ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទះ​ឃើញ​សព​បុរស​ម្នាក់​លង់ទឹក​ស្លា.ប់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់ ខណៈ​ដែល​គេ​ចុះ​ទៅ​ងូតទឹក​ទន្លេ​ម្នាក់ឯង​មិន​ប្រយ័ត្ន ។ ហេតុការណ៍​នេះ​បាន​កើត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​កំពង់ទឹក…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​លង់ទឹក​ស្លាប់ ខណៈ​ដែល​គេ​ចុះ​ទៅ​ងូតទឹក​ទន្លេ​ម្នាក់ឯង​មិន​ប្រយ័ត្ន ។ ហេតុការណ៍​នេះ​បាន​កើត​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១០​និង​១០​នាទី​ព្រឹក ថ្ងៃ​ទី​២០ ខែមេសា ឆ្នាំ​២០១៨ នៅ​ត្រង់​ចំណុច​កំពង់ទឹក ស្ថិត​នៅ​ក្នុងភូមិ​ហាត់​ប៉ក់ ឃុំ​ហាត់​ប៉ក់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី ។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​វើ​ន​សៃ បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ញ៉េ ដែ​ត ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ជនជាតិ​ខ្មែរ មានស្រុក​កំណើត​នៅ​ភូមិ​ឈូកស ឃុំ​រាប ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​មក​រកស៊ី​នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ។

ប្រភព​ពី​មន្ត្រី​នគរបាល​បន្ត​ទៀត​ថា ដោយសារ​ជន​រង​គ្រោះ​ចុះ​ទៅ​ងូតទឹក​ទន្លេ​សេ​សាន្ត​តែ​ម្នាក់ឯង ហើយ​ស្រាប់តែ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រទះ​ឃើញ​ស្លាប់​បាត់​ទៅ​ហើយ រួច​ក៏​រាយការណ៍​មក​សមត្ថកិច្ច​មូលដ្ឋាន និង​បាន​ចុះ​ទៅ​អន្តរាគមន៍​ភ្លាម​ៗ ។ ក្រោយ​ធ្វើការ​ពិនិត្យ​ជន​រង​គ្រោះ​ពិតជា​បាន​លង​ទឹក​ស្លាប់​ពិតប្រាកដ​មែន ហើយ​ប្រគល់​សាកសព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ