ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​មក​ហើយ​បំផ្លាញ​ខ្ទេច​បែប​នេះ កុំមក​ល្អ​ជាង !

5 ឆ្នាំ មុន
  • កំពង់ស្ពឺ

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ភូមិ នៅ​ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ត្រូវ​បាន​រង​ការ​ខូចខាត​ដោយសារ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​មានការ​ខូចខាត ។ ក្នុង​នោះ​ផង​ដែរ​ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​លោក វ៉ី សំណាង…

ខេត្តកំពង់ស្ពឺ ៖ ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន​៧​ភូមិ នៅ​ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ត្រូវ​បាន​រង​ការ​ខូចខាត​ដោយសារ​ភ្លៀង​លាយឡំ​នឹង​ខ្យល់​កន្ត្រាក់​បណ្តាល​ឱ្យ​មានការ​ខូចខាត ។ ក្នុង​នោះ​ផង​ដែរ​ដោយ​មើលឃើញ​ពី​ការ​លំបាក​របស់​ប្រជាពលរដ្ឋ​ជា​ម្ចាស់ផ្ទះ​ថ្នាក់ដឹកនាំ​ខេត្ត​ដែល​លោក វ៉ី សំណាង អភិបាល​នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ​, លោក យឹ​ម សុខុម ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពង់ស្ពឺ ក្រុម​កា​ងារ​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ និង​ស្រុក​បាន​ចុះ​ជួប​សំណេះសំណាល​ជាមួយ​ម្ចាស់ផ្ទះ​រង​គ្រោះ​ព្រមទាំង​មាន​អំណោយ និង​ថវិការ​មួយ​ចំនួន​ជូន​ដល់​ម្ចាស់ផ្ទះ​រង​គ្រោះ​ផង​ដែរ ។ ការ​ចុះ​ជួប​នេះ​ធ្វើ​ឡើង​កាលពី​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា​ឆ្នាំ​២០១៨ នៅ​ឃុំ​ទួល​សាលា ស្រុក​ប​សេដ្ឋ ខេត្តកំពង់ស្ពឺ ។

ក្នុង​ឱកាស​នោះ​ដែរ​លោក​អភិបាល​និង​ក្រុមការងារ​បាន​នាំ​យក​អំណោយ​របស់​កាកបាទក្រហមកម្ពុជា​ខេត្តកំពង់ស្ពឺ​ចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន​៣១​ខ្នង​ផ្ទះ​រួម​មាន អង្ករ​២៥​គីឡូ មី​១​កេស ទឹកត្រី​ទឹកស៊ីអ៊ីវ​១​យួរ ត្រីខ​១​យួរ ទឹកដោះគោ​១​កំប៉ុង នំ​១​ធុង ថវិកា​១០០០០០៛ សម្រាប់​រង​គ្រោះ​មធ្យម ថវិកា​៥០០០០៛ សម្រាប់​រង​គ្រោះ​ស្រាល និង​ជូន​យាយ​ៗ​ចាស់​ៗ​ម្នាក់​ៗ២០០០០៛​ផង​ដែរ ។

សូម​រំលឹក​ថា កាលពី​វេលា​ម៉ោង​០៨​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ មាន​ភ្លៀង​ធ្លាក់​លាយឡំ​នឹង​ខ្យល់​ក​ន្រា​ក់​យ៉ាង​ខ្លាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​នៅ​ក្នុង​ឃុំ​ទួល​សាលា ចំនួន​៥​ភូមិ​សរុបចំនួន​១៦​ខ្នង ក្នុង​នោះ​មធ្យម​១១​ខ្នង ស្រាល​៥​ខ្នង ក្នុង​នោះ​ភូមិ​តា​អាំ​៨​ខ្នង មធ្យម​៣​ខ្នង ស្រាល​៥, ភូមិ​ដូនពេញ​ចំនួន​១​ខ្នង ។ ក្នុង​នោះ​ផ្ទះ​ខូចខាត​មធ្យម​មាននៅ​ភូមិ​ខ្លា​ជល់​១​ខ្នង​មធ្យម ភូ​មិច​ង្រា​ក​២​ខ្នង​ស្រាល ភូមិ​ត្នោត​៣​ខ្នង​ស្រាល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ