ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រួតពិនិត្យ​ការ​ចត​រថយន្ត​ធុន​ធ្ងន់ ធុន​ធំ មិន​មាន​របៀប​នៅ​លើ​ដងផ្លូវ​វិ​ថី​ផែ

5 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​យន្ត មីន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ និង…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក ជាវ វិជ្ជាក់ អភិបាលរង​ខេត្ត​ព្រះ​សីហ​នុ​តំណាង​ដ៏​ខ្ពង់ខ្ពស់ លោក​យន្ត មីន អភិបាល​នៃ​គណ​:​អភិបាលខេត្ត​ព្រះ​សីហ​នុ និង ជា​ប្រធាន​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ មន្ទីរ​ជំនាញ​ពាក់ព័ន្ធ កងកម្លាំង​ប្រដាប់​វុ​ធ ចុះ​ត្រួតពិនិត្យ​ការ​ចត​រថយន្ត​ធុន​ធ្ងន់ ធុន​ធំ​នៅ​លើ​ដង​វិ​ថី​ផែ ស្ថិត​ក្នុង​សង្កាត់​លេខ​៣ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ។

លោក ជាវ វិជ្ជាក់ បាន​មាន​ប្រសាសន៍​ថា ការ​ចុះ​ត្រួតពិនិត្យ​រថយន្ត​ធុន​ធ្ងន់ ធុន​ធំ​នា​ពេល​នេះ គឺ​អនុវត្ត​ទៅ​តាម​លិខិត​ជូនដំណឹង ( ស​.​ជ​.​ណ​) របស់​រដ្ឋបាល​សាលាខេត្ត​ព្រះ​សីហ​នុ​កាលពី​ឆ្នាំ​២០១៧ ពាក់ព័ន្ធ​ការ​ហាមឃាត់​រថយន្ត​ធុន​ធ្ងន់ ធន់​ធំ​ចត​នៅ​លើ​ដី​ចំណី​ផ្លូវ ទ្រូងផ្លូវ​វិ​ថី​ផែ ដើម្បី​រៀបចំ​សណ្ដាប់ធ្នាប់​ចរាចរណ៍​ផ្លូវគោក​ឲ្យ​មាន​របៀបរៀបរយ ។

លោក​អភិបាលរង​បាន​បន្ត​ឲ្យ​ដឹង​ទៀត​ថា ការ​អនុវត្ត​ទៀត​សោត​យើង​អនុវត្ត​ទៅ​តាម​យុទ្ធសាស្ត្រ​ភ្លៀងរលឹម ជា​ពិសេស​ជាមួយ​អ្នកបើកបរ​បររថ​យន្ត​ដឹក​ទំនិញ​ធុន​ធ្ងន់ និង​ធុន​ធំ ដោយហេតុ​ថា ការ​អនុវត្ត​តាម​លិខិត​ខាងលើ​នា​ពេល​កន្លង​មក​ហាក់បីដូចជា​សកម្មភាព​វែក​ចក ដូចនេះ​ហើយ​ទើប​យើង​បន្ត​អនុវត្ត​០៣​ថ្ងៃ ឬ​មួយ​អាទិត្យ​ម្តង​ជា​បន្តបន្ទាប់ ។

លោក​បញ្ជាក់​ទៀត​ថា ថ្ងៃនេះ​មិនមែន​ជា​លើក​ទី​មួយ​នោះ​ទេ ដែល​ក្រុមការងារ​គណៈ​បញ្ជាការ​ឯកភាព​ខេត្ត​បាន​ធ្វើការ​អប់រំ ឬ​ផាកពិន័យ​ម្ដង​រួច​ហើយ ប្រសិនបើ​រក​ឃើញ​ថា រថយន្ត​ល្មើស​បាន​ធ្វើការ​អប់រំ និង​ទទួល​ការ​ផាកពិន័យ​ម្តង​រួច​មក​ហើយ​នោះ យើង​នឹង​ពិន័យ​ទ្វេរ​ដង និង​ឃាត់​រថយន្ត​ទុក​មួយ​រយៈ​ព្រមទាំង​ដក​យក​ប័ណ្ណ​អ្នកបើកបរ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​។

លោក​អភិបាលរង​ខេត្ត​បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​ៗ​ថា កន្លង​មក​រដ្ឋបាល​ខេត្ត​បាន​ធ្វើការ​ជូនដំណឹង​ដល់​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន និង​អញ្ជើញ​ពួក​គាត់​មក​ចូលរួម​ប្រជុំ​ផ្សព្វផ្សាយ​នៅ​សាលាខេត្ត​ជាមួយ​គ្នា​នោះ​លោក​អភិបាលរង​ខេត្ត​បាន​អំពាវនាវ​ដល់​ក្រុមហ៊ុន​ប្រកប​អាជីវកម្ម​ដឹក​ជញ្ជូន ពិសេស​អ្នកបើកបរ​ត្រូវ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ គោរ​គោរព​ច្បាប់​មន្ទីរ និង​ក្រសួង​សាធារណៈកា​រដឹក​ជញ្ជូន​ដែល​បាន​កំណត់ និង​គោរព​តាម​លិខិត​ជូនដំណឹង (​ស​.​ជ​.​ណ​) របស់​រដ្ឋបាល​សាលាខេត្ត​អំពី​ការ​រៀបចំ​របៀបរៀបរយ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​សាធារណៈ​។

លោក ណុ​ប ហេង ប្រធាន​មន្ទីរ​សាធារណការ និង​ដឹក​ជញ្ជូន​ខេត្ត​ព្រះ​សីហ​នុ​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​ថា កន្លង​មក​មន្ទីរ​បាន​ធ្វើការ​ផ្សព្វផ្សាយ​ជូនដំណឹង​ទៅ​ម្ចាស់​ក្រុមហ៊ុន​ដឹក​ជញ្ជូន​រថយន្ត​ធុន​ធ្ងន់ ធន់​ធំ​មិន​អនុញ្ញាត្តិ​ឲ្យ​ចត​រថយន្ត​នៅ​លើ​ដងផ្លូវ ទ្រូងផ្លូវ សាធារណៈ​វិ​ថី​ផែ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​បាត់បង់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង​ទេសចរណ៍ ពិសេស​ជួយ​សម្រួល​ចរាចរណ៍​កុំ​ឲ្យ​មានការ​កកស្ទះ​នៅ​ខាង​មុខ​ផែ ។ ជាមួយ​គ្នា​នេះ​ផង​ដែរ មន្ទីរ​ក៏​បាន​ដាក់​ស្លាក​សញ្ញា​ហាម​ចត​រថយន្ត​នៅ​តាម​ទីតាំង​សំខាន់​ៗ​ក្នុង​ក្រុងព្រះសីហនុ ក៏​ប៉ុន្តែ​នៅ​តែ​មាន​រថយន្ត​ធុន​ធំ ធន់​ធំ បន្ត​ចត​បំពាន​ស្លាក​សញ្ញា​ចរាចរណ៍​នាំ​ឲ្យ​ខាតបង់​ទៅ​លើ​ការ​ផាកពិន័យ ការ​ឃាត់​រថយន្ត​ទុក​ខាត​ពេលវេលា​ក្នុង​ការ​ដឹក​ជញ្ជូន និង​អាច​ប្រឈម​គ្រោះថ្នាក់​ចរាចរណ៍ និង​ឈាន​ដល់ក​សាង​សំណុំរឿង​ទៅ​សាលាដំបូង​ខេត្ត ។

លោក​ប្រធាន​មន្ទីរ​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា បន្ទាប់​ពី​ក្រុមការងារ​គណ​:​បញ្ជាការ​ឯកភាព​ខេត្ត​បាន​ធ្វើ​កំណត់ហេតុ​រួច​មក រថយន្ត​និង​កន្ទុយ​រ៉ឺ​ម៉ក​សណ្តោង ត្រូវ​បាន​នាំ​យក​ទៅ​រក្សា​ទុក​នៅ​មន្ទីរ​សាធារណ​:​ការ​និង​ដឹក​ជញ្ជូន​ខេត្ត ដើម្បី​ឲ្យ​ម្ចាស់​ចូលខ្លួន​ទៅ​ដោះស្រាយ​ទៅ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ