ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុដិ​ឈើ​ប្រក់​ស័ង្កសី​១​ខ្នង​ត្រូវ​បាន​អគ្គិភ័យ​លេប​ត្របាក់​ទាំងស្រុង

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ កុដិ​១​ខ្នង​ឈើ​ប្រក់​ស័ង្កសី​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង​នៅ​វេលា​៦​ល្ងាច​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​វត្ត​ឡោ​ទេ ស្ថិត​ភូមិ​ឡោ​ទេ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។…

ខេត្តបន្ទាយមានជ័យ ៖ កុដិ​១​ខ្នង​ឈើ​ប្រក់​ស័ង្កសី​ត្រូវ​បាន​អគ្គិភ័យ​ឆេះ​អស់ទាំង​ស្រុង​នៅ​វេលា​៦​ល្ងាច​កាលពី​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​វត្ត​ឡោ​ទេ ស្ថិត​ភូមិ​ឡោ​ទេ ឃុំ​ភ្នំ​លៀប ស្រុក​ព្រះនេត្រព្រះ ។

លោក មាស រិ​ទ្ធី អធិការ​នគរបាល​ស្រុក​ព្រះនេត្រព្រះ​បាន​ប្រាប់​ថា នៅ​ពេល​ដែល​អគ្គិ​ឆាបឆេះ​កុដិ​គឺ​វត្ត​ឡោ​ទេ មិន​ទាន់​បញ្ចប់​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ខ្មែរ ហើយ​ត្រូវ​បាន​អគ្គិភ័យ​ឆាបឆេះ​អស់ទាំង​ស្រុង ។ លោក​បាន​បញ្ជាក់​ថា មូលហេតុ​ដែល​អគ្គិភ័យ​ឆេះ​កុដិ​១​ខ្នង​អស់ទាំង​ស្រុង មក​ពី​ព្រះសង្ឃ​ដុត​ធូប​ចោល​បណ្ដាល​ឆាបឆេះ​មាន​កុដិ​ឈើ​ប្រក់​ស័ង្កសី​ជញ្ជាំង​ក្តារ ដែល​មាន​បណ្ដោយ​១២​ម៉ែត្រ និង​ទទឹង​៧​ម៉ែត្រ និង​ខូចខាត់​កង់​១​គ្រឿង ខ្សែ​ក​ផ្លា​ក់​ទី​ន​១​ខ្សែ​ទំងន់​៣​ជី និង​សម្ភារ​មួយ​ចំនួន ។

លោក មាស រិ​ទ្ធី បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អគ្គិភ័យ​ឆេះ​កុដិ​១​ខ្នង​នេះ រថយន្ត​ពន្លត់​អគ្គិភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះនេត្រព្រះ បាន​ជួយ​អត្ត​រាគ​មន៍​បាញ់​ពន្លត់ មិន​បណ្ដាល​ឲ្យ​រាលដាល​ដល់​កុដិ​នៅ​ក្បែរ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ