ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​មើល​របៀប​ថត​វី​ដេ​អូ slow motion របស់ S9 និង S9+ ឲ្យ​បាន​ទ្បូ​យ

6 ឆ្នាំ មុន
  • ភ្នំពេញ

ការ​ថត​វី​ដេ​អូ slow motion ឲ្យ​បាន​ស្អាត​ដូច​អ្នក​ឃើញ​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​សាម​សុង​ត្រូវ​មានការ​អត់ធ្មត់​បន្តិច​។ មាន​មនុស្ស​ជា​ច្រើន​អាច​ថត​វា​ចេញ​ដោយសារ​មានការ​អត់ធ្មត់​ខ្លាំង ប៉ុន្តែ​ឥ​ទ្បូ​វ​នេះ​ជាមួយនឹង​ការ​អនុវត្ត​បាន​ត្រឹមត្រូវ​អ្នក​អាច​ថត​វី​ដេ​អូ Super Slow- mo បាន​យ៉ាង​ងាយស្រួល…

ការ​ថត​វី​ដេ​អូ slow motion ឲ្យ​បាន​ស្អាត​ដូច​អ្នក​ឃើញ​ក្នុង​ការ​ផ្សាយពាណិជ្ជកម្ម​សាម​សុង​ត្រូវ​មានការ​អត់ធ្មត់​បន្តិច​។ មាន​មនុស្ស​ជា​ច្រើន​អាច​ថត​វា​ចេញ​ដោយសារ​មានការ​អត់ធ្មត់​ខ្លាំង ប៉ុន្តែ​ឥ​ទ្បូ​វ​នេះ​ជាមួយនឹង​ការ​អនុវត្ត​បាន​ត្រឹមត្រូវ​អ្នក​អាច​ថត​វី​ដេ​អូ Super Slow- mo បាន​យ៉ាង​ងាយស្រួល ដោយ​ធ្វើ​តាម​គន្លឹះ​ខាងក្រោយ​នេះ​៖

– ពន្លឺ (Lighting) ៖ អ្នក​អាច​ថត​វី​ដេ​អូ Super Slow- mo បាន​ល្អ​នៅ​កន្លែង​ដែល​បាន​ពន្លឺ​គ្រប់គ្រាន់​។ រាល់ពេល​អ្នក​ប្តូរ​កម្មវិធី​ថត​ទៅ Super Slow-mo អ្នក​នឹង​សម្គាល់​ឃើញ​ថា វា​មាន​ភាព​ងងឹត​ដោយសារ​បច្ចេកវិទ្យា ត្រូវការ​ចាប់​យក​រូបភាព​960frame ក្នុង​1​វិនាទី​ គឺ​ត្រូវការ​ពន្លឺ​គ្រប់គ្រាន់ ដូចនេះ​បើ​វា​ងងឹត​ពេក អ្នក​អា​ចរក​កន្លែង​ដែល​មាន​ពន្លឺ​ល្អ​ជាង​ហ្នឹង​(​ពន្លឺ​ថ្ងៃ​គឺជា​ជម្រើស​ដ៍​ល្អ​បំផុត​)​។

– កំណត់ពេល (Timing) ៖ កម្មវិធី Super Slow-Mo នឹង​ចាប់​យក 0.2 វិនាទី​នៃ​វី​ដេ​អូ​របស់​អ្នក ហើយ​ពង្រីក​វា​ទៅ​ជា 6 វិនាទី​វិញ​។ ព្យាយាម​រក​សកម្ម​ភាពល្អ​ៗ​ដែល​អាច​ធ្វើ​ឱ្យ​វី​ដេ​អូ Super Slow-mo អ្នក​កាន់តែ​មាន​ភាព​ទាក់ទាញ តែ​កុំ​ព្យាយាម​ថត​អ្វីមួយ​ដែល​មាន​រយៈពេល​លើស​ពី ៣ ឬ 4 វិនាទី ​(​ដូច​ជា​ការ​លោត​ពី​គំនរ​ថ្ម​ជាដើម​) ចូរ​គិត​អ្វី​ដែល​អាច​ចាប់​បាន​ភ្លាម​ៗ​។

– លំនឹង​ ៖ ប្រើ​ជើង​ទម្រ​កាមេរ៉ា (Tripod) ឬ​រក​វិធី​ណា​ដែល​អាច​ដាក់​ទូរស័ព្ទ S9/S9+ ឬ​កាន់​អោយ​នឹង គឺជា​វិធី​ល្អ​មួយ ព្រោះ​កម្មវិធី Super Slow-Mo ដំណើរការ​បាន​ល្អ​បំផុត​នៅ​ពេល​អ្នក​អាច​រក្សា​លំនឹង​ទូរស័ព្ទ​អ្នក​បាន​ល្អ ​(​វា​បាន​បង្ហាញ​នៅ​លើ អេ​ក្រង់​ទូរស័ព្ទ​ផង​​ដែរ ​ពេល​ដែល​យើង​ថត Super Slow-mo) ដែល​អាច​ឲ្យ​ទូរស័ព្ទ​អ្នក​ចាប់​យក​ចលនា និង​ចាប់ផ្តើម​ថត​បាន​។

– ថតរូប​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​(Multi-take) ៖ នៅ​ក្នុង​ផ្នែក Settings នៃ​កាមេរ៉ា អ្នក​ត្រូវ​កំណត់​ថា អ្នក​ចង់​ឲ្យ​កម្មវិធី Super Slow-MO អាច​ចាប់​យក​រូប​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ ឬ​គ្រាន់តែ​ថត​យក​តែ​មួយ​។ ការ​ចាប់​យក​រូប​ជា​ច្រើន​ក្នុង​ពេល​តែ​មួយ​នឹង​ប្រើប្រាស់​ទំហំ​មេ​ម៉ូ​រី​អ្នក​ច្រើន​ជាង ប៉ុន្តែ​វា​អាច​ជួយ​ឲ្យ​អ្នក​ចាប់​យក​ពេលវេលា​ដ៏​អស្ចារ្យ​ដែល​អ្នក​ប្រាថ្នា​ចង់បាន​។

យើង​អាច​ថត​វី​ដេ​អូ Super Slow-mo ដោយ​ប្រើប្រាស់ Auto mode ឬ Manual Mode ដែល​មាន​ស្រាប់​នៅ​លើ​កាមេរ៉ា​របស់​ទូរស័ព្ទ Galaxy S9 | S9+ ។ បន្ទាប់​ពី​យើង​ថត​វី​ដេ​អូ Super Slow-mo រួច យើង​អាច​ធ្វើ​អោយ​វី​ដេ​អូ Super Slow-mo របស់​យើង​កាន់តែ​ទាក់​ទាញ​ដោយ​យើង​អាច​ធ្វើ​អោយ​វី​ដេ​អូ​យើង​បញ្ច្រាស់​មក​វិញ​បាន (Reverse ឬ Swing) នៅ​លើ​ទូរស័ព្ទ Galaxy S9 | S9+​។

សូម​ទស្សនា​វី​ដេ​អូ​ដែល​បង្ហាញ​ពី​របៀប​ថត​វី​ដេ​អូ Super Slow-mo នៅ​លើ​ទូរស័ព្ទ Galaxy S9 | S9+ ដោយ​លោក ឆេ​ង សុ​ភ័ក្ត្រ​។ https://m.facebook.com/story.php?story_fbid=825030401038122&id=160268270847675

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ