ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខំតែអរ ! បង់សំណាញ់ជាប់អីធ្ងន់ៗស្មានតែត្រីធំលើកឡើងកាំភ្លើងសោះ

5 ឆ្នាំ មុន
  • ស្វាយរៀង

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បង់សំណាញ់​នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ​មិន​បាន​ត្រី​បែរជា​បាន​កាំភ្លើង​យក​ប្រគល់​ឲ្យ​សមត្ថកិច្ច ហើយ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ទៅ​បង់សំណាញ់​ស្រាប់តែ​ជាប់​អី​ធ្ងន់​ៗ​ស្មានថា ជា​ត្រី​ធំ​មានអី​ដល់​ពេល​លើក​ឡើង​លើគោក​គឺជា​កាំភ្លើង​មិនដឹង​អ្នក​ណា​គេ​យក​មក​បោះចោល​តាំងពី​កាលណា​នោះ​ទេ​ក៏​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​មើល និង​យក​ទៅ​រក្សា​ទុក ។ ករណី​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨…

ខេត្តស្វាយរៀង ៖ បុរស​ម្នាក់​បង់សំណាញ់​នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ​មិន​បាន​ត្រី​បែរជា​បាន​កាំភ្លើង​យក​ប្រគល់​ឲ្យ​សមត្ថកិច្ច ហើយ​បាន​ប្រាប់​សមត្ថកិច្ច​ថា ពេល​ទៅ​បង់សំណាញ់​ស្រាប់តែ​ជាប់​អី​ធ្ងន់​ៗ​ស្មានថា ជា​ត្រី​ធំ​មានអី​ដល់​ពេល​លើក​ឡើង​លើគោក​គឺជា​កាំភ្លើង​មិនដឹង​អ្នក​ណា​គេ​យក​មក​បោះចោល​តាំងពី​កាលណា​នោះ​ទេ​ក៏​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​ឱ្យ​ចុះ​មក​ពិនិត្យ​មើល និង​យក​ទៅ​រក្សា​ទុក ។ ករណី​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ក្នុង​ទន្លេ​វ៉ៃ​គោ​ស្ថិត​នៅ​ភូមិ ក្បាលស្ពាន សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង ។

បើ​តាម​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ ខាំ រិ​ទ្ធី ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ កសិករ រស់នៅ​ភូមិ​ថ្នល់កែង សង្កាត់​ពោធិ៍​តា​ហោ ក្រុង​ស្វាយ​រៀង ខេត្តស្វាយរៀង បាន​ដើរ​បង់សំណាញ់​ក្នុង​ទន្លេ​វ៉ៃ​គោ​ស្រាប់តែ​មិនដឹង​ជាប់​អី​នោះ​ទេ​គឺ​ធ្ងន់​ៗ ក៏​បាន​លើក​សំណាញ់​ឡើង​មក​មើល​តើ​ជា​អ្វី​តាម​ការ​ពិត​គឺជា​កាំភ្លើង​មួយ​ដើម​ម៉ាក AK47 ស្វាយ​បត់ គ្មាន​បង់ និង​ឡើង​ច្រេះ​ចាប់​ទៅ​ហើយ​មិនដឹង​គេ​បោះចោល​ប៉ុន្មាន​ឆ្នាំ​នោះ​ទេ ។

ប្រភព​ខាងលើ​បាន​ឲ្យ​ដឹង​ទៀត​ថា ក្រោយ​ពី​បង់សំណាញ់​បាន​កាំភ្លើង​រួច​មក​ក៏​បាន​រាយការណ៍ និង​ប្រគល់​កាំភ្លើង​ឲ្យ​សមត្ថកិច្ច​តែ​ម្តង​ទៅ ។ ហើយ​បច្ចុប្បន្ន​កាំភ្លើង​ខាងលើ​ត្រូវ​បាន​ប្រជាពលរដ្ឋ​ប្រគល់​ឱ្យ​នគ​បាល​នៃ​អធិការដ្ឋាន​នគ​បាល​ក្រុង​ស្វាយ​រៀង​យក​ទៅ​រក្សា​ទុក​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ