ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកនាំពាក្យ​CPP ៖ គ្មាន​ការ​ស្រុះស្រួល​ជាមួយ​ក្រុម​ក្បត់ជាតិ ដើម្បី​បំផ្លាញ​សន្តិភាព​ឡើយ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​គ្មាន​ការ​ស្រុះស្រួល​គ្នា​ជាមួយ​ក្រុម​បក្ស​ប្រឆាំង ដើម្បី​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​នោះ​ទេ ។ ការ​អះអាង​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី និង​បក្ខពួក​មួយ​ចំនួន​នៅ​ក្រៅប្រទេស​បាន​អំពាវនាវ​ដល់​បរទេស…

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​លោក​សុខ ឥ​សាន​បាន​អះអាង​គ្មាន​ការ​ស្រុះស្រួល​គ្នា​ជាមួយ​ក្រុម​បក្ស​ប្រឆាំង ដើម្បី​បំផ្លាញ​សន្តិភាព​នៅ​កម្ពុជា​នោះ​ទេ ។

ការ​អះអាង​នេះ បន្ទាប់​ពី​លោក​សម រ​ង្ស៊ី និង​បក្ខពួក​មួយ​ចំនួន​នៅ​ក្រៅប្រទេស​បាន​អំពាវនាវ​ដល់​បរទេស ដើម្បី​ដាក់​គំនាប​ឲ្យ​មានការ​ដោះ​លែង​លោក​កឹ​ម សុខា អតីត​ប្រជាជន​គណបក្ស​សង្គ្រោះ​ជាតិ និង​ឲ្យ​គណបក្សប្រឆាំង​នេះ​ចូលរួម​បោះ​ឆ្នោត​នៅ​ពេល​ខាង​មុខ​នេះ ។

លោក​សុខ ឥ​សាន​បាន​ឲ្យ​ដឹង​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​តេ​ឡេ​ក្រាម​នៅ​ថ្ងៃ​ទី​២០ ខែមេសា ថា ដោយ​ធ្លាប់​ឆ្លងកាត់​សង្គ្រាម​វិនាសកម្ម និង​របប​ប្រល័យពូជសាសន៍​របស់​ពួក​ខ្មែរក្រហម​ប៉ុ​ល ពត ប្រជាជន​កម្ពុជា​បាន​ខ្លាចរអារ​ចំពោះ​អំពើ​វិនាសកម្ម​ដ៏​ព្រៃផ្សៃ​ទាំងនេះ ហើយ​ចង់​ចាំ​ជាប់​នៅ​ក្នុង​អារម្មណ៍​មិន​ចង់​ឲ្យ​អំពើ​វិនាសកម្ម​នេះ​កើត​ម្តងទៀត​នៅ​កម្ពុជា​ជា​ដាច់ខាត ។

លោក​បន្ត​ថា ហេតុនេះ​ហើយ បងប្អូន​មាន​ក្តី​សប្បាយ​រីករាយ និង​មោទនភាព​ខ្ពង់ខ្ពស់​ណាស់ ចំពោះ​សន្តិភាព និង​ស្ថិរភាព​នយោបាយ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ដែល​រកបាន​ដោយ​កម្រ និង​ដ៏​លំបាក​ដោយ​ថ្នាក់ដឹកនាំ​នៃ​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​ចាំបាច់​ត្រូវ​រួបរួម​កម្លាំង​មហា​សាមគ្គី​ជាតិ​ទាំងមូល​ការពារ​ឲ្យ​បាន ។ ដូច្នេះ​គ្មាន​ទេ​ពាក្យ​ដែល​និយាយ​ថា ចង់​ឲ្យ​មានការ​ស្រុះស្រួល​ជាតិ​បង្រួបបង្រួម​ជាតិ​ជាមួយ​ក្រុម​ជន​ក្បត់ជាតិ​នោះ ។

លោក​បញ្ជាក់​ថា «​ការ​ស្រុះស្រួល​ជាមួយ​ពួក​ក្រុម​ជន​ក្បត់ជាតិ​មាន​ន័យ​ថា បំផ្លាញ​សន្តិភាព ស្ថិរភាព​នយោបាយ​របស់​ប្រទេស​ដែល​មិន​អាច​ទៅ​រួច ។ ការ​សម្របសម្រួល​នយោបាយ​ជាមួយ​ពួក​ក្បត់ជាតិ​មាន​ន័យ​ថា រំលោភ និង​ប្រមាថ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា ។ ការ​សម្រួល​ឲ្យ​មានការ​ដោះ​លែង​ក្រុម​ជនល្មើស​ច្បាប់ មាន​ន័យ​ថា​ប្រមាថ​ស្ថាប័ន និង​សមត្ថកិច្ច​តុលាការ​ដែល​ជា​ស្ថាប័ន​ឯករាជ្យ » ។

ជាមួយ​គ្នា​នោះ​ដែរ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ក៏​បាន​លើក​ឡើង​ថា ការ​សម្របសម្រួល ឲ្យ​មានការ​ដោះ​លែង​ជនជាប់ចោទ និង​ទណ្ឌិត​តាម​ការ​អំពាវនាវ​របស់​ពួក​គេ មាន​ន័​ថា ចាញ់បោក​ពួក​ខូច ដែល​តែងតែ​នាំទុក្ខ​មក​ឲ្យ​ប្រទេស​ជាតិ និង​ប្រជាជន​កម្ពុជា ។ ដូច្នេះ​ទោះជា​ទេវតា​ឆ្នាំ​ថ្មី វត្ថុ​ស័​ក្ត​សិទ្ធិ​ក្នុង​លោក​ក៏​មិន​អាច​ជួយ​ក្រុម​ជន​ចង់​តែ​បំផ្លាញ​ជាតិ​បាន​ដែរ កុំ​ថា តែ​អ្នកនយោបាយ​ជា​មនុស្សលោក​ក៏​មិន​អាច លុះ​តាម​ការ​អង្វ​ករ​បានជា​ដាច់ខាត ព្រោះ​បញ្ហា​នេះ គឺជា​អាយុជីវិត​ប្រទេស និង​ប្រជាជន​ទាំងមូល ។

លោក សម រ​ង្ស៊ី ដែល​កំពុង​និរទេស​ខ្លួនឯង​នោះ បាន​លើក​ឡើង​តាម​វី​ដេ​អូ​ឃ្លី​ប​បង្ហោះ​លើ​បណ្តាញ​សង្គម អំឡុង​ជួប​សំណេះសំណាល​ជាមួយ​អ្នកគាំទ្រ នៅ​ប្រទេស​ជប៉ុន​កាលពី​កន្លង​មកនេះ​ថា សហគមន៍​អន្តរជាតិ​កំពុង​ដាក់​សម្ពាធ​ឲ្យ​របប​សម្តេច​តេ​ជោ ហ៊ុន សែន ដើម្បី​ឲ្យ​ស្តារ​ប្រជា ធិ​ប​តេ​យ្យ​ឡើង​វិញ តាម​រយៈ​ការ​ដោះ​លែង​លោក កឹ​ម សុខា និង​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ បាន​ចូលរួម​បោះ​ឆ្នោត​ឡើង​វិញ ដោយ​គ្មាន​ការ​គំរាមកំហែង ។

លោក សម រ​ង្ស៊ី ថ្លែង​ទៀត​ថា បើ​សម្តេច ហ៊ុន សែន មិន​ទទួលយក​មតិយោបល់​ពី​ប្រទេស​លោក​សេរី ហើយ​អាង​តែ​មហាអំណាច​ចិន​តែ​ម្នាក់ លោក​ថា របប​ដឹកនាំ​នេះ​នឹង​ជាន់​ដាន​របប​ប៉ុ​ល ពត ។

យ៉ាងណា​ក្តី​ការ​លើក​ឡើង​ត្រូវ​បាន​លោក​សុខ​ឥ​សាន​បាន​លើក​ឡើង​ថា
តាម​ប្រវត្តិសាស្ត្រ​ជាក់ស្តែង បាន​បញ្ជាក់​ច្បាស់​ថា សម្តេច​តេ​ជោ ហ៊ុន សែន គឺជា​អ្នកតស៊ូ​រត់​ចូ ល​ព្រៃម៉ាគី​តាម​ការ​អំពាវនាវ​របស់​សម្តេចព្រះ​នរោត្តម សីហ​នុ ព្រះ​ប្រមុខរដ្ឋ​កម្ពុជា​ដែល​ត្រូវ​ពួក​ល ន់ ណុ​ល ធ្វើ​រដ្ឋប្រហារ​ទម្លាក់​ព្រះ​អង្គ​ចេញពី​តំណែង​ជា​ព្រះ​ប្រមុខរដ្ឋ ។
ដោយសារ​ក្រុម​សម្តេច​តេ​ជោ​ហ៊ុន សែន នេះ​ហើយ​បានជា​រកបាន​នូវ​សន្តិភាព​ពេញលេញ​ជូន​មាតុភូមិ​កម្ពុជា ប្រជាជន​បាន​សុខ​សប្បាយ រីក​ចម្រើន​រុងរឿង​រហូត​ដល់​ពេល​នេះ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ