ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខឹង​ឪពុក​ម្ដាយ​ស្ដី​ប​ន្តោ​ស បា.ញ់​សម្លា.ប់​ខ្លួនឯង

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត ដោយ​យក​កាំភ្លើង​AK៤៧​បាញ់​ខ្លួនឯង ក្រោយ​ពី​ត្រូវ​បាន​ឪពុក​ម្ដាយ​ស្ទី​ស​ន្ទោ​ស រឿង​ដើរ​ផឹកស៊ី​ច្រើន​ពេក​។ ហេតុការណ៍​បាញ់​សម្លាប់​ខ្លួនឯង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃអាទិត្យ​១​កើត…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​បាន​ធ្វើ​អត្តឃាត ដោយ​យក​កាំភ្លើង​AK៤៧​បាញ់​ខ្លួនឯង ក្រោយ​ពី​ត្រូវ​បាន​ឪពុក​ម្ដាយ​ស្ទី​ស​ន្ទោ​ស រឿង​ដើរ​ផឹកស៊ី​ច្រើន​ពេក​។ ហេតុការណ៍​បាញ់​សម្លាប់​ខ្លួនឯង​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​នេះ​បាន​កើតឡើង នៅ​វេលា​ម៉ោង​៩ និង​១០​នាទី​យប់ ថ្ងៃអាទិត្យ​១​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធ​ស័ក ព​.​ស​២៥៦២ ត្រូវ​ថ្ងៃ​ទី​១៥ ខែមេសា ឆ្នាំ​២០១៨ នៅ​ចំណុច​កំពង់ទឹក​ជិត​ផ្ទះ​ជន​រង​គ្រោះ ស្ថិត​ភូមិ​វើ​ន​ហយ ឃុំ​ហាត់​ប៉ក់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។ ប្រភព​ពី​សមត្ថកិច្ច​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា ជន​ដែល​ធ្វើ​អត្តឃាត​នោះ​មានឈ្មោះ ស៊ូ លាង​តាក់ ភេទ​ប្រុស អាយុ​២២​ឆ្នាំ ជនជាតិ​ឡាវ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។

ប្រភព​បន្ត​ថា យុវជន​ខាងលើ បាន​ប្រើប្រាស់​កាំភ្លើង AK47​បាញ់​ខ្លួនឯង​ចំ​ក្រោម​មាត់​ធ្លាយ​ទៅ​លលា​ដ៏​ក្បាល​ផ្នែក​ខាងលើ ប្រកាច់​ស្លាប់​ភ្លាម​ៗ​តែ​ម្តង​។ មូលហេតុ​ដែល​ជន​រង​គ្រោះ​ធ្វើ​បែប​នេះ​ព្រោះតែ ដោយសារ​តែ​ខឹង​នឹង​ឪពុក​ម្ដាយ​ស្ដី​ប​ន្តោ​សរឿង​ដើរ​លេង ផឹកស៊ី​ច្រើន​ពេក​ទើប​ធ្វើ​ឲ្យ​រូបគេ​សម្រេចចិត្ត​សម្លាប់​ខ្លួនឯង​តែ​ម្ដង​ទៅ​។ បន្ទាប់​ពី​កើតហេតុ​ភ្លាម​ៗ ផ្នែក​ជំនាញ​យុត្តិធម៌ និង​បច្ចេកទេស​ស្រុក​សហការ​ជាមួយ​កម្លាំង​នគរបាល​ប៉ុស្តិ៍ និង​អាជ្ញាធរ​មូលដ្ឋាន បាន​ធ្វើការ​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង កើតហេតុ​។

តាម​ការ​បំភ្លឺ​ពី​ក្រុម​គ្រួសារ​ជន​រង​គ្រោះ​និង​សាក្សី​នៅ​ក្បែ​កន្លែង​កើតហេតុ បាន​បញ្ជាក់​ថា យុវជន​នេះ​ពិតជា​បាញ់​សម្លាប់​ខ្លួនឯង​ពិតប្រាកដ​មែន​។ ក្រោយ​ពី​ធ្វើការ​ពិនិត្យ​រួច​សមត្ថកិច្ច​បាន​ប្រគល់ សាកសព​ជន​រង​គ្រោះ​ឱ្យ​ក្រុម​គ្រួសារ​សាច់ញាតិ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ហើយ​កម្លាំង​ជំនាញ​អធិការ​កំពុងធ្វើការ​ស្រាវជ្រាវ​លើ​ករណី​នេះ​បន្ត​ទៀត​ផង​ដែរ តែ​សមត្ថកិច្ច​ពុំ​បាន​បញ្ជាក់ អំពី​អាវុធ​បាន​មកពីណា​ដែល​ជន​រង​គ្រោះ​យក​មក​ធ្វើ​សកម្មភាព​នោះ​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ