ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សរុបមាន​មនុស្ស​26នាក់ស្លា.ប់ និង​របួស81នាក់

6 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធា​រណៈ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ច​រាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈ​ពេល​៣​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៤ដល់ទី​១៦ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​៥៥​លើក ថយ​ចុះ​២៦%​ប្រៀប​ធៀប​នឹង​រយៈពេលដូច​គ្នា​ឆ្នាំ​មុន ស្លាប់​២៦​នាក់…

រាជធានី​ភ្នំពេញ ៖ យោង​តាម​របាយការណ៍របស់​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​និង​សណ្តាប់ធ្នាប់​សាធា​រណៈ​បាន​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ច​រាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ក្នុង​ពិធីបុណ្យ​ចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​រយៈ​ពេល​៣​ថ្ងៃ គិត​ពី​ថ្ងៃ​ទី​១៤ដល់ទី​១៦ ខែមេសា ឆ្នាំ​២០១៨ កើតឡើង​៥៥​លើក ថយ​ចុះ​២៦%​ប្រៀប​ធៀប​នឹង​រយៈពេលដូច​គ្នា​ឆ្នាំ​មុន ស្លាប់​២៦​នាក់ ថយ​ចុះ​១០% របួសធ្ងន់​៥៨​នាក់ ថយ​ចុះ​២៨% របួសស្រាល​២៣​នាក់ ថយ​ចុះ​៦០% ។

ក្នុង​ចំណោម​អ្នក​ស្លាប់​ទាំង​២៦​នាក់​នេះ អ្នក​ជិះ​មូ​៉​តូ​២៣​នាក់ ស្មើ​៨៨% (​យប់​១០​នាក់​) ក្នុងនោះ​មិន​ពាក់មួក​សុវត្ថិភាព​២០​នាក់ ស្មើ​៨៧%​ថ្មើរជើង​ស្លាប់​៣​នាក់ ស្មើ​១២%(​យប់​២​នាក់​) ល្បឿន​១២​លើក ស្លាប់​៤​នាក់ ស្រវឹង​៦​លើក​ស្លាប់​៥​នាក់ ប្រជែង​១១​លើក ស្លាប់​៦​នាក់ មិន​ប្រកាន់​ស្តាំ​៧​លើក ស្លាប់​៣​នាក់ មិន​គោរព​សិទ្ធិ​១០​លើក​ស្លាប់​២​នាក់ បត់​គ្រោះថ្នាក់​៦​លើក ស្លាប់​២​នាក់ កត្តា​យាន​១​លើក ស្លាប់​១​នាក់ ងងុយដេក​២​លើក ស្លាប់​៣​នាក់ ។ យាន​ខូចខាត​សរុប​មាន ម៉ូតូ​៥៧​គ្រឿង រថយន្ត​តូច​២៦​គ្រឿង រថយន្ត​ធំ​៤​គ្រឿង ។ គ្រោះ​ថ្នាក់លើ​ដងផ្លូវ​មាន ផ្លូវជាតិ​២៤​លើក ផ្លូវ​ខេត្ត​២៤​លើក ផ្លូវលំ​៧​លើក ។ យាន​បង្កហេតុ​មាន មូ​៉​តូ​៣១​លើក រថយន្ត​តូច​២១​លើក រថយន្ត​ធំ​៣​លើក ។

គ្រោះថ្នាក់​ប៉ះទង្គិច​មាន មូ​៉​តូ​និង​មូ​៉​តូ​១៤​លើកស្លាប់​៣​នាក់ មូ​៉​តូ​និង​រថយន្ត​តូច​២៥​លើក ស្លាប់​១៤​នាក់ មូ​៉​តូ​និង​រថយន្ត​ធំ​៤​លើក ស្លាប់​៣​នាក់ មូ​៉​តូ​និង​ថ្មើរជើង​៣​លើក ស្លាប់​២​នាក់ មូ​៉​តូ​ដួល​ខ្លួនឯង​៣​លើក ស្លាប់​២​នាក់ មូ​៉​តូ​និង​ផ្សេង​ៗ២​លើក ស្លាប់​១​នាក់ រថយន្ត​តូច​និង​រថយន្ត​តូច​២​លើក រថយន្ត​តូច​និង​ថ្មើរជើង​១​លើក ស្លាប់​១​នាក់ រថយន្ត​តូច​ក្រឡាប់​១​លើក ។ រាជធានី​-​ខេត្ត​ដែល​មាន​គ្រោះថ្នាក់​និង​រង​គ្រោះ​ច្រើន​មាន ខេត្តតាកែវ​៦​លើក ស្លាប់​៤​នាក់របួស​៩​នាក់ ខេត្តកំពង់ចាម​៥​លើក ស្លាប់​៣​នាក់ របួស​៥​នាក់ ខេត្តព្រះវិហារ​២​លើក ស្លាប់​​២​នាក់​របួស​២​នាក់ ខេត្តបន្ទាយមានជ័យ​២​លើក ស្លាប់២​នាក់ របួស​១​នាក់ ខេត្តកំពង់ធំ​៣​លើក ស្លាប់​២​នាក់ របួស​៦​នាក់ ខេត្ត​កែប​៣​លើក ស្លាប់​៣​នាក់ របួស​៩​នាក់ និង​ខេត្តក្រចេះ​៣​លើក ស្លាប់​១​នាក់ របួស​៦​នាក់ ៕​

អត្ថបទសរសេរ ដោយ