ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​បាន​ហើយ ឃាតក​ដែល​រំលោ.ភ​សម្លា.ប់​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ

6 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ញាប់ដៃ​ញាប់​ជើង​អស់​រយៈពេល​ជិត​២៤​ម៉ោង សមត្ថកិច្ច​ស្រុក​ព្រះស្តេច សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​វែកមុខ​ឃាតក​ចិត្តឃោរឃៅ​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​រំលោភ និង​សម្លាប់​ក្មេង​ស្រី​វ័យ​ត្រឹម ៥​ឆ្នាំ​នៅ​ស្រុក​ព្រះស្តេច​។ បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ពៅ…

ខេត្តព្រៃវែង ៖ បន្ទាប់​ពី​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ញាប់ដៃ​ញាប់​ជើង​អស់​រយៈពេល​ជិត​២៤​ម៉ោង សមត្ថកិច្ច​ស្រុក​ព្រះស្តេច សហការ​ជាមួយ​កម្លាំង​ជំនាញ​នៃ​ស្នងការ​នគរបាល​ខេត្តព្រៃវែង បាន​វែកមុខ​ឃាតក​ចិត្តឃោរឃៅ​ដែល​បាន​ប្រព្រឹត្តិ​បទល្មើស​រំលោភ និង​សម្លាប់​ក្មេង​ស្រី​វ័យ​ត្រឹម ៥​ឆ្នាំ​នៅ​ស្រុក​ព្រះស្តេច​។ បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ពៅ ជីវី ស្នងការ​រង​ទទួល​បន្ទុក​ផ្នែក​ព្រហ្មទណ្ឌ​ខេត្ត បានឱ្យ​ដឹង​ថា បន្ទាប់​ពី​កើត​មាន​ករណី​រំលោភ និង​សម្លាប់​ដែល​កើតឡើង​នៅ​ស្រុក​ព្រះស្តេច សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​ភ្លាម​ៗ ហើយ​ជ​លទ្ធផល​នៅ​ថ្ងៃ​ទី​១៨ ខែមេសា ឆ្នាំ​២០១៨​នេះ។

កម្លាំង​អធិការ​រ​ដ្ឋា​ន​នគរបាល​ស្រុក​ព្រះស្ដេច បាន​សហការ​ជាមួយ​កម្លាំង​ជំនាញ​នគរបាល ខេត្ត​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ដែល​មានឈ្មោះ ពេ​ជ ពិសី ភេទ​ប្រុស អាយុ​២៥​ឆ្នាំ រស់់នៅ​ភូមិ​សទ្ធា ឃុំ​រំចេក ស្រុក​ព្រះស្ដេច ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ករណី​រំលោភ​សម្លាប់ ទៅ​លើ​ក្មេង​ស្រី​អាយុ​៥​ឆ្នាំ កាលពី​ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង​ប្រហែល​១​រសៀល ទៅ​លើ​ក្មេង​ស្រី​ឈ្មោះ ចាន់ ស្រី​ដេ​ត អាយុ​៥​ឆ្នាំ រស់នៅ​ភូមិ​សទ្ធា ឃុំ​រំចេក ស្រុក​ព្រះស្តេច និង​មាន​ឪពុក​ឈ្មោះ ពុត ចាន់ អាយុ​៤៨​ឆ្នាំ ម្តាយ​ឈ្មោះ រស់ ហេ​ន អាយុ​៣២​ឆ្នាំ នៅ​ភូមិ​សទ្ធា ឃុំ​រំចេក ស្រុក​ព្រះស្ដេច​។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​វេលា​ម៉ោង​១ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​១៧ ខែមេសា ឆ្នាំ ២០១៨ មានការ​ភ្ញាក់ផ្អើល​មួយ​ដោយ​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ក្មេង​ស្រី​ម្នាក់ ដែល​ត្រូវ​បាន​ឃាតក​រំលោភ​នៅ​ក្នុង​ចេ​តី​យ​មួយ​ក្នុង​វត្ត​សទ្ធា រួច​ក៏​ច្របាច់ក​សម្លាប់ ហើយ​បាន​យក​សព​មក​ទម្លាក់​ចោល​ក្បែរ​មាត់​ស្រះ​ដែល​នៅ​ជិត​នោះ​។ ខណៈ​ដែល​ក្មេង​ស្រី​រង​គ្រោះ​រត់​តាម​បងស្រី​មក​មើល​គេ​រាំ​នៅ​ក្នុង​វត្ត ដោយ​បងស្រី​មិន​បានដឹង​ថា​ប្អូន​រត់​តាម​មក​នោះ​ទេ ដែល​ធ្វើ​ឱ្យ​ឃាតក​ឆ្លៀតឱកាស​ដែល​ឃើញ​ក្មេង​ដើរ​ម្នាក់ឯង​ក៏​ចាប់​យក​ទៅ​រំលោភ​តែ​ម្តង​ទៅ​។ បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ព្រះស្ដេច ហើយ​សមត្ថកិច្ច​កំពុង​កសាង​សំណុំរឿង​ទៅ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ