ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​មានការ​រិះគន់ ទើប​មានការ​ទប់ស្កាត់​ពលករ​ខុសច្បាប់

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ពី​បន្ទាត់​ព្រំដែន​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​១៩ មេ​សា ២០១៨ សមត្ថកិច្ច​ឈរជើង​នៅ​បន្ទាត់​ព្រំដែន​ចំណុច​ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ រួម​មាន​នគរបាល​ការពារ ព្រំដែន​គោក​លេខ​៨១៥…

ខេត្តបន្ទាយមានជ័យ ៖ តាម​សេចក្តីរាយការណ៍​ពី​បន្ទាត់​ព្រំដែន​បាន​ឲ្យ​ដឹង​ថា នៅ​រសៀល​ថ្ងៃ​១៩ មេ​សា ២០១៨ សមត្ថកិច្ច​ឈរជើង​នៅ​បន្ទាត់​ព្រំដែន​ចំណុច​ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ រួម​មាន​នគរបាល​ការពារ ព្រំដែន​គោក​លេខ​៨១៥ ប៉ុស្តិ៍​ចំបក់​ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ទោ ប៊ុ​ន គុន ជា​មេ​ប៉ុស្តិ៍​សហការ ជាមួយ​យោធា​សឹក​រង​ស្រុក​ម៉ា​ឡៃ​បាន​ធ្វើការ​ទប់ស្កាត់​ពលករ​ប្រុង​ឆ្លង​ដែន​ខុសច្បាប់​ទៅ​ប្រទេស​ថៃ​ចំនួន​១០​នាក់​។ ពលករ​ទាំង​១០​នាក់​ខាងលើ មាន​ស្រី​២​ប្រុស​៨​នាក់​។ ពលករ​ទាំងនេះ​ខ្លះមក​ពី​ខេត្តបាត់ដំបង ខ្លះ​ប៉ៃលិន និង​ខ្លះ​នៅ​បន្ទាយ​មាន​ជ័យ​។

សមត្ថកិច្ច​ជួរ​មុខ​ចំណុច​កើតហេតុ​ប្រាប់​ថា ពលករ​ទាំង​១០​នាក់ ខាងលើ ក្រោយ​ពី​ធ្វើការ​អប់រំ​បាន​ឲ្យ​ពួក​គេ​ធ្វើ​កិច្ចសន្យា​បញ្ឈប់​ឆ្លង​ដែន​ខុសច្បាប់ ព្រោះ​វា​អាច​ប្រឈម បញ្ហា​ជាយថាហេតុ​គ្រប់ពេល បន្ទាប់​មក​បាន​ឲ្យ​ពលករ​ទាំងនេះ​វិល​ត្រលប់​ទៅ​លំនៅ​ដ្ឋា​ន​វិញ​រៀងខ្លួន​ៗ​។ គេ​សង្ស័យ​ថា ករណី​ទប់ស្កាត់​នេះ​អាច​ដោយសារ​តែ​រង​កា​រិះគន់​ពី​បណ្ដាញសារព័ត៌មាន​ក្នុងស្រុក មួយ​ចំនួន ផ្តិត​យក​រូបភាព និង​ស​សេរ​កាលពី​យប់មិញ​៕


https://youtu.be/13ouMmnspcQ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ