ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ណា​មិន​ចង់បាន បើOPPO F7 ​ឡូយខ្លាំង​​បែប​​នេះ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ កាលពី​​ថ្ងៃ​ទី​២០ ​មេសា ក្រុមហ៊ុន OPPO នៅ​ប្រទេស​កម្ពុជា​ បាន​ធ្វើការ​សម្ពោធ​នូវ​ផលិតផល​ថ្មី គឺOPPO F7…

រាជធានី​ភ្នំពេញ ​៖ កាលពី​​ថ្ងៃ​ទី​២០ ​មេសា ក្រុមហ៊ុន OPPO នៅ​ប្រទេស​កម្ពុជា​ បាន​ធ្វើការ​សម្ពោធ​នូវ​ផលិតផល​ថ្មី គឺOPPO F7 នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ហើយ​ក៏​មានការ​ផ្សាយ​បន្ត​ផ្ទាល់ ​តាម​រយៈ​កញ្ចក់​ទូរទស្សន៍​រស្មី​ហង្ស​មាស និង​ផេ​ក​ផ្លូវការ​របស់​ក្រុមហ៊ុន OPPO​ ផង​ដែរ ។

យើង​សង្កេត​ឃើញ​ថា​ មក​ទល់​ពេល​នេះ​ ក្រុមហ៊ុន​ OPPO គឺ​មាន​តារា​តំណាង​បី​នាក់​ ក្នុង​ការ​ផ្សព្វផ្សាយ​ឲ្យ​ផលិតផល​របស់​ខ្លួន រួម​មាន​ដូច​ជា​៖ អ្នក​នាង ពេជ្រ សោភា, កញ្ញា រ៉េ​ត ស៊ូ​ហ្សា​ណា និង លោក STEP ដែល​សុទ្ធសឹងតែ​ជាតា​រា​កំពុង​ទទួល​បាន​ប្រជាប្រិយភាព​ខ្លាំង​ នា​ពេល​បច្ចុប្បន្ន​ ។ ក្រុមហ៊ុន OPPO ក៏​បាន​បញ្ជាក់​ឲ្យ​ដឹង​ដែរ​ថា ទូរស័ព្ទ​ដែល​ខ្លួន​ដាក់​​សម្ភោ​ធ​នេះ ជា​ម៉ូ​ដែល​មួយ​ដែល​មានកា​រវិ​វ​ឌ្ឍ​មួយ​កម្រិត​ទៀត​ទៅ​លើ​ការ​ថតរូប​Selfie ហើយ​ម៉ូ​ដែល​នេះ​ នឹង​ធ្វើ​ឲ្យ​អ្នក​ប្រើប្រាស់​ទាំងអស់​កាន់តែ​រីករាយ និង​ពេញចិត្ត​ចំពោះ​ការ​ថតរូប​Selfie ដោយ​បច្ចេកវិទ្យា AI ដែល​មាននៅ​លើ OPPO F7 នេះ ។

យើង​បានដឹង​ហើយ​ថា​ កាលពី​ចុងឆ្នាំ​ 2017 OPPO​បាន​បញ្ចេញ​នូវ​ម៉ូ​ដែលF5 ជា​ម៉ូ​ដែល​ដំបូង​គេ​ដែល​បាន​បំពាក់នូវ​​កាមេរ៉ា​20MP​ រួម​ជាមួយ​បច្ចេកវិទ្យា​AI ដែល​បាន​ធ្វើ​អោយ​អតិថិជន​ជា​ច្រើន​មានការ​ពេញ​ចិត្ត និង​គាំទ្រ​ជា​ខ្លាំង ​។ មិន​បញ្ឈប់​ការ​ខិតខំ​ប្រឹងប្រែង​ប៉ុណ្ណឹង​ទេ ពេល​នេះ​ OPPO បាន​នាំ​មក​នូវ​ម៉ូ​ដែល​OPPO F7 ដែល​បាន​បំពាក់​មក​ជាមួយ​កាមេរ៉ា​មុខ​រហូត​ដល់​ទៅ 25MP ដែល​មាន​កាមេរ៉ា​មុខ​ទំហំ​ធំ​ដំបូង​គេ​បង្អស់​នា​ពេល​បច្ចុប្បន្ន ហើយ​បាន​ភ្ជាប់​ជាមួយ​បច្ចេកវិទ្យា​AI Beauty 2.0​។ ពិសេស​ជាង​នេះ​ទៅ​ទៀត វា​បាន​ប្រើប្រាស់​នូវ​ Sensor HDR 576 របស់​Sony ដែល​វា​អាច​ធ្វើការ​បាន​យ៉ាង​ល្អ​ ក្នុង​ការ​ផ្តិត​យក​រូបភាព​ដ៏​ស្រស់​ស្អាត ​ទោះ​ស្ថិត​ក្នុង​ស្ថានភាព​រូបភាព​នៅ​ឆ្ងាយ​ ឬ​កុង​ពន្លឺ​ក៏​ដោយ​ ។

យ៉ាងណាមិញ ​ចំពោះ​បច្ចេកវិទ្យា​AI Beauty 2.0 របស់ F7 វា​អាច​ចាប់​យក​ចំនុច​សម្គាល់​សំខាន់​ៗ​នៅ​លើ​ផ្ទៃ​មុខ​របស់​មនុស្ស​រហូត​ដល់​ទៅ​296​ចំនុច វា​ថែម​ទាំង​អាច​សម្គាល់​នូវ​ភេទ អាយុ សម្បុរស្បែក ប្រភេទ​​ស្បែក​ដែល​អាច​ធ្វើ​ឲ្យ​ការ​ថតរូប​របស់​អ្នក​កាន់តែ​ស្រស់​ស្អាត​និង​មាន​លក្ខណៈ​ធម្មជាតិ ​។ មួយវិញ​ទៀត​នោះ​គឺ​មុខងារ AI Learning ដែល​វា​វៃឆ្លាត​ក្នុង​ការ​ចង​ចាំ​នូវ​អ្វី​ដែល​យើង​បាន​កំណត់​ទៅ​លើ​រូបភាព​ដែល​អ្នក​ចង់បាន នៅ​ពេល​ដែល​យើង​ថតរូប​លើក​ក្រោយ វា​នឹង​ធ្វើការ​កំណត់​ទៅ​លើ​រូបថត​របស់​យើង​ដោយ​ស្វ័យប្រវត្តិ​ដោយ​យើង​មិន​ចាំបាច់​ធ្វើការ​កំណត់​ម្តងទៀត​ឡើយ​។ ដោយឡែក​កាមេរ៉ា​មុខ​របស់​OPPO F7 ក៏​មានមុខ​ងា​Vivid Mode ដែល​ជា​មុខងារ​ជួយ​ឲ្យ​ការ​ថតរូប​កាន់តែ​ស្រស់​ស្អាត បន្ថែម​ពណ៌​ទៅ​លើ​Background​ឲ្យ​កាន់តែ​ស្រស់​ស្អាត​និង​មាន​ភាព​រស់​រវើក​។ លើស​ពី​នេះ​ទៅ​ទៀត វា​ក៏​មានមុខ​ងារ​AR Stickers ដែល​អាច​ឲ្យ​លោក​អ្នក​ថតរូប​ខ្យូ​ត​ៗ​ជាមួយ Stickers ជា​ច្រើន​។ ចំណែក​កាមេរ៉ា​ក្រោយ​របស់​OPPO F7 មាន​ទំហំ​16MP​បូក​រួម​ជាមួយ AI Recognition(​ការ​សម្គាល់​ឆ្លាត​វៃ​) ដែល​អាច​សម្គាល់​ទៅ​លើ​ស្ថានភាព​ផ្សេង​ៗ​រហូត​ដល់​16​ស្ថានភាព ដែល​អាច​ដាក់​នូវ​កំរិត​ពន្លឺ​ឲ្យ​ស្រស់​ស្អា​តទៅ​តាម​ស្ថានភាព​នីមួយ​ៗ​។

បើ​និយាយ​ពី​អេ​ក្រង់​របស់ OPPO F7​វិញ វា​មាន​ទំហំ 6.23 អ៊ី​ង វិមាត្រ​19:9 កម្រិត​បង្ហាញ​FHD+ និង​Resolution 2280×1080 pixels ហើយ​វា​ជា​អេ​ក្រង់​ឆក​(Notch Screen) Super Full Screen​។ វា​ថែម​ទាំង​ភ្ជាប់​មក​ជាមួយ​នូវ​មុខងារ Full Screen Multitasking ដែល​មុខងារ​នេះ​អាច​ឲ្យ​យើង​មើល​វី​ដេ​អូ ឬ​លេង​ហ្គេ​ម​បណ្តើរ ហើយ​អាច​ឆ្លើយ​តប​សារ ឬ​លេង​chat បណ្តើរ​ (We chat, Messenger & What App)​។ សម្រាប់​ផ្នែក​ម៉ាស៊ីន​វិញ OPPO F7 ដំណើរការ​ដោយ​Processor​ចុង​ក្រោយ​បំផុត​គឺ 8+2(AI)-core ដែល​មាន​ល្បឿន​2.0 GHz (MTK P60)​។ ចំពោះ​ម៉ូ​ដែល​OPPO F7​នឹង​មាន​Specs ពីរ​ជំរើស​សម្រាប់​ឲ្យ​អតិថិជន​ជ្រើសរើស គឺ​F7 Ram 4GB+Rom64GB និង F7 Ram 6GB+Rom128GB ហើយ​ម៉ូ​ដែល​ទាំង​ពីរ​នេះ​សុទ្ធតែ​ដំណើរការ​ដោយ​ColorOS 5.0 ដើរ​ដោយ​Android 8.1​។

ឯ​រូបរាង​ខាងក្រៅ​វិញ OPPO F7 ត្រូវ​បាន​បាន​រចនា​តួខ្លួន​ភ្លឺ​រលោង​ដូច​ជា​កញ្ចក់ ព្រមទាំង​មាន​កន្លែង​ស្កេ​ន​ក្រយៅ​ដៃ​នៅ​លើ​ផ្ទៃ​ខាងក្រោយ​វា​ផង​ដែរ​។ វា​នឹង​មាន​បី​ពណ៌​សម្រាប់​ឲ្យ​ជ្រើសរើស មាន​ដូច​ជា​៖ ពណ៌​ក្រហម​(Solar Red) ពណ៌​ប្រាក់​(Moonlight Silver) និង​ពណ៌​ពេជ្រ​ខ្មៅ​(Diamond Black)​។ ចំពោះ​តម្លៃ​វិញ OPPO F7 Ram4GB មាន​តម្លៃ​ត្រឹមតែ​329$​ប៉ុណ្ណោះ ហើយ​លោក​អ្នក​ក៏​អាច​ចាប់ផ្តើម​ធ្វើការ ​Pre-order​តាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា​ទូ​ទាំង​ប្រទេស​ពី​ថ្ងៃនេះ​រហូត​ដល់​ថ្ងៃ​ទី​27 ខែមេសា ឆ្នាំ​2018 និង​អាច​រក​ជាវ​បាន​នៅ​លើ​ទីផ្សារ​នៅ​ថ្ងៃ​ទី​28 ខែមេសា ឆ្នាំ​2018​នេះ​ផង​ដែរ​។ រីឯ OPPO F7 (128GB) វិញ​នឹង​មក​ដល់ទី​ផ្សារ​ប្រទេស​កម្ពុជា​នៅ​ក្នុង​ខែឧសភា​នេះ​ជាមួយនឹង​តម្លៃ​429$​។

សម្រាប់​តម្លៃ​សមរម្យ​ហើយ​មាន​លក្ខណៈ​ពិសេស​ៗ​ច្រើន​បែប​នេះ តើ​អ្នក​ណា​មិន​ចង់បាន?

អត្ថបទសរសេរ ដោយ