ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​តែ​រាំ​សប្បាយ ស្រាប់តែ​កុដិ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ដង​រុន​ឆេះ​ខ្ទេច

5 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំ​ថ្មី​កំពុង​សប្បាយ​រាំ ភ្លើង​ឆេះ​កុដិ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ដង​រុន​ផ្អើល​ឆោឡោ​អស់​ថវិការ​ជាង​១០​លាន​រៀល​ដែល​កើតឡើង​នៅ​ម៉ោង​៤​និង​៥០​នាទី ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​ដង​រុន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី…

ខេត្តបន្ទាយមានជ័យ ៖ បុណ្យចូលឆ្នាំ​ថ្មី​កំពុង​សប្បាយ​រាំ ភ្លើង​ឆេះ​កុដិ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ដង​រុន​ផ្អើល​ឆោឡោ​អស់​ថវិការ​ជាង​១០​លាន​រៀល​ដែល​កើតឡើង​នៅ​ម៉ោង​៤​និង​៥០​នាទី ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​ភូមិ​ដង​រុន ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ។

លោក​វរៈសេនីយ៍ឯក ស៊ិ​ន ណា​រ៉ា​ក់ អធិការ​នគរបាល​ស្រុក​មង្គល​បូ​រី​បាន​ប្រាប់​ថា នៅ​ពេល​ដែល​អគ្គី​ភ័យ​ឆាបឆេះ​កុដិ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ព្រះ​នាម ពូក សា​រិ​ទ្ធ ព្រះ​ជន្ម​៣១​ឆ្នាំ គឺ​នៅ​ថ្ងៃ​បុណ្យ​ចូល​ថ្មី​ប្រពៃណី​ខ្មែរ​ត្រូវ​ឆ្នាំច ឆ្នាំ​២០១៨ នៅ​លេង​កំសាន្ត​មិន​ទាន់​ត្រាស់​ហើយ​គេ​កំពុង​រាំ​ធុងបាស់​សប្បាយ​ស្រាប់តែ​អគ្គី​ភ័យ​បាន​ឆាបឆេះ​កុដិ​យ៉ាង​សន្ធោសន្ធៅ​បាន​នាំ​គ្នា​ផ្អើល​ឆោឡោ​ទៅ​ពន្លត់ ។ ហើយ​ពេល​ដែល​អគ្គី​ភ័យ​ឆាបឆេះ​រថយន្ត​ពន្លត់អគ្គីភ័យ​ចំនួន​៣​គ្រឿង​មាន​របស់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​២​គ្រឿង និង​រថយន្ត​ពន្លត់អគ្គីភ័យ​អធិការដ្ឋាន​នគរបាល​ស្រុក​មង្គល​បូ​រី​១​គ្រឿង​បាន​ធ្វើ​អន្តរាគមន៍ និង​បាញ់​ពន្លត់ ។ អគ្គី​ភ័យ​ដែល​ឆាបឆេះ​នេះ​តាម​ការ​សន្និដ្ឋាន​ដំបូង​កុដិ​អស់ទាំង​ស្រុង​១​ខ្នង​ឈើ​លើ​ថ្ម​ក្រោម​ដែល​មាន​ទទឹង​៨​ម៉ែត្រ និង​បណ្តោយ​១២​ម៉ែត្រ​ហើយ​អស់​សម្ភារ​ទាំងស្រុង​ដែល​សរុបថ​វិការ​ប្រមាណ​ជាង​១០​លាន​រៀល ។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា នៅ​ពេល​ដែល​អគ្គី​ភ័យ​ឆាបឆេះ​កុដិ​ព្រះ​គ្រូ​ចៅអធិការ​វត្ត​ដង​រុន​គឺ​បងប្អូន​ប្រជា​ប្រពល​រដ្ឋ​កំពុង​រាំ​លេង​កំសាន្ត​សប្បាយ​នៅ​ថ្ងៃ​បុណ្យចូលឆ្នាំ​ថ្មី​ដែល​នឹង​ត្រូវ​ត្រាស់​នៅ​ថ្ងៃ​ទី​១៩ ខែមេសា ឆ្នាំ​២០១៨ ហើយ​ត្រូវ​បាន​អគ្គី​ភ័យ​ឆាបឆេះ​បណ្តាល​ផ្អើល​ឆោឡោ​តែ​ម្តង ។ ការ​ឆេះ​កុដិ​នេះ​តាម​ការ​សន្និដ្ឋាន​ដំបូង​គឺ​បណ្តាល​ផ្ទុះ​ចរន្ត​អគ្គី​ស​នី​បណ្តាល​ឆេះ​កុដិ​ហើយ​សំណូមពរ​សុំ​អោយ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​មានការ​ប្រុង​ប្រយ័ត្ន​មុន​ចេញដំណើរ​ទៅ​ណា​មក​ណា​ត្រូវ​បិទ​ភ្លើង និង​ពន្លត់​ធូប​ទាន​ការពារ​អគ្គី​ភ័យ​កើតឡើង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ