ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចុះ​ប្រពន្ធ​កូន​រន្ធត់​ប៉ុនណា​ទៅ ?

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ដែល​សំបូរ​ទៅ​ដោយ​ជំងឺ​ប្រចាំ​កាយ​មើល​មិនជា ដោយ​ការ​ចង​.​ក​នៅ​ក្នុងផ្ទះ ដែល​គេ​ទុក​ចោល ខណៈ​ម្ចាស់​ទៅ​រកស៊ី​នៅ​ឆ្ងាយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨…

ខេត្តព្រៃវែង ៖ បុរស​ម្នាក់​បាន​សម្រេចចិត្ត​បញ្ចប់ជីវិត​ដែល​សំបូរ​ទៅ​ដោយ​ជំងឺ​ប្រចាំ​កាយ​មើល​មិនជា ដោយ​ការ​ចង​.​ក​នៅ​ក្នុងផ្ទះ ដែល​គេ​ទុក​ចោល ខណៈ​ម្ចាស់​ទៅ​រកស៊ី​នៅ​ឆ្ងាយ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​ប្រមាណ​៣​រសៀល​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​ទុក​ចោល ដែល​ជា​របស់​ឈ្មោះ កុន យ៉ា​ណា ភេទ​ប្រុស អាយុ ៤៥​ឆ្នាំ ភូមិ​ត្រពាំង​ព្រះ​ទី ២ ឃុំ​ព្រៃ​ឃ្នេ​ស​ស្រុក មេ​សាង ខេត្តព្រៃវែង ។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​គិត​ខ្លី​ខាងលើ​មានឈ្មោះ មួន មាន ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ រស់នៅ​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ ។ សមត្ថកិច្ច​បាន​បន្ត​ថា មូលហេតុ​ដែល​ធ្វើ​ឱ្យ​ជនរ​គ្រោះ​ខាងលើ​គិត​ខ្លី គឺ​ដោយសារ តែ​ជន​រង​គ្រោះ​មាន​ជំងឺ​ប្រចាំ​កាយ​ដែល​មើល​យ៉ាងណា​ក៏​មិនជា ធ្វើ​ឱ្យ​រូបគេ​ពិបាកចិត្ត កើត​ស្ត្រេ​ស ហើយ​គិត​ខ្លី​ដោយ​បាន​យក​ខ្សែ​ដែល​គេ​ទុក​ចង​គោ​ប្រវែង​២​ម៉ែត្រ ត​ជាប់​ជាមួយនឹង​ក្រ​ម៉ា ហើយ​យក​ទៅ​ចង​.​ក និង​ន​ន​ង​ផ្ទះ​របស់​ឈ្មោះ កុន យ៉ា​ណា ដែល​ម្ចាស់ផ្ទះ​មិន​នៅ ហើយ​ទុក​ចោល ព្រោះ​ម្ចាស់​ចេញ​ទៅ​រកស៊ី​នៅ​ស្រុក​ឆ្ងាយ​យូរហើយ ។

ក្រោយ​កើតហេតុ មន្ត្រី​ជំនាញ​បាន​ចុះ​ទៅ​ទីតាំង​កើតហេតុ រួច​ធ្វើការ​ពិនិត្យ ហើយ​រក​ឃើញ​ថា ជន​រង​គ្រោះ​ពិតជា​ស្លាប់​ដោយសារ តែ​ការ​ចង​.​ក​ពិតប្រាកដ​មែន ។ បច្ចុប្បន្ន​សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ