ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលករ​នៅ​តែ​សម្រុក​ឆ្លង​ដែន តាម​ច្រករបៀង​ខុសច្បាប់

6 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​សម្រុក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ដោយ​ខុសច្បាប់ ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នា​យប់​ថ្ងៃ​ទី​១៨ មេ​សា​២០១៨​។ ច្រករបៀង​ដែល​មាន​ពលករ លួច​ឆ្លង​ដែន​ខាងលើ​ស្ថិត​ក្នុងភូមិ​អូរ​ល្វា ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​។…

ខេត្តបន្ទាយមានជ័យ ៖ ពលករ​ខ្មែរ​សម្រុក​ឆ្លង​ដែន​ទៅ​ប្រទេស​ថៃ​តាម​ច្រករបៀង​ដោយ​ខុសច្បាប់ ក្រោយ​ពិធី​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ នា​យប់​ថ្ងៃ​ទី​១៨ មេ​សា​២០១៨​។ ច្រករបៀង​ដែល​មាន​ពលករ លួច​ឆ្លង​ដែន​ខាងលើ​ស្ថិត​ក្នុងភូមិ​អូរ​ល្វា ឃុំ​បឹង​បេង ស្រុក​ម៉ា​ឡៃ​។ ពលករ​ម្នាក់​និយាយ​ថា ការ​ឆ្លង​ដែន​តាម​ច្រករបៀង​ខុសច្បាប់​ព្រោះ តែ​ទៅ​តាម​រយៈ​ក្រុមហ៊ុន​ធ្វើ​លិខិតឆ្លងដែន​មានការ​យឺតយ៉ាវ ទើប​បង្ខំចិត្ត​ឆ្លង​ដែន​តាម​ច្រករបៀង​។

ក្រុម​ពលករ​ប្រាប់​ថា ទៅ​ប្រទេស​ថៃ​ធ្វើការ​ផ្សេង​ៗ​គ្នា ខ្លះ​ធ្វើការ​រោងចក្រ និង​ភាគច្រើន​ទៅ​ធ្វើ​ជា​កម្មករ​សំណង់ ហើយ​ថា​ថ្លៃ​ផ្លូវ​ពី​កម្ពុជា​ដល់​គោលដៅ​ម្នាក់ ២៥០០​បាត​(​ប្រាក់​ថៃ​)​នេះ​មិន​ទាន់​គិតដល់​សេវា​ជជុះ​នៅ​មាត់​អូរ​ព្រំដែន​ខ្មែរ​ថៃ​នៅឡើយ​។ គិត​ទៅ​ពិបាក​ដែរ​រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​(​កម្ពុជា​-​ថៃ​) បាន​សម្របសម្រួល​ជើង​ធ្វើ​ដំណើរ តាម​ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​នានា​មិន​យក​ប្រាក់​ក្តី ក៏​ពលករ​មួយ​ចំនួន​នៅ​តែ​លួច​ឆ្លង​ដែន​ខុសច្បាប់ ដដែល ដោយសារ​ចាញ់បោក​កា​អូស​ទាញ​របស់​ពួក​មេខ្យល់​ឬ?​៕


https://youtu.be/jS7ugymaD1c

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ