ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែការ​ស្រឡាញ់ងប់ងុលបំផុត លែងខ្វល់ពីជីវិតខ្លួន

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ នាង​ក្រមុំ​ខ្មែរ​ម្នាក់​ ចង​.​ក​បញ្ចប់ជីវិត​ក្នុងផ្ទះ​សំណាក់ និង​បង្ក​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៦ មេ​សា ដែល​ជា​ថ្ងៃ​វ័ន​បត់ (​ថ្ងៃកណ្តាល​នៃ​ពិធី​បុណ្យចូលឆ្នាំ​)​ សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត ព្រោះ​ឪពុកនាង​ថា​…

ខេត្តបន្ទាយមានជ័យ ៖ នាង​ក្រមុំ​ខ្មែរ​ម្នាក់​ ចង​.​ក​បញ្ចប់ជីវិត​ក្នុងផ្ទះ​សំណាក់ និង​បង្ក​ភ្ញាក់ផ្អើល​កាលពី​រសៀល​ថ្ងៃ​ទី​១៦ មេ​សា ដែល​ជា​ថ្ងៃ​វ័ន​បត់ (​ថ្ងៃកណ្តាល​នៃ​ពិធី​បុណ្យចូលឆ្នាំ​)​ សង្ស័យ​មាន​វិបត្តិ​ផ្លូវចិត្ត ព្រោះ​ឪពុកនាង​ថា​ នាង​មាន​ទំនាក់ទំនង​ស្នេហ៍​ជ្រុលខ្លួន​ជាមួយ​បុរស​ខ្មែរ​អ៊ិ​ស្លា​មម្នាក់ តែ​ម្តាយ​ខាង​ប្រុស​បដិសេធ ដោយលើក​ហេតុផល​ពី​សាសនា​ខុស​​គ្នា ។

ជន​រង​គ្រោះ​ឈ្មោះ ជិន ពិសី អាយុ​២៤​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​នៃ​ផ្ទះសំណាក់​សុផល​ថា​វី ក្នុងភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត និង​មាន​ទីលំនៅ​ភូមិ​ស្រះ​ជ្រៃ ឃុំ​ត្រពាំង​ប្រាសាទ ស្រុក​ត្រពាំង​ប្រា​សាទ ខេត្តឧត្តរមានជ័យ ។ ជន​រង​គ្រោះ​ចង​.​ក​នឹង​ក្រមា​ពោះគោ​ទៅ​និង​ដែក​រី​ដូ​វាំងនន​បង្អួច ។

នគរបាល​ជំនាញ​ផ្នែក​បច្ចេកទេស​នៃ​អធិការដ្ឋាន​ក្រុង​ប៉ោយ​ប៉ែ​ត ដែល​ចុះ​ដល់​កន្លែង​កើតហេតុ​ប្រាប់​ថា យោង​ការ​សាកសួរ​ម្ចាស់ផ្ទះ​សំណាក់​ប្រាប់​ថា ជន​រង​គ្រោះ​ទើប​មក​ជួល​បន្ទប់​លេខ​49E ស្នាក់​នៅ​កាល
ពី​យប់​ថ្ងៃ​ទី​១៥ មេ​សា ។ សមត្ថកិច្ច​បន្ត​ថា នៅ​ម៉ោងជាង​១២​រសៀល​ថ្ងៃ​ទី​១៦ មេ​សា​នេះ​ កម្មករ​បោស​សម្អាត​​បន្ទប់​គោះ​ទ្វារ​បន្ទប់​ហៅ​គ្មាន​អ្នកឆ្លើយ ក៏​គិត​ថា ប្រហែលជា​អ្នក​ជួល​ដេក​លក់ ។ លុះដល់​ម៉ោង​ជិត​៥​ល្ងាច​ថ្ងៃ​ដដែល មិនឃើញ​ជន​រង​គ្រោះ​ចេញពី​បន្ទប់ ម្យ៉ាង​នាំ​គ្នា​ហៅ​ក៏​មិន​ឆ្លើយ​ ក៏​សម្រេចចិត្ត​រាយការណ៍​ឲ្យ​សមត្ថកិច្ច​ចុះ​ពិនិត្យ​មើល​ទើប​ដឹង​ថា ​នាង​ចង​.​ក​សម្លាប់​ខ្លួន​តាំងពី​ថ្មើរ​ណា​នោះ​ទេ ។

សមត្ថកិច្ច​ប្រាប់​ថា អនុលោម​តាម​ការ​សម្របសម្រួល​ពី​លោក​ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត ការ​ត្រួត​ពិនិត្យ​និង​ធ្វើ​កោសល្យវិច័យ​ជាមួយ​គ្រូពេទ្យ​ជំនាញ​រក​ឃើញ​ថា ជន​រង​គ្រោះ​ចង​.​ក​ធ្វើ​អត្តឃាត​ដោយ​ខ្លួន​ឯង គ្មាន​អ្នក​វាយ​ធ្វើបាប​នាង​ទេ ។ ម្យ៉ាង​បន្ទប់​កើតហេតុ​ជន​រង​គ្រោះ​ មិន​ត្រឹមតែ​ឡុ​ក​សោ​ទេ ថែម​ទាំ​ដាក់​គន្លឹះ​ពី​ក្នុង​ទៀត ។ ករណី​អត្តឃាត​ចងក​សម្លាប់​ខ្លួនឯង​ខាងលើ ត្រូវ​បាន​ប្រភព​ជា​ច្រើន​ប្រាប់​ថា ជន​រង​គ្រោះ​​មាន​វិបត្តិ​ស្នេហា​ជាមួយ​បុរស​ម្នាក់ ប៉ុន្តែ​ប្រភព​ទាំងនោះ​មិន​ប្រាប់​លម្អិត​នោះ​ទេ ។

យ៉ាងណា​ក៏​ដោយ តាម​សម្តី​ផ្ទាល់​ពី​បុរស​ចំណាស់​ឈ្មោះ ជិន តិ អាយុ​៧០​ឆ្នាំ ជា​ឪពុក​បង្កើត​ជន​រង​គ្រោះ​ប្រាប់​ថា កូនស្រី​របស់​គាត់​ចង​.​ក​សម្លាប់​ខ្លួន ​ដោយសារ​វិបត្តិ​ស្នេហា​ជាមួយ​បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់ ។ ឪពុក​ជន​រង​គ្រោះ​រៀបរាប់​ថា កូនស្រី​របស់​គាត់​ជា​កូនពៅ ក្នុង​ចំណោម​កូនប្រុស​ស្រី​៧​នាក់ ។ នាង​បាន​ចេញពី​ភូមិ​ទៅ​ធ្វើការ​ផ្នែក​អន​ឡាញ​នៅ​ប្លុក​កាស៊ីណូ​មួយ​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត​៣​ឆ្នាំ​ហើយ​ៗ ។ គាត់​និយាយ​ថា ប៉ុន្មាន​ខែ​មុន​នេះ​ នាង​ប្រាប់​គាត់​ជា​ឪពុក​និង​ម្តាយ​ថា មាន​បុរស​ខ្មែរ​អ៊ិ​ស្លា​ម​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត មានមុខ​របរ​ប្តូរ​ប្រាក់ បាន​ទំនាក់ទំនង​ស្រឡាញ់​នាង ។ គាត់​បន្ត​ថា ក្រោយមក​ស្រាប់តែ​ឮ​ពាក្យ​ថា ម្តាយ​ឪពុក​ខាង​ប្រុស​គេ​ជំទាស់ ព្រោះតែ​សាសនា​ខុស​គ្នា ធ្វើ​ឲ្យ​នាង​កាន់តែ​ពិបាកចិត្ត​ ដ្បិត​ជ្រុលជ្រួស​ខ្លួនប្រាណ និង​លង់​ស្នេហ៍​គ្នា​យូរ​មក​ហើយ ។

ដោយសារ​ជន​រង​គ្រោះ​បិទ​ទូរស័ព្ទ​ធ្វើ​ឲ្យ​មិត្ត​រួម​ការងារ​បារម្ភ ព្រោះ​ស្ទើរ​គ្រប់​គ្នា​ដឹង​រឿង​របស់​នាង​ក៏​ទាក់​ទង​ទៅ​ក្រុម​គ្រួសារ ​ទើប​ឪពុក​ម្តាយ​នាងធ្វើ​ដំណើរ​ពី​ខេត្តឧត្តរមានជ័យតាម​រក​ ដឹង​អី​ពេល​ឃើញ​ហួសពេល​ទៅ​ហើយ គឺ​នាង​គិត​ខ្លី​ចង.ក​ធ្វើ​អត្តឃាត​សម្លាប់​ខ្លួន​បាត់​ទៅ​ហើយ ។ នៅ​ទីតាំង​តម្កល់សព​ក្នុង​វត្ត​បា​លិ​លេ​យ្យ គេ​ឃើញ​ស្ត្រី​ជា​ម្តាយ​បាន​ទ្រ​ហ៊ោ​រយំ​ឱប​មឈូស​កូន ខណៈ​បុគ្គលិក​រួមការ​ងារ​ជាមួយ​នាង​ក៏​បង្ហូរ​ទឹកភ្នែក ​ព្រោះតែ​អាណិត​នាង​ដូច​គ្នា ។

ផ្អែក​លើ​អាក​ខោ​ន​ហ្វេ​ស​ប៊ុ​ករប​ស់ជន​រង​គ្រោះ​ឈ្មោះ​ជា​អក្សរ​អង់គ្លេស Pisey single នាង​ដូច​ជា​មាន​គម្រោង​ចង​.​កធ្វើ​អត្តឃាត​ឱ្យ​ដឹង​ជា​មុន​រួច​ហើយ ព្រោះ​ក្នុង​ប្រូ​ហ្វា​ល​នោះ​មាន​រូប​ចំណង​ខ្សែ​មួយ ហើយ​សរសេរ​ជា​ភាសា​ខ្មែរ​ថា​«​មាន​ពេល​ខ្លះ​ចង់​តែ​គិត​ខ្លី​» ទីបំផុត ​នាង​ធ្វើ​អត្តឃាត​ចង​.​ក​សម្លាប់​ខ្លួន​ដូច​ការ​គ្រោងទុក​មែន ។

ជុំវិញ​បញ្ហា​ខាងលើ​កោះសន្តិភាព​ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​ពី​បុរស​ខ្មែរ​អ៊ិ​ស្លា ​ម​ដែល​រង​ការ​ចោទប្រកាន់​បាន​ទេ ព្រោះ​មិន​ស្គាល់​លេខទូរស័ព្ទ​ ។ សព​ត្រូវ​បាន​គេ​តម្កល់​នៅ​វត្ត​បា​លិ​លេ​យ្យក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​រង់ចាំ​ចាត់ចែង​ពី​ឪពុក​ម្តាយ និង​សាច់ញាតិ​ជន​រង​គ្រោះ​ថា តើ​គួរ​បូជា​នៅ​ទីនោះ​ឬ​ត្រូវ​ជួល​រថយន្ត​ដឹក​ទៅ​លំនៅ​ដ្ឋា​ន ៕

អត្ថបទសរសេរ ដោយ