ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មវិធី ABC Exceptional Night ជាមួយ​កញ្ញា ឱ​ក សុគន្ធ​កញ្ញា​

6 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ទីតាំង…

​រាជធានី​ភ្នំពេញ​៖ កាលពី​ពេល​ថ្មី​ៗ​នេះ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​បន្ត​រៀបចំ​កម្មវិធី ABC EXCEPTIONAL NIGHT នៅ​ទីតាំង 57 Route Pub ដោយ​មានការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា ដែល​បាន​ផ្តល់​បទ​ពិសោធន៍​ដ៏​ល្អ​ឯក​ជូន​ដល់​អតិថិជន​ជា​
​ច្រើន​។​

​កម្មវិធី​រាត្រី​ដ៏​គួរ​រំភើប​នេះ​មានការ​សម្តែង​ដ៏​ពិសេស​អស្ចារ្យ​ពី​កំពូល​តារាចម្រៀង​ស្រី​ដ៏​ល្បី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា កញ្ញា ឱ​ក សុគន្ធ​កញ្ញា និង​ក្រុម​តារា​បង្ហាញ​ម៉ូត​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ព្រមទាំង​កម្មវិធី​សប្បាយ​ៗ​ជា​ច្រើន​ទៀត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​អតិថិជន​របស់​ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត បាន​ភ្លក់​នូវ​រសជាតិ​ថ្មី​ពី​ការ​លាយ​ប​ញ្ជូ​ល​គ្នា​ស្រា​ក្រឡុក ABC អិ​ច​ស្ត្រា​ស្តោ​ត​ពី​សំណាក់​អ្នក​ក្រឡុក​ស្រា​ដ៏​ជំនាញ ។ កម្មវិធី ABC EXCEPTIONAL NIGHT គឺជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ “​ជា​ឧត្តមភាព​ដ៏​ល្អ​ឯក​” របស់ ស្រា​បៀរ ABC អិ​ច​ស្ត្រា​ស្តោ​ត ដែល​ផ្តល់​នូវ​អំណរ​សារ​ទរ​ដល់​ប្រជាពលរដ្ឋ​កម្ពុជា​ដែល​ទទួល​បាន​ជោគជ័យ​ដោយ​បាន​បង្ហាញ​ពី​ចំណុចខ្លាំង ចំណេះដឹង និង​សមិទ្ធផល​របស់​ខ្លួន​នៅ​ក្នុង​វិស័យ​សិល្បៈ ពាណិជ្ជកម្ម និង​ការ​កសាង​សហគមន៍​។

ABC អិ​ច​ស្ត្រា​ស្តោ​ត នៅ​តែ​ជា​ម៉ាក​សញ្ញា​ស្រា​បៀរ​ទឹកខ្មៅ​លំដាប់ថ្នាក់​អន្តរជាតិ​ដែល​ឈានមុខ​គេ​គ្មាន​គូ​បៀ​ប​នៅ​លើ​ទីផ្សារ​ស្រា​បៀរ​ទឹកខ្មៅ​គុណភាព​ខ្ពស់​បំផុត​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​អតិថិជន​ជ្រើសរើស​យក​មក​ទទួលទាន​”​ក្រេប​រសជាតិ​ដ៏​ល្អ​ឯក​” នៃ​ស្រា​បៀរ​ទឹកខ្មៅ ដែល​ផលិត​ពី​គ្រឿងផ្សំ​មានគុណ​ភាព​ខ្ពស់​បំផុត និង​បាន​ឈ្នះ​ពានរង្វាន់​ជា​ច្រើន ជា​ពិសេស​ជា​កំពុង​ទទួល​បានការ​គាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ពី​ស្រទាប់​យុវវ័យ មជ្ឈដ្ឋាន​សិល្បករ និង​ពាណិជ្ជករ​លំដាប់​ថ្នាក់ខ្ពស់​។ កម្មវិធី ABC EXCEPTIONAL NIGHT នឹង​បន្ត​ប្រារព្ធ​ធ្វើ​ឡើង​នៅ The Storm Pub & Restaurant​នៅ​ថ្ងៃ​សុក្រ ទី ២០ ខែមេសា​ខាង​មុខ​នេះ ដោយ​មានការ​អញ្ជើញ​ចូលរួម​សម្តែង​ពី​លោក ដួង វី​រះ​សិទ្ធ​។​

​សូម​ចូលរួម​ឲ្យ​បាន​ច្រើន​កុះករ​ដើម្បី​ទទួល​បាន​បទ​ពិសោធន៍​ដ៏​ល្អ​ឯក​ពី ABC អិ​ច​ស្ត្រា​ស្តោ​ត​!

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ