រន្ធត់​! ម្ចាស់​រថយន្ត​ដឹក​ជ្រូក​ងោក​មួយភាំង​បុក​រះ​ផ្ទះ​៣​ល្វែង និង​ស្លាប់​ក្មេង​ម្នាក់(មានវីដែអូ)


ខេត្តកំពង់ឆ្នាំង ៖ ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​ម្នាក់ បាន​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង ចំណែក​ឪពុក​បាន​រង​របួសធ្ងន់ ដោយសារ​តែ​រថយន្ត​ដឹក​ជ្រូក​១​គ្រឿង បាន​បើក​បុក​រះ​ពេញទំហឹង កាលពី​វេលា​ម៉ោង​០៨​និង​៣០​នាទី​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្សារ​ពន្លៃ ស្ថិត​ក្នុងភូមិ​ពន្លៃ ឃុំ​ពន្លៃ ស្រុក​រិ​បូ​ណ៍ ខេត្តកំពង់ឆ្នាំង ។

សមត្ថកិច្ច​នៅ​នគរបាល​ស្រុក​បរិបូរ​ណ៌​បាន​និយាយ​ឲ្យ​ដឹង​ថា រថយន្ត​បង្ក​ម៉ាក​ហី​យ៉ា​ន់​ដាយ ពណ៌​ស ពាក់​ស្លាក​លេខ តាកែវ​3A- 0844 បើកបរ​ដោយ​ឈ្មោះ ប៊ុ​ន លី​ម ភេទ​ប្រុស អាយុ​៣១​ឆ្នាំ រស់នៅ​ភូមិ​រការ​ព្រៃ ឃុំ​អូរ​តា​ប៉ោង ស្រុក​បាកាន ខេត្តពោធិសាត់ ។
ចំណែក​កុមា​រា​រង​គ្រោះ​ស្លាប់​នៅ​នឹង​កន្លែង​ឈ្មោះ ធី វិច្ឆិកា អាយុ​០២​ឆ្នាំ និង​ឪពុក​ឈ្មោះ ជឹ​ម ពឿ​ច អាយុ​៣២​ឆ្នាំ បាន​រង​របួសធ្ងន់ ។

ប្រភព​ដដែល​បាន​បន្ត​ថា មុន​ពេល​កើតហេតុ​រថយន្ត​បង្ក​ខាងលើ​ដែល​មាន​ដឹក​ជ្រូក​ពេញ​រថយន្ត​បាន​ដឹក​ជ្រូក​ពី​កសិដ្ឋាន​ចិញ្ចឹម​មេ​ជ្រូក​មួយ​កន្លែង នៅ​ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង សំដៅ​ទៅ​ខេត្តពោធិសាត់ ។ លុះ​ពេល​មក​ដល់​ចំណុច​កើតហេតុ​រថយន្ត​បាន​រ៉េ​ចង្កូត​មក​ខាងស្តាំ​ដៃ ហើយ​បាន​បុក​រះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​ជាមួយ​គ្នា​នេះ​ក៏​បាន​បុក​ឪពុក​កូន​ដែល​កំពុង​ឈរ​នៅ​ជាមួយ​ម៉ូតូ រួច​រថយន្ត​បាន​បន្ត​បុក​រះ​សំ​យ៉ាប​ផ្ទះ អ្នកលក់​ថ្នាំពេទ្យ និង​រថយន្ត​របស់​ម្ចាស់ផ្ទះ បណ្តាល​ឲ្យ​ខូចខាត​ផ្នែក​ខាងក្រោយ រួច​រថយន្ត​បង្ក​បាន​ជ្រុល​ទៅ​បុក​រះ​សំ​យ៉ាប​ផ្ទះ​ជាប់​គ្នា​អស់​៣​ល្វែង​ទៀត​ទើប​ទៅ​មុខ​លែង​រួច ។

ក្រោយ​ពេល​កើតហេតុ សមត្ថកិច្ច​បាន​ទៅ​ពិនិត្យ​ដល់​កន្លែង​កើតហេតុ ឃើញ​មាន​ខូចខាត​ម៉ូតូ​៥​គ្រឿង​ដែល​ខ្លះ​ជាប់​នៅ​ក្រោម​រថយន្ត​បង្ក ។ ជាមួយ​គ្នា​នោះ​រថយន្ត​របស់​ម្ចាស់ផ្ទះ អ្នកលក់​ថ្នាំពេទ្យ​១​គ្រឿង និង​សំ​យ៉ាប​ផ្ទះ​៣​ល្វែង រួម​សម្ភារ​ជា​ច្រើន​ទៀត​បាន​រង​ការ​ខូចខាត​ផង​ដែរ ។ ចំណែក​ក្មេង​ប្រុស​អាយុ​២​ឆ្នាំ​បាន​ស្លាប់​យ៉ាង​អាណោចអាធម៌​នៅ​នឹង​កន្លែង​ជាមួយ​គ្នា និង​បុរស​ជា​ឪពុក​បាន​រង​របួសធ្ងន់​ត្រូវ​បាន​ដឹក​មក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តកំពង់ឆ្នាំង ។ ដោយឡែក​អ្នកបើកបរ​ឈ្មោះ ប៊ុ​ន លី​ម ត្រូវ​បាន​ស​ត្ថ​កិច្ច​ចាប់​ឃាត់ខ្លួន ដើម្បី​កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់ ។

សមត្ថកិច្ច​នគរបាល ស្រុក​បរិបូរ​ណ៌ ក្រោយ​ពី​ពិនិត្យ និង​ធ្វើការ​វាស់វែង​បាន​ធ្វើការ​សន្និដ្ឋាន​ថា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ដោយ​អ្នកបើកបរ​រថយន្ត​ងោក​មួយភាំង ទើប​បង្ក​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​នេះ ៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ