ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ផឹកស្រា​ស្រវឹង រអិល​ជើង​ធ្លាក់​ចូល​អណ្ដូង​លង់ទឹក​ស្លា.ប់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិ​ទំពួន​ម្នាក់​ផឹកស្រា​ស្រវឹង​ដើរ​រអិល​ជើង​ធ្លាក់​ចូល​អណ្តូង​លង់ទឹក​ស្លាប់ ក្រោយ​ពី​គេ​ប្រទះ​ឃើញ រួច​ស្រង់​ឡើងគោក​។ ហេតុការណ៍​នេះ​បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ច័ន្ទ ២​កើត ខែ​ពិសាខ…

ខេត្តរតនគិរី ៖ ស្ត្រី​ជនជាតិ​ទំពួន​ម្នាក់​ផឹកស្រា​ស្រវឹង​ដើរ​រអិល​ជើង​ធ្លាក់​ចូល​អណ្តូង​លង់ទឹក​ស្លាប់ ក្រោយ​ពី​គេ​ប្រទះ​ឃើញ រួច​ស្រង់​ឡើងគោក​។ ហេតុការណ៍​នេះ​បង្ក​ការ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ច័ន្ទ ២​កើត ខែ​ពិសាខ ឆ្នាំច នព្វស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៦ ខែមេសា ឆ្នាំ​២០១៨ ស្ថិត​នៅ​ភូមិ​ថា​រ៉​ង​ស្វាយ ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ។ បើ​តាម​មន្ត្រី​នគរបាល​ស្រុក​អូរ​ជុំ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ដែល​ធ្លាក់​អណ្តូង​ស្លាប់​នោះ​មានឈ្មោះ ផាង បាយ ភេទ​ស្រី អាយុ​៣៥​ឆ្នាំ ជនជាតិ​ទំពួន មុខរបរ​ធ្វើ​ចម្ការ ទីលំនៅ​ភូមិ​តង​កា​ម៉ា​ល ឃុំ​អូរ​ជុំ ស្រុក​អូរ​ជុំ ខេត្តរតនគិរី​។

ឈ្មោះ រៀ សូ​វៀត ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​គ្រឹ​ង ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ ហើយ​មានមុខ​របរ​ធ្វើ​ចម្ការ បាន​រាយការណ៍​ថា មាន​មនុស្ស​ធ្លាក់​ចូល​ក្នុង​អណ្តូងទឹក​នៅ​ជិត​ផ្ទះ​របស់​គាត់​។ ហើយ​កម្លាំង​ជំនាញ​អធិការដ្ឋាន​នគរបាល​ស្រុក​អូរ​ជុំ បាន​សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ជំនាញ​បច្ចេកទេស​វិទ្យាសាស្ត្រ​ខេត្ត​ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​ក៏​បាន​ចាត់ចែង​កម្លាំង​ឲ្យ​ចុះ​យក​សព​ជន​រង​គ្រោះ​មក​ដាក់​នៅ​ខាងលើ ដើម្បី​ត្រួតពិនិត្យ​។

ក្រោយ​ពី​ធ្វើការ​ត្រួតពិនិត្យ​រួច​មក តាម​ការ​សន្និដ្ឋាន​របស់​ជំនាញ​ថា ជន​រង​គ្រោះ​នេះ​ពិតជា​បាន​ផឹកស្រា​ស្រវឹង​ហើយ​ដើរ​រអិល​ជើង​ធ្លាក់​ចូល​ក្នុង​អណ្តូងទឹក ដោយ​ខ្លួនឯង​ស្លាប់​តែ​ម្តង​ពិតប្រាកដ​មែន​។ ក្រោយ​ពី​ធ្វើ​កោសល្យ​វិ​ច្ច័​យ​រួច​មក សមត្ថកិច្ច​បាន​ប្រគល់​សព​ទៅ​ឲ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ