ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Neymar នឹងចូល​ប្រកួត World Cup ជាមួយ​ភាព​ជឿជាក់

5 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Independent បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រេ​ស៊ី​ល Neymar សង្ឃឹម​ជឿជាក់​ថា​នឹង​ជា​ដូច​ដើម​សម្រាប់​ការ​ប្រកួត World Cup នៅ​ប្រទេស​រុ​ស្ស៊ី​ក្រោយ​ពេល​សម្រាក​តាំងពី​ខែកុម្ភៈ មក…

តាម​ប្រភព​ព័ត៌មាន Independent បាន​ឲ្យ​ដឹង​ថា ជើង​ខ្លាំង​ប្រេ​ស៊ី​ល Neymar សង្ឃឹម​ជឿជាក់​ថា​នឹង​ជា​ដូច​ដើម​សម្រាប់​ការ​ប្រកួត World Cup នៅ​ប្រទេស​រុ​ស្ស៊ី​ក្រោយ​ពេល​សម្រាក​តាំងពី​ខែកុម្ភៈ មក ។ នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​ក្នុង​ទីក្រុង Sao Paulo កីឡាករ​ជើង​ខ្លាំង​ប្រចាំ​ក្លិប PSG រូប​នេះ​បាន​និយាយ​ថា «​ខ្ញុំ​សង្ឃឹមថា នឹង​ចូល​ប្រកួត​ជាមួយនឹង​រាង​កាយ​ជា​សះស្បើយ ។ ខ្ញុំ​នឹង​ធ្វើការ​ពិនិត្យ​សុខភាព​ជា​លើក​ចុង​ក្រោយ​នៅ​ថ្ងៃ​ទី​១៧ ខែឧសភា ហើយ​បន្ទាប់​ពី​នេះ​ខ្ញុំ​នឹង​អាច​លេង​បាន​ដូច​ធម្មតា​» ។

Neymar បាន​បន្ត​ថា «​ខ្ញុំ​បាន​ធ្វើការ​ពិនិត្យ​កាលពី​ស​ប្តា​ហ៍​មុន​ហើយ​លទ្ធផល​គឺ​ប្រសើរ​ជា​ខ្លាំង ។ ខ្ញុំ​ជា​សះស្បើយ​មួយ​ថ្ងៃ​បន្តិច​ៗ​ដល់​ពេល​មួយ​នោះ​ខ្ញុំ​នឹង​ធ្វើការ​ហ្វឹកហាត់​ត្រៀមខ្លួន​សម្រាប់​ការ​ប្រកួត​ដែល​ខ្ញុំ​ទន្ទឹងរង់ចាំ​អស់​ពេល​៤​ឆ្នាំ​» ។

នៅ​ពេល​គេ​សួរ​ពី​ការ​ព្រួយបារម្ភ​របស់ Neymar រូបគេ​ក៏​បាន​ទទួលស្គាល់​ថា ខ្លួន​ពិតជា​មាន​ក្តី​បារម្ភ​ខ្លះ​ដែរ ។ Neymar ថា «​ពិត​ណាស់ ខ្ញុំ​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ ។ តែ​វា​ជា​រឿង​ធម្មតា​ទេ សម្រាប់​មនុស្ស​ដែល​រង​របួស​ជា​លើក​ទី​មួយ​ក្នុង​ជីវិត ។ វា​ពិតជា​ពិបាក​សម្រាប់​ខ្ញុំ​តែ​ពេល​នេះ​ខ្ញុំ​សម្រាក​បាន​គ្រប់គ្រាន់​ហើយ ។ យើង​ត្រូវ​តែ​សម្លឹង​រក​ភាព​វិជ្ជមាន​ជា​និច្ច​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ