ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រោះតែ​ភាព​ក្រ​ត្រដរ​បេះ​ផ្លែ​សំ​រ៉​ង​លក់ របូតដៃ​ធ្លាក់​ស្លា.ប់

6 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ដោយសារ​ជីវភាព​ក្រីក្រ​ពេក​ឡើង​បេះ​ផ្លែ​សំ​រ៉​ង​របូតដៃ​ធ្លាក់​ស្លាប់​ពេល​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ នៅ​មណ្ឌល​សុខភាព​ស្រុក​វ៉ើ​ន​សៃ​។ ករណី​បុរស​ឡើង​បេះ​ផ្លែ​សំ​រ៉​ង​របូតដៃ​ធ្លាក់​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ពុធ​៤​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក…

ខេត្តរតនគិរី ៖ បុរស​ម្នាក់​ដោយសារ​ជីវភាព​ក្រីក្រ​ពេក​ឡើង​បេះ​ផ្លែ​សំ​រ៉​ង​របូតដៃ​ធ្លាក់​ស្លាប់​ពេល​បញ្ជូន​មក​សង្គ្រោះ​បន្ទាន់ នៅ​មណ្ឌល​សុខភាព​ស្រុក​វ៉ើ​ន​សៃ​។ ករណី​បុរស​ឡើង​បេះ​ផ្លែ​សំ​រ៉​ង​របូតដៃ​ធ្លាក់​នោះ​កើតឡើង​នៅ​វេលា​ម៉ោង​៦ និង​៣០​នាទី​ព្រឹក ថ្ងៃ​ពុធ​៤​កើត ខែ​ពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព​.​ស​២៥៦២ ត្រូវ​នឹង​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨​នេះ នៅ​ត្រង់​ចំណុច​ភ្នំ​អូរ​ឡា​ឡៃ​ជាប់​ព្រំប្រទល់​ប្រទេស​ឡាវ ចម្ងាយ​ពី​ស្រុក​៤០​គីឡូម៉ែត្រ ស្ថិត​នៅ​ក្នុងភូមិ​ឡា​ឡៃ ឃុំ​កុក​ឡាក់ ស្រុក​វើ​ន​សៃ ខេត្តរតនគិរី​។

ប្រភព​ពី​មន្ត្រី​នគរបាល​ស្រុក​វើ​ន​សៃ​បាន​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​មានឈ្មោះ ក្រ វែង ភេទ​ប្រុស អាយុ​២៥​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​បាន​រង​របួស​យ៉ាងធ្ងន់ធ្ងរ​ហើយ​ស្លាប់​ពេល​បញ្ជូន​មក​សង្គ្រោះ​។ ប្រភព​បន្ត​ថា បន្ទាប់​ពី​កើតហេតុ​ក្រុម​គ្រួសារ​សាច់ញាតិ​បាន​ដឹក​បញ្ជូន​តាម​ម៉ូតូ​យក​មក​សង្គ្រោះ​បន្ទាន់​នៅ​មណ្ឌល​សុខភាព​ស្រុក​វ៉ើ​ន​សៃ​ហើយ​ក៏​ដាច់ខ្យល់​ស្លាប់​តែ​ម្តង​។ ក្រោយ​ដាច់ខ្យល់​ស្លាប់​សាកសព​ត្រូវ​បាន​តម្កល់​នៅ​មណ្ឌល​សុខភាព ស្រុក​វើ​ន​សៃ​រង់ចាំ​បងប្អូន​មក​ទទួលយក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ