ។​

សេចក្តីរាយការណ៍បន្តថា រថយន្ត​រង​ការ​ខូចខាត​ខាងលើ ​ម៉ាក​នី​ស្សាន់ ​ពណ៌.​ស ​ប្រភេទ​2​បាំង ​ពាក់​ស្លាក​លេខ​​ភ្នំពេញ​2AA-8727 ​បើកបរ​ពី​ត្បូង​ឆ្លងផ្លូវ​រថភ្លើង​ទៅ​ជើង​ ។ ​យ៉ាងណា​ក៏​ដោយ​ ជន​រង​គ្រោះ​មិន​ទាន់​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ ​ព្រោះ​សាច់ញាតិ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បាត់​ ។

​គួរ​បញ្ជាក់​ថា​ នេះ​ជា​លើក​ទី​២ហើយ​ ក្នុង​ករណី​រថភ្លើង​បុក​រថយន្ត​ឆ្លងផ្លូវ​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត ​ត្រឹម​រយៈពេល​មិន​ទាន់​បាន​១​ខែ​ផង ​ចាប់តាំងពី​រថភ្លើង​ដំណើរកា​ពី​ប៉ោយ​ប៉ែ​តទៅ​សិរី​សោភ័ណ​ និង​ពី​សិរី​សោភ័ណ​ទៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ ។

​ក្នុង​ពេល​ដែល​បើក​ឱ្យ​​ដំណើរ​​ជា​លើក​ដំបូង​នៅ​ស្ថា​នី​យ៌​រថភ្លើង​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ​ក្រោម​អធិបតីភាព​លោក​​ទេស​រដ្ឋមន្ត្រី​ស៊ុន​ ចាន់​ថុ​ល​ រដ្ឋមន្ត្រីក្រសួង​សាធារណៈការ​ និង​ដឹក​ជញ្ជូន​លោក​បាន​អំពាវនាវ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឲ្យ​ពលរដ្ឋ​រស់នៅ​ខាងត្បូង​ផ្លូវជាតិ​លេខ​5​ ពិសេស​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​រថភ្លើង​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ ។​ ទោះជា​បែ​បនេះ​ក្តី​ ករណី​ខាងលើ​នៅ​តែ​កើត​មាន​ ព្រោះតែ​អ្នកបើកបរ​យានយន្ត​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ ។

ព័ត៌មានលម្អិត​នឹង​មាន​ផ្សាយជូន​លើ​ទំព័រ​កាសែត​កោះសន្តិភាព ។​​

អត្ថបទសរសេរ ដោយ