ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ បិទ​ការ​ធ្វើ​ចរាចរណ៍​មួយ​ចំហៀង

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា សំណង់​ការ​រ​ដ្ឋា​ន​ស្ថាបនា​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​នឹង​បន្តការងារ​របស់​ខ្លួន​បន្ត​ទៅ​ទៀត ចាប់ពី​យប់​ថ្ងៃ​ទី​១៩ មេ​សា​នេះ រហូត​ដល់​បញ្ចប់​ទាំងស្រុង ។ ប៉ុន្តែ​ការ​ស្ថាបនា​បន្ត​នេះ​មិន​តម្រូវ​ឲ្យ​បិទ​ការ​ធ្វើ​ចរាចរណ៍​ទាំងស្រុង​នោះ​ទេ គឺ​បិទ​មួយ​ចំហៀង…

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា សំណង់​ការ​រ​ដ្ឋា​ន​ស្ថាបនា​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​នឹង​បន្តការងារ​របស់​ខ្លួន​បន្ត​ទៅ​ទៀត ចាប់ពី​យប់​ថ្ងៃ​ទី​១៩ មេ​សា​នេះ រហូត​ដល់​បញ្ចប់​ទាំងស្រុង ។ ប៉ុន្តែ​ការ​ស្ថាបនា​បន្ត​នេះ​មិន​តម្រូវ​ឲ្យ​បិទ​ការ​ធ្វើ​ចរាចរណ៍​ទាំងស្រុង​នោះ​ទេ គឺ​បិទ​មួយ​ចំហៀង បើក​មួយ​ចំហៀង​ទុក​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទ្វេ​ទិស បន្ទាប់​ពី​ស្ពាន​នេះ​បាន​ដាក់​ឲ្យ​ប្រជាពលរដ្ឋ​ប្រើប្រាស់​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃ​ទី​១២ មេ​សា ឬ​មុន​ពិធី​បុណ្យចូលឆ្នាំ​ថ្មី ។

ដើម្បី​ជួយ​សម្រួល​ដល់​ការ​ធ្វើ​ចរាចរណ៍​របស់​ប្រជាពលរដ្ឋ​មួយ​រយៈពេល​កន្លង​មកនេះ ។ មន្ត្រី​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា នៅ​វេលា​ម៉ោង​១១​និង​០០​យប់​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ នេះ​ការដ្ឋាន​សាងសង់​ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​នឹង​បើក​ឲ្យ​ដំណើរការ​ចរាចរណ៍​ទ្វេ​ទិស​ដដែល ប៉ុន្តែ​នឹង​បិទ​ចរាចរណ៍​លើ​កម្រាល​ស្ពាន​១​គន្លង​ក្នុង​ចំណោម ២​គន្លង នៃ​១​ចំហៀង​ស្ពាន ដើម្បី​បន្ត​ការ​សាងសង់​រហូត​ដល់​ចប់ ។

មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា ការ​ដាក់​ឲ្យ​ចរាចរណ៍​បណ្តោះអាសន្ន​នា​ពេល​កន្លង​មក​ត្រូវ​បាន​ហាម​រថយន្តក្រុង និង​រថយន្ត​មាន​កម្ពស់​លើស​ពី​៣​ម៉ែត្រ ឆ្លងកាត់​ស្ពាន ប៉ុន្តែ​ក្នុង​រយៈពេល​បើក​បណ្តោះអាសន្ន​កន្លង​មកនេះ ត្រូវ​បាន​រថយន្តក្រុង​ឯកជន​ចំនួន​២​គ្រឿង បាន​បើក​បុក​បំផ្លាញ​របាំង​កំណត់​កម្ពស់​រថយន្ត​ឆ្លងកាត់ ដែល​បាន​ដាក់​កាត់​ទទឹង​ស្ពាន​បាក់​រាប​ដល់​ដី​ចំនួន​២​លើក​មក​ហើយ ។ ប៉ុន្តែ​ទោះបីជា​យ៉ាងណា​ក្តី កាលពី​ល្ងាច​ថ្ងៃ​ទី​១៨ មេ​សា​នេះ របាំង​កំណត់​កម្ពស់​រថយន្ត​ឆ្លងកាត់​លើ​ស្ពាន អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​នោះ​ត្រូវ​បាន​ធ្វើការ​ជួសជុល និង​តម្លើង​រួចរាល់​ឡើង​វិញ​ហើយ ។

គួរ​រំលឹក​ថា ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​ចាប់ផ្តើម​បើក​ការដ្ឋាន​សាងសង់​កាលពី​ចុងខែ​សីហា ២០១៦ តាម​គម្រោង​ត្រូវ​បញ្ចប់​នៅ​បំណាច់​ខែធ្នូ ឆ្នាំ​២០១៧ ប៉ុន្តែ​ដោយ​មាន​បញ្ហា​ខ្លះ ក្រុមការងារ​បាន​បន្ត ពន្យា​ពេល​រហូត​មក​ដល់​ពេល​នេះ ហើយ​មូលហេតុ​ដែល​យឺតយ៉ាវ​នោះ ដោយសារ​មាន​ផល​ប៉ះពាល់ គឺ​ខ្សែ​ក្រោម​ដី និង​បង្គោល​តង់ស្យុង​អគ្គិសនី​កម្ពុជា​មិន​ទាន់​ដក​ចេញ ។ ស្ពាន​អាកាស​ស្តុ​ប​ផ្សារ​ដី​ហុយ​នេះ មាន​បណ្តោយ​៩០៥​ម៉ែត្រ ទទឹង​១៦.៥​ម៉ែត្រ ស្ថិត​នៅ​ប្រសព្វ រវាង​មហាវិថី​សហព័ន្ធ​រុ​ស្ស៊ី និង​ផ្លូវ​ហាណូយ​ដែល​ជា​គម្រោង​ហិរញ្ញប្បទាន​របស់​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ទទួល​បាន​សិទ្ធិ​សាងសង់​ដោយ​ក្រុមហ៊ុន​សៀង​ហៃ ត្រួតពិនិត្យ​បច្ចេកទេស​ដោយ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ។ឪ

បច្ចុប្បន្ន​នេះ រាជធានី​ភ្នំពេញ មាន​ស្ពាន​អាកាស​ចំនួន​៥​កន្លែង គឺ​ស្ពាន​អាកាស​ក្បាលថ្នល់​នៅ​អតីត​រង្វង់​មូល​ក្បាលថ្នល់ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ ស្ពាន​អាកាស​៧​មក​រា ស្ថិត​នៅ​ស្តុ​ប​ពេទ្យ​លោកសង្ឃ ស្ពាន​អាកាស​៥​មក​រា ស្ថិត​នៅ​ស្ដុ​ប​តិច​ណូ និង​ស្ពាន​អាកាស ស្តុ​ប​ផ្សារ​ដី​ហុយ​នេះ​តែ​ម្តង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ