ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាចម្ល៉េះ… ដេញកា.ប់យាយ៧២ឆ្នាំ​​ចង់​ផ្តាច់​​ជីវិត​

5 ឆ្នាំ មុន
  • បាត់ដំបង

​ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្រោយ​ពី​ប្រើ​​កាំបិត​ដេញ​កាប់​ស្ត្រី​​​ចំណាស់​​ម្នាក់​​រត់​ផ្អើល​ពេញ​ភូមិ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ​មេ​សា នេះ ស្ថិត​នៅ​ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង…

​ខេត្តបាត់ដំបង ​៖ បុរស​ម្នាក់​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន ក្រោយ​ពី​ប្រើ​​កាំបិត​ដេញ​កាប់​ស្ត្រី​​​ចំណាស់​​ម្នាក់​​រត់​ផ្អើល​ពេញ​ភូមិ កាលពី​វេលា​ម៉ោង​១០​ព្រឹក​ថ្ងៃ​ទី​១៩ ​មេ​សា នេះ ស្ថិត​នៅ​ក្នុងភូមិ​កាប់​គោ​ថ្មី សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង តែ​ពុំ​បណ្ដាល​ឱ្យ​​រង​គ្រោះ​នោះ​​ទេ​ ។​

​មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ​ប៉ូ សុ​ភ័​ក្រ អាយុ​៤០​ឆ្នាំ គ្មាន​មុខរបរ​ពិតប្រាកដ និង​រស់នៅ​ក្នុងភូមិ​-​សង្កាត់​កើតហេតុ​ខាងលើ​ ។ រីឯ​ស្ត្រី​រង​គ្រោះ​ ឈ្មោះ​ស៊ន សុ​ភ័​ណ្ឌ អាយុ​៧២​ឆ្នាំ រស់នៅ​ក្នុង​ភូមិ​​ជាមួយ​គ្នា ​។ មន្ត្រី​ដដែល​បាន​និយាយ​ថា ជន​ដៃដល់​បាន​ផឹកស្រា​ស្រវឹង ហើយ​បាន​បង្កជម្លោះ​ជាមួយ​ស្ត្រី​រង​គ្រោះ ​រហូត​ឈាន​ដល់​ការ​ប្រើប្រាស​កាំបិត​ប្រវែង​ជិត​១​ម៉ែត្រ​ ដេញ​កាប់​ស្ត្រី​រង​គ្រោះ ទើបត្រូវ​កម្លាំង​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​បាត់ដំបង​ឃាត់ខ្លួន​ភ្លាម​ៗ​តែ​ម្ដង តែ​មិន​បណ្ដាល​ឲ្យ​មាន​របួស​ស្នាម​ទេ ដោយសារ​មាន​អ្នក​ជួយ​អន្តរា​គម​ន៍ ។​

​បើ​តាម​អ្នក​ភូមិ​បាន​និយាយ​ថា ជន​ដៃដល់​ស្ថិត​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ ហើយ​បាន​ប៉ះទង្គិច​ពាក្យ​សំដី​ជាមួយ​ស្ត្រី​រង​គ្រោះ​បង្ក​ជា​ជម្លោះ​បែកផ្សែង ​។ សាក្សី​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា ជាមួយនឹង​ជម្លោះ​នេះ ស្រាប់តែ​គេ​ឃើញ​ជន​ប្រមឹក​នោះ​បាន​ស្ទុះ​ទៅ​ទាញ​កាំបិត​ផ្កា​ក់​ប្រវែង​ជិត​១​ម៉ែត្រ​ដេញ​កាប់​ស្ត្រី​រង​គ្រោះ​រត់​ផ្អើល​ពេញ​ភូមិ តែ​សំណាងល្អ​ស្ត្រី​រង​គ្រោះ​រត់​រួច ដោយសារ​ក្រុម​គ្រួសារ​ជួយ​ទាន់​ផង​។​

អត្ថបទសរសេរ ដោយ