ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​កម្ពុជា​-​ទួ​ក​គី​គ្រោង​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​លើ​បញ្ហា​សេ​ដ្ឋ​កិច្ច និង​នយោបាយ​នៅ​ខែឧសភា​២០១៨

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជ​ធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ប្រទេស​កម្ពុជា និង​ទួ​ក​គី​ប្រកាស​ថា ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០១៨​ខាង​មុខ ។ នេះ​បើ​តាម​ការ​លើក​ឡើង​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន…

រាជ​ធានី​ភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់​ប្រទេស​កម្ពុជា និង​ទួ​ក​គី​ប្រកាស​ថា ប្រទេស​ទាំង​ពីរ​គ្រោង​នឹង​រៀបចំ​កិច្ចប្រជុំ​ទ្វេភាគី​លើ​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​លើ​វិស័យសេដ្ឋកិច្ច និង​នយោបាយ​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០១៨​ខាង​មុខ ។

នេះ​បើ​តាម​ការ​លើក​ឡើង​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន រដ្ឋមន្ត្រី​ក្រសួងការបរទេស​ក្នុង​ពេល​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី Ayda Ünlü ឯកអគ្គរដ្ឋទូត​ទួ​ក​គី​ថ្មី នៅ​ព្រឹក​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នៅ​ទីស្តីការ​បរទេស ។

លោក​ជុំ សុន្ទរី អ្នកនាំពាក្យ​ក្រសួងការបរទេស​បាន​ថ្លែងប្រាប់​អ្នក​សារព័ត៌មាន​ក្រោយ​ពី​ជំនួប​ជិត​១​ម៉ោង​ថា ៖ ប្រមុខ​ការទូត​នៃ​ប្រទេស​ទាំង​ពីរ​បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​នៃ​ទំនាក់​ទ​ន​ង​ការទូត​រវាង​ប្រទេស​ទាំង​ពីរ​កម្ពុជា -​ទួ​ក​គី បន្ទាប់​ពី​ទួ​ក​គី​បាន​បើក​ស្ថានទូត​របស់​ខ្លួន​នៅ​ទីក្រុង​ភ្នំពេញ កាលពី​ឆ្នាំ​២០១៣ ។

លោក​ទេស​ដ្ឋ​មន្ត្រី​បាន​លើក​ឡើង​ដោយ​ថ្លែង​ថា កម្ពុជា​នឹង​ផ្តល់​កិច្ចសហការ​ពេញលេញ​គ្រប់​បែប​យ៉ាង​ដល់​បេសកកម្ម​ការទូត​របស់​លោកស្រី ឯកអគ្គរដ្ឋទូត​ទួ​ក​គី​ថ្មី​នៅ​កម្ពុជា ។ លោក​បាន​លើក​ឡើង​ពី​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ពីរ​មានការ​កើនឡើង តែ​នៅ​មិន​ទាន់​សម​ស្រប​នឹង​សក្តានុពល​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​ពីរ​ទេ ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ដោយ​ជំរុញ​ដល់​ភាគី​ទាំង​ពីរ​លើ​វិស័យ​ពាណិជ្ជកម្ម​នេះ ឲ្យ​មានការ​កើនឡើង​នូវ​ការ​ផ្លាស់​ប្តូរ​ពាណិជ្ជកម្ម​នេះ​ថែម​ទៀត​ទ្វេភាគី ។ លោក​បាន​លើក​ឡើង​ចង់​ឲ្យ​ប្រទេស​ទួ​ក​គី​កោះ​ប្រជុំ​គណៈ​ក​ម្មា​ការ​សេដ្ឋកិច្ច​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ឆ្នាំ​២០១៨​នេះ ដើម្បី​ពិភាក្សា​ស្វែងរក​វិធី​យ៉ាងណា​ឲ្យ​មាន​ភាព​កើនឡើង​នូវ​វិស័យសេដ្ឋកិច្ច​នៃ​ប្រទេស​ទាំង​ពីរ ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ថ្លែង​ជម្រាប​លោកស្រី​ឯកអគ្គរដ្ឋទូត​ថា ក្រសួងការបរទេស​គ្រោង​កោះ​ប្រជុំ​ពិគ្រោះ​នយោបាយ​រវាង​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​នៅ​ក្នុង​ខែឧសភា ឆ្នាំ​២០១៨ ។ លោក​ថា​៖ «​ក្រសួងការបរទេស​កម្ពុជា​កំពុង​រង់ចាំ​ការ​ឆ្លើយ​តប​ពី​ភាគី​ទួ​ក​គី​អំពី​លទ្ធភាព​នៃ​ការ​កោះ​ប្រជុំ​នៃ​ក្រសួងការបរទេស​នៃ​ប្រទេស​ទាំង​ពីរ​» ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា លោក​គ្រោង​នឹង​ទៅ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ប្រទេស​ទួ​ក​គី​កំឡុង​ត្រីមាស​ទី​២ នៅ​ក្នុង​២០១៨​នេះ ។ មុន​ដំណើរ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន​ទៅ​កាន់​ប្រទេស​ទួ​ក​គី​តាម​សំណើរ​អញ្ជើញ​របស់​លោក​ប្រធានាធិបតី​ប្រទេស​ទួ​ក​គី ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​ជំរុញ​ដល់​សម​ភាគី​របស់​លោក​ក្នុង​ការ​ពិនិត្យ និង​ព​ន្លឿ​ន​នូវ​រាល់​ឯកសារ​ទាំងឡាយ​ដែល​ភាគី​ទាំង​ពីរ​មាន​កន្លង​មក ដើម្បី​ឈាន​ដល់​ការ​ចុះហត្ថលេខា​នៅ​ក្នុង​កំឡុង​ពេល​ដែល​ការ​បំពេញ​ទស្សនកិច្ច​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នៅ​ប្រទេស​ទួ​ក​គី​នា​ពេល​ខាង​មុខ ។ ប៉ុន្តែ​គេ​មិនដឹង​ថា ឯកសារ​អ្វីខ្លះ និង​មាន​ចំនួន​ប៉ុន្មាន​ទេ​ដែល​នឹង​ត្រូវ​ចុះ​ហត្ថ​លេខ​ដោយ​ប្រមុខ​រាជរដ្ឋាភិបាល​នៅ​ទួ​ក​គី​នៅឡើយ ។

លោក​ទេស​រដ្ឋមន្ត្រី​បាន​លើក​ឡើង​ថា ៖ សូម​ថ្លែងអំណរគុណ​ចំពោះ​រដ្ឋាភិបាល​ភិ​បាល​ទួ​ក​គី​ចំពោះ​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា និង​គោរព​នូវ​ឯករាជ្យ និង​អធិបតេយ្យភាព​របស់​កម្ពុជា ។ ការ​ចាត់វិធានការ​របស់​អាជ្ញា​ធរមាន​សមត្ថកិច្ច​កម្ពុជា​ក្នុង​រយៈកាល​កន្លង​មក​ស​ម្តៅ​ការពារ​ស្ថេ​រ​ភាព សន្តិភាព និង​ការ​អភិវឌ្ឍ​កម្ពុជា​បញ្ហា​ផ្ទៃក្នុង​របស់​ក​ម្បូ​ជា ។ លោក​ទេស​រដ្ឋមន្ត្រី​បាន​អះអាង​ថា នៅ​ពេល​គណៈប្រតិភូ​ទួ​ក​គី​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​ក្រសួងការបរទេស​នឹង​ខិតខំ​សម្របសម្រួល ដើម្បី​ឲ្យ​ភាគី​ទួ​ក​គី​បាន​ជួប​ពិភាក្សា​ជាមួយ​ក្រុម​ជំនាញ​កម្ពុជា​លើក​បញ្ហា​បោសសំអាត​មីន​នេះ ។ លោកស្រី​បាន​លើក​ឡើងជា​ការ​ឆ្លើយ​តប​ជាមួយ​លោក​ទេស​រដ្ឋមន្ត្រី​ថា ពេល​នេះ​ប្រទេស​ទួ​ក​គី​កំពុង​ត្រៀម​រៀបចំ​បោះ​ឆ្នោត​ទូទៅ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨​នេះ ។ លោកស្រី​បញ្ជាក់​ថា ប្រទេស​ទួ​ក​គី​មាន​បំណង​កោះ​ប្រជុំ​គណៈកម្មាធិការ​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​ខែកញ្ញា ២០១៨ បន្ទាប់​ពី​ការ​បោះ​ឆ្នោត ។

លោកស្រី​បាន​លើក​ឡើង​ថា រដ្ឋមន្ត្រី​ក្រសួងការបរទេស​ទួ​ក​គី​បាន​កំពុង​រៀបចំ​ទទួល​ដំណើរ​បំពេញ​ទស្សនកិច្ច​របស់​គណៈប្រតិភូ​កម្ពុជា​ដឹកនាំ​ដោយ​លោក​ទេស​រដ្ឋមន្ត្រី​ប្រាក់ សុ​ខុន ទៅ​កាន់​ទីក្រុង​អង់កា​រ៉ា​ប្រទេស​ទួ​ក​គី​ក្នុង​ពេល​ខាង​មុខ ។ លោកស្រី​បាន​លើក​ឡើង​ពី​ការ​ត្រៀម​រៀបចំ​សម្រាប់​ដំណើរ​ទស្សនកិច្ច​របស់​លោក​ទេស​រដ្ឋមន្ត្រី និង​សម្តេច​តេ​ជោ​ហ៊ុន សែន ។​ទួ​ក​គី​នឹង​បញ្ជូន​ក្រុម​ជំនាញ​មក​កាន់​ប្រទេស​កម្ពុជា​នៅ​ខែឧសភា ឆ្នាំ​២០១៨​ខាង​មុខ​នេះ ។ ដើម្បី​ពិនិត្យ​ជាមួយ​ភាគី​កម្ពុជា ក្នុង​ការ​ពិនិត្យ​លទ្ធភាព​ដែល​រដ្ឋាភិបាល​ទួ​ក​គី​អាច​ជួយ​ដល់​កម្ពុជា​៕

កែសម្រួលដោយ