ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដួង ម៉ា​ណា ក្រោយចូល​រោងការ​ជាង​មួយ​ឆ្នាំ យ៉ាង​ម៉េច​ហើយ

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ស្ថានីយទូរទស្សន៍​អប្សរា​អ្នក​នាង ដួង ម៉ា​ណា បាន​ប្រកាស​ឱ្យ​ដឹង​ថា​ នាង​កំពុង​ប​តែ​ពពោះ​កូនស្រី​ជា​លើក​ដំបូង បន្ទាប់​ពី​នាង​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាង​មួយ​ឆ្នាំ​មកនេះ ។ ការ​ប្រកាស​ពី​ការ​ពពោះ​ជិត​គ្រប់​របស់​ដួង…

រាជធានី​ភ្នំពេញ ៖ ពិធី​ការិនី​ស្ថានីយទូរទស្សន៍​អប្សរា​អ្នក​នាង ដួង ម៉ា​ណា បាន​ប្រកាស​ឱ្យ​ដឹង​ថា​ នាង​កំពុង​ប​តែ​ពពោះ​កូនស្រី​ជា​លើក​ដំបូង បន្ទាប់​ពី​នាង​បាន​រៀប​អាពាហ៍​ពិពាហ៍​ជាង​មួយ​ឆ្នាំ​មកនេះ ។

ការ​ប្រកាស​ពី​ការ​ពពោះ​ជិត​គ្រប់​របស់​ដួង ម៉ា​ណា បន្ទាប់​ពី​នាង​ខក​ខានមិនបាន​បង្ហាញ​វត្តមាន​ជា​ពិធី​ការិនី​តាម​កញ្ចក់​ទូរទស្សន៍​ដូច​សព្វមួយដង ដែល​នាំ​ឲ្យ​ទស្សនិកជន​មួយ​ចំនួន​សង្ស័យ​ពី​បញ្ហា ផ្សេង​ៗ ។

ដើម្បី​ស្រាយ​ច​ម្ង​ល់ ដួង ម៉ា​ណា បាន​បង្ហាញ​រូបភាព​មួយ​តាម​ហ្វេ​ស​ប៊ុ​ក បញ្ជាក់​ពី​ការ​ពពោះ​របស់​នាង​ដែល​ជា​មូលហេតុ​ធ្វើ​ឲ្យ​នាង​ខក​ខានមិនបាន​បង្ហាញមុខ​តាម​កញ្ចក់​ទូរទស្សន៍ ។

ជាមួយ​រូបភាព​ដែល​ដួង ម៉ា​ណា បាន​បង្ហោះ​តារា​រូប​នេះ​ក៏​បាន​សរសេរ​បញ្ជាក់​ប្រាប់​ថា «ក្ដី​ស្រលាញ់​ដែល​គ្មាន​ដែន​កំណត់ «​ពេលវេលា​កំពុង​ដើរ យឺត​ៗ » ខ្ញុំ​ត្រៀមខ្លួន​រួច​ជា​ស្រេច​ដើម្បី​លឺ​សំឡេង​យំ​លើក​ទី​មួយ​របស់​អ្នក ហើយ​រង់ចាំ​ឃើញ​មុខ​អ្នកជា​លើក​ដំបូង»។

ដួង ម៉ា​ណា ក៏​បាន​បញ្ជាក់​ប្រាប់​ទស្សនិកជន​ថា នាង​បាន​ពពោះ​ជាង​៨​ខែ​ហើយ ខណៈ​ពេល​ដែល​កូន​ដំបូង​ដែល​នឹង​ចាប់កំណើត​ឃើញ​ព​ន្លឹ​ព្រះអាទិត្យ​នា​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ គឺជា​កូនស្រី​។

បើ​ទោះបីជា​ដួង ម៉ា​ណា មិន​បាន​អះអាង​អ្វី​ច្រើន​ពាក់ព័ន្ធ​នឹង​កូន​ក្នុង​ផ្ទៃ និង​អាជីព​សិល្បៈ​របស់​នាង​ក៏​ដោយ ប៉ុន្តែ​នាង​បាន​សម្តែង​ការ​សប្បាយ​រីករាយ​នៅ​ពេល​ដែល​នាង​មានកូន​ដំបូង​ជាមួយនឹង​ការ​អបអរសាទរ និង​ជូនពរ​ពី​មិត្តភក្តិ ក៏​ដូច​ជា​ប្រិ​យ​មិត្ត​គាំទ្រ​របស់​នាង។

ពិធី​ការិនី​ទូរទស្សន៍​អប្សរា​នាង ដួង ម៉ា​ណា បាន​រៀប​អាពាហ៍ពិពាហ៍​កាលពី​អំឡុង​មក​រា ឆ្នាំ​២០១៧ នៅ​ភោជនីយដ្ឋាន​សេ​វេន ឡាក់​គី​ប្រាយ សាខា​ទឹកថ្លា ។

ស្វាមី​របស់​ដួង ម៉ា​ណា ឈ្មោះ​មុ​ទ ចាន់​ដា​វី​ទ វ័យ​ជាង​៣០​ឆ្នាំ មិនមែន​ជា​មនុស្ស​ក្នុង​សង្គម​សិល្បៈ ហើយ​ក៏​មិនមែន​ជា​បុគ្គល​វណ្ណៈ​ខ្ពស់​អ្វី​ដែរ ។

ដួង ម៉ា​ណា ធ្លាប់​ឲ្យ​ដឹង​ពី​កំណើត​ស្នេហ៍​របស់​នាង​ថា នាង​បាន​ជួប​ជាមួយ​ស្វាមី កាលពី​ប្រមាណ​ជា​៣​ឆ្នាំ​មុន តាម​រយៈ​ការងារ​សង្គម ហើយ​ក្រោយមក​ស្វាមី​របស់​ព្យាយាម​ទាក់ទង​នាង​តាម​រយៈ Chat ។

ម៉ា​ណា ឲ្យ​ដឹង​ថា ដោយសារ​នាង​ចូល​ចិត្ត​ភ្លេង ហើយ​អនាគត​ស្វាមី​នាង​ចេះ​ភ្លេង ទើប​នាង​ឲ្យ​ជួយ​បង្រៀន​ហ្គី​តា ។ ក្នុង​អំឡុង​នោះ​ហើយ ដែល​នាំ​ឲ្យ​នាង និង​គ្រូភ្លេង​កាន់តែ​មាន​ជិត​ស្និទ្ធ ហើយ​ក្ដី​ស្រឡាញ់​ពេញចិត្ត ក៏​លេច​ក្នុង​បេះដូង​របស់​នាង​តែ​ម្ដង ។

ក្រោយ​សម្លឹង​មើល​គ្នា​រៀងខ្លួន ដួង ម៉ា​ណា និង​គ្រូបង្រៀន​ហ្គី​តា​បាន​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​កាលពី​ខែកក្កដា ឆ្នាំ​២០១៦ និង​ឈាន​ដល់​វេលា​អាពាហ៍ពិពាហ៍​នៅ​ដើមឆ្នាំ​២០១៧ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ