ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរសដែលជិះម៉ូតូទៅបុកគោសន្លប់ស្ដូកស្ដឹងនោះបានស្លា.ប់បាត់ទៅហើយ

5 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​សន្លប់​ស្តូកស្ដឹង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ជិះ​ម៉ូតូ​បុក​គោ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥…

ខេត្តកំពង់ឆ្នាំង ៖ បុរស​ម្នាក់​បាន​សន្លប់​ស្តូកស្ដឹង​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ ក្រោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ជិះ​ម៉ូតូ​បុក​គោ ។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥ ស្ថិត​នៅ​ភូមិ​ស្ពក​រាជ ឃុំ​អណ្តូង​ស្នាយ ស្រុក​រលាប្អៀរ ខេត្តកំពង់ឆ្នាំង ។

ប្រភព​ពី​កន្លែង​កើតហេតុ បុរស​ខាងលើ​មានឈ្មោះ នី ម៉ក់ អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ព្រែក​សាលា ឃុំ​ទឹក​ហូត ស្រុក​រលាប្អៀរ ។ មុន​ពេល​កើតហេតុ បុរស​រង​គ្រោះ​បាន​ជិះ​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ ១CI-២៦១៤ មក​ដល់​កន្លែង​កើតហេតុ​ក៏​បុក​គោ​បណ្ដាល​ឲ្យ​សន្លប់​ខ្លួនឯង​ស្តូកស្តឹង​តែ​ម្តង ។

ក្រោយ​ពេល​កើតហេតុ ប្រជាពលរដ្ឋ​នៅ​កន្លែង​កើតហេតុ​បាន​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ទៅ​សង្គ្រោះ​នៅ​ឯ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង តែមកដល់ព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០១៨ នេះ ជនរងគ្រោះបានស្លាប់បាត់ទៅហើយ ដូយសាររបួសធ្ងន់ធ្ងរពេកមិនអាចសង្គ្រោះបាន ។ ចំណែក​ប្រភព​ព័ត៌មាន​ពី​មន្ទីរពេទ្យ​វិញ​បាន​ឲ្យ​ដឹង​ថា រហូត​ដល់​ម៉ោង​០២​រសៀល​ថ្ងៃ​ដដែល ជន​រង​គ្រោះ​មិន​ទាន់​ដឹងខ្លួន​នៅឡើយ​ទេ កំពុង​ស្ថិត​ក្នុង​ការ​សង្គ្រោះ​បន្ទាន់ ។ ចំណែក​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​រក្សា​ទុក​ប្រគល់​ជូន​ក្រុម​គ្រួសារ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ