ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​ករ​កម្ពុជា​២​រូប​ត្រៀម​វិជ្ជា​គុនសម្រាប់​យប់​ថ្ងៃ​សុក្រ​នេះ

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឈប់​សម្រាកថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​អស់​រយៈ​ពេល​​មួ​យស​ប្ដា​ហ៍​រួច​មក​នោះ កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍ My TV​ដែល​មានឈ្មោះ​ថា GANZBERG UBER FIGHTERS នឹង​បើក​សង្វៀន​ឱ្យ​កីឡា​ករ​​ជើង​ខ្លាំង​កម្ពុជា​២​រូប​និង​ថៃ​២​រូប​ប្រកួត​គ្នា​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃ​សុក្រ…

រាជធានី​ភ្នំពេញ ៖ បន្ទាប់​ពី​ឈប់​សម្រាកថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិខ្មែរ​អស់​រយៈ​ពេល​​មួ​យស​ប្ដា​ហ៍​រួច​មក​នោះ កម្មវិធី​ប្រកួត​ប្រដាល់​អន្តរជាតិ​នៅ​លើ​សង្វៀន​ទូរទស្សន៍ My TV​ដែល​មានឈ្មោះ​ថា GANZBERG UBER FIGHTERS នឹង​បើក​សង្វៀន​ឱ្យ​កីឡា​ករ​​ជើង​ខ្លាំង​កម្ពុជា​២​រូប​និង​ថៃ​២​រូប​ប្រកួត​គ្នា​នៅវេលា​ម៉ោង​៨​យប់​ថ្ងៃ​សុក្រ ទី​២០ មេ​សា នេះ ជូនទស្សនិកជន​ទស្សនា​កម្សាន្ត​ពេល​ត្រឡប់​មក​ពី​ស្រុក​កំណើត​វិញ ។ អ្នក​និយម​ទស្សនា​កីឡាប្រដាល់​ភាគច្រើន​កំពុង​តែ​ទន្ទឹងរង់ចាំ​មើលថា​តើ​កីឡាករ​កម្ពុជា​ទាំង​២​រូប​នេះ​អាច​សម្រេច​គោលដៅ​របស់​ខ្លួន​ឬ​យ៉ាងណា ខណៈ​កីឡាករ​ថៃ​ដែល​ពួក​គេ​ត្រូវ​ជួប​នា​រាត្រី​នេះ​ហាក់​មាន​សមត្ថភាព​ខ្លាំង​ពិបាក​ផ្ដួល​អ៊ីចឹង​នោះ ។

តាម​ការ​ឱ្យ​ដឹង​ពី​មន្ត្រី​គណៈកម្មការ​រៀបចំ​ការ​ប្រកួត កីឡាករ​កម្ពុជា​ ថា សា​រុន មក​ពី​ក្លិប​ប្រដាល់​ពន្លឺ​ណេ​អុង អាយុ​២៤​ឆ្នាំ កម្ពស់​១,៦៥​ម៉ែត្រ មាន​ប្រវត្តិ​ប្រកួត​១៣៦​ដង ឈ្នះ​៨៧​ដង ចាញ់​៤៣​ដង ស្មើ​៦​ដង និងវាយ​គូប្រកួត​ឱ្យ​សន្លប់​៨​ដង ត្រូវ​ជួប​ប្រកួតជាមួយ​កីឡា​ក​រ​ថៃ​ឈ្មោះ​លំ​ណា​វ ស​.​រ៉ាត់ តា​ណា​រុង​រោទ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម ។ កីឡាករ​ថៃ​រូប​នេះ​អាយុ​២១​ឆ្នាំ កម្ពស់​១,៦៧​ម៉ែត្រ មាន​ប្រវត្តិ​ប្រកួត​៨៨​ដង ឈ្នះ​៦៦​ដង ចាញ់​២០​ដង និង​ស្មើ​២​ដង ។ ថា សា​រុន មួយ​រយៈ​មកនេះ​មិនសូវ​ឃើញ​លេចមុខ​នៅ​លើ​សង្វៀន​ញឹកញាប់​ដូច​មុន​ថែម​ទាំង​មិន​ដែល​ជួប​លំ​ណា​វ ស​.​រ៉ាត់​តា​ណា​រុង​រោទទៀត​ផង​ទើប​គេ​ពិបាក​ប៉ាន់ស្មាន​លទ្ធផល​ចុង​ក្រោយ ។

ទោះបី​យ៉ាងណា​តាម​រយៈ​ប្រវត្តិ​ប្រកួត​និង​ការ​អះអាង​របស់​កីឡាករ​រូប​នេះ​ថា​គេ​បាន​ត្រៀមខ្លួន​រួចរាល់​អស់ហើយ​ធ្វើ​ឱ្យ​ការ​ព្យាករ​ពី​ឱកាស​ឈ្នះ​របស់​និយម​ទស្សនា​កីឡា​ប្រដាល់​ហាក់ផ្អៀង​ទៅ​រក​កីឡាករ​កម្ពុជា​។

មួយគូ​ទៀត​កីឡាករ​កម្ពុជា សួន ចាន់​នី មក​ពី​ក្លិប​បក្សី​ស្លាប​ដែក អាយុ​២៤​ឆ្នាំ កម្ពស់
១,៧៥​ម៉ែត្រ មាន​ប្រវត្តិ​ប្រកួត​១០៥​ដង ឈ្នះ​៨៣​ដង ចាញ់​១៨​ដង ស្មើ​៤​ដង និង
វាយ​​គូប្រកួត​ឱ្យ​សន្លប់​៣៧​ដង ត្រូវ​ជួប​ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ យ៉ា​ត​កូ​ស៊ុន ស៊ី​ត
ហ្វា​ម៉ៃ ក្នុង​ប្រភេទ​ទម្ងន់​៦០​គីឡូក្រាម​ដូច​គ្នា ។ កីឡាករ​ថៃ​រូប​នេះ​អាយុ​២៦​ឆ្នាំ កម្ពស់
១,៧៥​ម៉ែត្រ មាន​ប្រវត្តិ​ប្រកួត​៨៦​ដង ឈ្នះ​៦៥​ដង ចាញ់​១៦​ដង ស្មើ​៥​ដង និង​វាយ
គូប្រកួត​ឱ្យ​សន្លប់​១២​ដង​។

យោង​តាម​ប្រវត្តិ​ប្រកួត​បង្ហាញ​ឱ្យ​ឃើញ​ថា​កីឡាករ​ទាំង​២​គឺជា​ជើង​ចាស់​ដូច​គ្នា​តែ​មិន​ធ្លាប់​ជួប​គ្នា​ពី​មុន​ទើប​គ្មាន​អ្នក​ណា​ហ៊ាន​ព្យាករណ៍​លទ្ធផល​ចាញ់​ឈ្នះ​ទុក​មុន​បាន​ត្រឹម​តែ​អះអាង​ថា ការ​ប្រកួត​របស់​គូ​នេះ​នឹង​មាន​សភាព​ស្វិតស្វាញ​ខ្លាំង​មិន​ខាន​ដោយសារ​ទាំង​កីឡាករ​កម្ពុជា​និង​ថៃ​សុទ្ធតែ​ចង់​ឈ្នះ​ដូច​គ្នា​ដើម្បី​បង្កើន​ក្រេ​ឌី​តរបស់​ខ្លួន​ក្នុង​នាម​ជា​ជើង​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់ ។ ចាំ​មើល​តំណែង​អធិរាជ​នៅ​លើ​សង្វៀន​មួយ​នេះ​បាន​ទៅ​លើ​កីឡាករ​កម្ពុជា​ឬ​កីឡាករ​ថៃ ?

ចំណែក​គូប្រកួត​មិត្តភាព​ធម្មតា​ដែល​មាន​ចំនួន​២​គូ​ដែរ​នោះ​តម្រូវ​ទៅ​លើ​កីឡាករ ហ៊ី​ម គឹម​រៀង មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួត​ជាមួយ​កីឡាករ កាន់ ដា​រ៉ូ មក​ពី​ក្លិប​ពន្លឺ​វិបុល​រិ​ទ្ធី និង​កីឡាករ សៀវ ង៉ុ​យ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជា​មួយ កីឡាករ សេន កុសល មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ ខេត្តបាត់ដំបង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ